Ad Code

លោក​ម៉ូឌី នឹង​ចូលរួម​ដោះស្រាយ​ និង​ពិភាក្សា​បញ្ហា​នយោបាយ​រួម​គ្នា​ ចំពោះ​ការ​ខិត​ខំ​តស៊ូ​របស់​ធនាគារ​រដ្ឋ​

ស្ថាប័ន​ផ្ដល់ប្រាក់​កម្ចី​ដែល​ប្រតិបត្ដិ​ការ​ដោយ​រដ្ឋ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ នឹង​ផ្ដោត​ការ​យកចិត្ដ​ទុកដាក់​នៅក្នុង​កិច្ចប្រជុំ​២ថ្ងៃ​របស់​ប្រធាន​ធនា​គារ​ និង​និយតករទាំងឡាយ ​នៅពេលដែល​ពួក​គេ​ស្វែង​រក​ធ្វើ​បញ្ច្រាស​អត្រា​ប្រាក់ចំណេញ​ដ៏​ទាប​បំផុតរបស់​ក្រុមហ៊ុន​នានា​ នៅក្នុង​រយៈ​ពេល​យ៉ាង​ហោច​ណាស់​ក៏​៩​ឆ្នាំ​ដែរ​នោះ។

លោកនាយករដ្ឋ​មន្ដ្រី​ណារ៉េន​ដ្រា ម៉ូឌី និង​ទេសា​ភិបាល​ធនាគារ Reserve Bank of India លោក​រ៉ា​ហ្គូរ៉ាម រ៉ាចាន រដ្ឋមន្ដ្រី​ក្រសួង​ហិរញ្ញ​វត្ថុ​លោក​អារុណ ជេតលី និង​ប្រធាន​ធនាគារ​ទាំង​ឡាយ​របស់រដ្ឋាភិបាល​ នឹងជួប​ប្រជុំគ្នា​នៅទីក្រុង​ Pune នៅជិត​ទីក្រុង​មុមបៃ​ ដើម្បី​ពិភាក្សា​គ្នា​យ៉ាង​ម៉ត់ចត់​អំពីនយោបាយ​ដើម្បី​ជួយ​ជំរុញ​ប្រាក់​ចំណូល​ និង​សមាមាត្រ​មូល​ធន។ នេះ​បើ​យោងទៅតាម Reliance Securitise Ltd បាន​ឲ្យ​ដឹង។ សម័យ​ប្រជុំ​នឹង​ចាប់​ផ្ដើម​នៅថ្ងៃ​សុក្រ​ ហើយ​លោក​ម៉ូឌី​ នឹង​អញ្ជើញ​ចូលរួម​នៅ​ថ្ងៃ​ទី​០៣ ខែ​មករានេះ។
កិច្ចប្រជុំ​នោះអាចជួួយដល់​ការខិតខំ​របស់​លោក​ម៉ូឌី​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ ដោយ​ការ​ធ្វើ​ឲ្យ​បាន​ល្អ​ប្រសើរ​ដល់សុខភាព​របស់​ស្ថាប័ន​អ្នកផ្ដល់​ប្រាក់​កម្ចី​ ដែល​មានចំនួន​ជាង​៧៥​ភាគរយ​នៃ​ប្រាក់​កម្ចី​នៅក្នុង​ប្រទេស​ឥណ្ឌា។ ទិន្នន័យ​របស់​ធនាគារ​កណ្ដាល​បាន​បង្ហាញ​ថា ចំនួន​ប្រាក់​បំណុល​ដ៏​ខ្ពស់ និង​កា​ររីកចម្រើន​នៃ​ឥណទាន​យឺត​ជាង​ធនាគារ​ឯកជន​នោះ​ បាន​អូសទាញ​ការ​សង​របស់​ស្ថាប័ន​ផ្ដល់​ប្រាក់​កម្ចី​របស់រដ្ឋទៅ​លើ​ទុន​សកម្ម​ចំនួន​០.៥ភាគរយ​​នៅ​ក្នុងឆ្នាំ​ ទៅដល់​ថ្ងៃ​ទី​៣១ ខែ​មីនា ជា​កម្រិត​ទាប​បំផុត​យ៉ាង​ហោច​ណាស់​ក៏​ចាប់​តាំងពី​ឆ្នាំ​២០០៥​មក​ដែរ។
លោក Asutosh Kumar Mishra អ្នកវិភាគ​ធនាគារ​នៅទីក្រុង​មុមបៃ​នៅ Reliance Securities បាននិយាយថា នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​យើង​បានឃើញ​ព្រឹត្ដិការណ៍​នៃ​សមាមាត្រ​នេះ។ ផែន​ទី​បង្ហាញ​ផ្លូវ​មួយ​ដើម្បី​ធ្វើ​ឲ្យ​ប​ាន​ល្អ ​ប្រសើរ​នូវការ​ផលិត​ និង​មាន​មូលធន​គ្រប់​គ្រាន់​ និង​ភាព​អាច​ផ្ដល់​ប្រាក់ចំណេញ​នៅ​ធនាគារ​របស់រដ្ឋ​ ត្រូវតែ​បាន​បង្កើត​ឡើង​ចេញ​ពី​កត្ដា​ទាំង​នេះ។
ធនាគារ​រដ្ឋ​របស់​ប្រទេស​ឥណ្ឌា​ ជា​ស្ថាប័ន​ផ្ដល់​ប្រាក់​កម្ចី​ដ៏ធំ​បំផុត​របស់​ប្រទេស​ខាង​ទ្រព្យ​សកម្ម​នោះ បាន​កើន​ឡើង​ផល​ចំណេញ​០.៨ភាគរយ​ដល់​ចំនួន​៣១៤.៣៥រូពីនៅ​វេលា​ម៉ោង​១០​និង​១២​នាទី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ទីក្រុង​មុម​បៃ។ ធនាគារ​ Baroda កើន​ឡើង​០.៣​ភាគរយ​ និង​ធនាគារ Canara បានកើនឡើង​០.៨​ភាគរយ។
សេចក្ដី​ថ្លែងការណ៍​បាន​បង្ហាញ​ថា ប្រធាន​បទ​ផ្សេងៗ​ទៀត​ដែល​នឹង​ត្រូវ​ពិភាក្សា​រួម​មាន​ ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​នៅក្នុង​ប្រតិបត្ដិ​ការ​ធនាគារ​ និង​ផែនការ​ដើម្បី​ជំរុញ​សេវា​ធនាគារ។ សេចក្ដី​ពង្រាង​ផែនការ​មួយ​ស្ដី​អំពី លទ្ធភាព​នៃ​ការ​កែ​ទម្រង់​ នឹងត្រូវ​បាន​ដាក់បង្ហាញ​លោកម៉ូឌី​នៅថ្ងៃ​ទី​០៣ ខែ​មករានេះ៕
ថាលីយ៉ាន​

Post a Comment

0 Comments

Close Menu