ការបែកបាក់នៅក្នុងជួរក្រុមតាលីបង់ និងការសង្ស័យទៅលើការថា តើមេដឹកនាំ ដែលពូកែគេចខ្លួននៅរស់យ៉ាងណានោះ កំពុងជំរុញឲ្យពួកមេបញ្ជាការប្រយុទ្ធមួយចំនួននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានឆ្ពោះទៅរករដ្ឋឥស្លាម ព្រោះការបំផុសគំនិតនោះ។
ប្រភពព័ត៌មានសន្តិសុខ និងចារកម្មជឿថា ពុំមានបណ្តាញទាក់ទងប្រតិបត្តិការណាមួយរវាងរដ្ឋឥស្លាម និងហាស៊ីខាងត្បូងទេ ហើយថា តំបន់នោះមិនមែនជាអាទិភាពមួយសម្រាប់ក្រុមមួយដែលកាន់កាប់តំបន់ទាំងឡាយរបស់ប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់ និងផ្តោតសំខាន់ទៅលើពិភពអារ៉ាប់។
ក៏ប៉ុន្តែពួកមេដឹកនាំនៅក្នុងតំបន់ព្រួយបារម្ភថា ចលនាហិង្សាជ្រុលថ្មីមួយសំដៅទៅលើការផ្ដួលរលំរដ្ឋាភិបាល និងបង្កើតច្បាប់ឥស្លាមតឹងរឹងនោះអាចចាប់កំណើតចេញពីឧទ្ទាមកម្មរឹងរូសរបស់តាលីបង់ ដែលធ្វើការវាយប្រហារញឹកញាប់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសប៉ាគីស្ថាន។
នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន មេបញ្ជាការសកម្មប្រយុទ្ធម្នាក់និយាយថា មនុស្សជាច្រើនបានងាកទៅរករដ្ឋឥស្លាមឬដាអ៊ីស (Daish) ដែលគេស្គាល់ដែរនោះ ពីព្រោះពួកគេរសាយចិត្តនឹងការខ្វះការដឹកនាំរបស់លោកមូលឡាមហាម៉ាដអូម៉ា (Mommad Omar) មេដឹកនាំតាលីបង់អាហ្វហ្គានីស្ថាននោះ៕

0 Comments