Ad Code

វីដេអូ បង្ហាញ​ប៉ូលិស​សហរដ្ឋអាមេរិក​បាញ់​បុរស​ស្បែក​ខ្មៅ​


វីដេអូ​មួយ​ ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​បង្ហាញ​ឲ្យ​ឃើញ​បុរស​ស្បែក​ខ្មៅ​ម្នាក់ កំពុង​ត្រូវ​បាន​មន្ត្រី​ប៉ូលិស​សហរដ្ឋអាមេរិក​បាញ់សម្លាប់​នៅពេល​លោក​ឈាន​ជើង​ចេញពី​រថយន្ត​មួយ​គ្រឿង​លើកដៃ​ឡើងលើ​នោះ។​

លោក ចេ​រ៉េ​ម រ៉េដ (Jereme Reid) ជា​អ្នក​ធ្វើ​ដំណើរ​ម្នាក់​ជិះ​រថយន្ត​មួយ​គ្រឿង ត្រូវ​បាន​ប៉ូលិស​អូសទាញ​ចេញពី​រថយន្ត​នៅ​ប្រ៊ី​ដ​ថឹ​ន រដ្ឋ​ញូ​វ​ជឺ​ស៊ី ពី​បទ​បើក​កាត់​ភ្លើង​សញ្ញា​ឈប់។ ករណីនេះ កើត​ឡើង​បន្ទាប់ពី​បាតុកម្ម​ជាច្រើន​ខែ​ប្រឆាំង​នឹង​ការ​សម្លាប់​បុរស​ស្បែក​ខ្មៅ​ដែល​គ្មាន​អាវុធ ដោយ​ពួក​មន្ត្រី​ប៉ូលិស​ស្បែក​ស​នៅ​ក្រុង​ញូ​វយ​ក និង​ក្រុង​ហ្វ៊ើ​ហ្កូ​សិន រដ្ឋ​មីសួ​រី។​

ក៏ប៉ុន្តែ​ប៉ូលិស​ម្នាក់​ក្នុងចំណោម​ប៉ូលិស​ពីរ​នាក់​ ដែល​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ការ​បាញ់​សម្លាប់​នៅ​ប្រ៊ី​ដ​ថិ​ន​នោះ​ គឺ​ជនជាតិ​ស្បែក​ខ្មៅ។​

មន្ត្រី​ប៉ូលិស​ម្នាក់​បាន​ស្រែក​ដាក់​លោក​ចេ​រ៉េ​ម​រ៉េដ​ឲ្យ​គាត់​លើកដៃ​និង​ព្រមាន​ថា "​ប្រសិនបើ​ហ៊ាន​កម្រើក​នោះ​នឹង​ត្រូវ​ស្លាប់​"។​

ការ​សម្លាប់​នៅ​ថ្ងៃទី​៣០ ខែធ្នូ បាន​បង្ក​ឲ្យ​មាន​បាតុកម្ម​រួច​ទៅ​ហើយ នៅ​ប្រ៊ី​ដ​ថិ​ន ជាទី​ក្រុង​មួយ​ដែល​មាន​ប្រជាជន​ប្រហែល​២៥.០០០​នាក់ នៅ​ខាងត្បូង​ហ្វ៊ើ​ឡា​ដែល​ហ្វៀ​រ៕

រឹទ្ធ​

Post a Comment

0 Comments

Close Menu