Ad Code

មេដឹកនាំ​PEGIDa ចុះចេញ​ចេញពី​តំណែង​ក្រោយពី​គេ​ផ្សាយ​រូបថត​ដូច​ហ៊ីគ្លែរ​


មេដឹកនាំ​របស់​ចលនា​ប្រឆាំង​មូស្លីម PEGIDA​របស់​អាល្លឺម៉ង់ ដែល​រីកចម្រើន​ឆាប់រហ័ស​នោះ បាន​លាលែង​ពី​តំណែង​នៅ​ថ្ងៃ​ពុធ ក្រោយពី​រូបថត​របស់​លោក​ត្រូវ​បាន​គេ​ថត​ធ្វើ​ឲ្យ​ដូច​លោក​ហ៊ី​គ្លែ​រ​មក​ និង​សេចក្ដីរាយការណ៍​នានា​ដែល​ថា លោក​បាន​ហៅ​ពួក​ជនភៀសខ្លួន​ថា​ជា ​"​មនុស្ស​ថោកទាប​" ដោយ​ជំរុញ​ឲ្យ​ពួក​សុភាចារបុរស​ធ្វើការ​ស៊ើបអង្កេត​លោក​ពី​បទ​ញុះញង់​ឲ្យ​មានការ​ចងកំហឹង​នោះ។​

លោក លុត បាក​ម៉ាន់​(Lutz Bachmann) ចោរលួច​គាស់​ផ្ទះ អាយុ​៤១​ឆ្នាំ ដែល​ត្រូវ​គេ​កាត់​ឲ្យ​ជាប់​ទោស​នោះ បាន​បង្ហាញ​មុខ​នៅ​លើ​ទំព័រ​មុខ​របស់​កាសែត​ប្រចាំថ្ងៃ​ Bild ដែល​លក់ដាច់​ជាងគេ នៅ​ថ្ងៃ​ពុធ ដាក់​ថែម​ពុកមាត់​និង​កាត់សក់​ដូច​ហ៊ី​គ្លែ​រ​នោះ។ កាសែត​ Bild និង​កាសែត​មួយទៀត និយាយ​ថា លោក​បាន​ហៅ​ពួក​អ្នក​ស្វែង​រក​សិទ្ធ​ជ្រកកោន​ថា ជា​"​សត្វ​"​និង​"​មនុស្ស​ថោកទាប​"។​

លោក ខាត​រិ​ន អូ​អើ​ថែ​ល​(Kathrin Oertel) អ្នកបង្កើត​ចលនា​PEGIDA​ម្នាក់ទៀត និយាយ​ថា ការ​លាលែង​ពី​តំណែង​របស់​លោក​គ្មានអ្វី​ទាក់ទង​ជាមួយ​រូបថត​ហ៊ី​គ្លែ​រ​ទេ ប៉ុន្តែ​វា​ពាក់ព័ន្ធ​នឹង​ការ​អធិប្បាយ​របស់​លោក​ដែល​ត្រូវ​គេ​ផ្សាយ​នៅក្នុង​អ៊ីនធឺណិត៕​

រឹទ្ធ​

Post a Comment

0 Comments

Close Menu