ក្រុមត្រួតពិនិត្យ បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា មនុស្សជាង៧៦.០០០នាក់ ត្រូវបានគេសម្លាប់នៅក្នុងជម្លោះរបស់ប្រទេសស៊ីរីនៅក្នុងឆ្នាំ២០១៤ ដែលក្នុងនោះរួមមានកូនក្មេងរាប់ពាន់នាក់ ដោយធ្វើឲ្យឆ្នាំនេះ ជាឆ្នាំដែលមានមនុស្សស្លាប់ច្រើនបំផុតនៅក្នុងរយៈពេលជិត៤ឆ្នាំនោះ។
ក្រុមសង្កេតការណ៍ស្និទ្ធមនុស្សស៊ីរីនិយាយថា ខ្លួនមានឯកសារនិយាយពីការស្លាប់របស់មនុស្ស៧៦.០២១នាក់។ សរុបចំនួនអ្នកស្លាប់ទាំងអស់ក្នុងចំណោមនោះមានជនជាតិស៊ីវិល១៧.៧៩០នាក់ ដែលក្នុងនោះរួមមានកូនក្មេង ៣.៥០១នាក់។
ពួកយុទ្ធជនឧទ្ទាមជាង១៥.០០០នាក់ ត្រូវបានគេសម្លាប់ ពួកសកម្មប្រយុទ្ធជិត១៧.០០០នាក់មកពីក្រុមជីហាដនិយម ដែលរួមមានរដ្ឋឥស្លាម និងរណសិរ្សនូស្រា និងក្រុមស៊ីរីពាក់ព័ន្ធអាល់កៃដា។
ក្រុមដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេសនិយាយថា កងកម្លាំងរដ្ឋាភិបាលយ៉ាងតិច២២.៦២៧នាក់ ទាហាន និងពួកសមាជិករបស់កងជីវពលស្និទ្ធរដ្ឋាភិបាល ត្រូវបានគេសម្លាប់។
មនុស្សជាង២០០.០០០នាក់ត្រូវបានគេសម្លាប់ចាប់តាំងពីជម្លោះបានចាប់ផ្តើមនៅក្នុងខែមិនាឆ្នាំ២០១១ជាមួយនិងបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលបានប្រែក្លាយទៅជាសង្គ្រាមមួយក្រោយពីមានការបង្ក្រាបរបស់រដ្ឋាភិបាលមក៕
រឹទ្ធ

0 Comments