Ad Code

ភាព​មាន​ប្រធាន​ច្រើន​នាក់​ក្នុង​បណ្ដឹង

សហ​បណ្តឹង​
-​អត្ថន័យ​នៃ​សហ​បណ្តឹង​
សហ​បណ្តឹង គឺជា​បណ្តឹង​ដែលមាន​ដើម ចោទ​ច្រើន​នាក់ ឬ មាន​ចុង​ចម្លើយ​ច្រើន​នាក់​។ ក្នុង​សហ​បណ្តឹង ភាគី​ដែល​នៅ​ខាង​ដូចគ្នា គេ ហៅថា អ្នកធ្វើ​សហ​បណ្តឹង ហើយ​ប្រសិនបើ អ្នកធ្វើ​សហ​បណ្តឹង​ជាដើម​ចោទ គេ​ហៅថា​សហ ដើមចោទ ហើយ​ប្រសិនបើ​អ្នកធ្វើ​សហ​បណ្ដឹង​ ជា​ចុង​ចម្លើយ គេ​ហៅថា សហ​ចុង​ចម្លើយ​។ តាមរយៈ​ការវិនិច្ឆ័យ និង ចេញ​សាលក្រម​រួម ដោយ​នីតិវិធី​បណ្តឹង​តែមួយ ស្តីពី​ការទាមទារ ដោយ​ដើមចោទ​ច្រើន​នាក់ ឬ ស្តីពី​ការទាមទារ ចំពោះ​ចុង​ចម្លើយ​ច្រើន​នាក់ សហ​បណ្តឹង​មាន ផលប្រយោជន៍​ក្នុងការ​សន្សំ​កម្លាំង និង សន្សំ ចំណាយ​របស់​ភាគី និង របស់​តុលាការ ហើយ អាច​ការពារ​កុំ​អោយមាន​ភាពមិន​សុ​ី​គ្នា និង ប៉ះ ទង្គិច​គ្នា​នៃ​សាលក្រម​។​

.​ប្រភេទ​នៃ​សហ​បណ្តឹង​
()​សហ​បណ្តឹង​ធម្មតា​
(​ក​)​អត្ថន័យ​នៃ​សហ​បណ្តឹង​ធម្មតា​
សហ​បណ្តឹង​ធម្មតា គឺជា​សហ​បណ្តឹង​ប្រភេទ មួយ ក្នុងចំណោម​សហ​បណ្តឹង ដែលមាន​ការ ទាមទារ​ផ្សេងៗ​គ្នា​រវាង​អ្នកធ្វើ​សហ​បណ្តឹង​ម្នាក់ៗ និង ភាគី​ម្ខាង​ទៀត ហើយ​ដែល​អាច​ចេញ​សាល ក្រម​ដាច់ដោយឡែក​ពីគ្នា​ចំពោះ​ការទាមទារ​នី មួយៗ ហើយ​មិនចាំបាច់​កំណត់អោយ​ចាញ់ ឬ អោយ​ឈ្នះ​ចំពោះ​ការទាមទារ​ទាំងអស់​ដោ​យ មាន​លទ្ធផល​តែមួយ​ទេ​។ សហ​បណ្តឹង​ធម្មតា គឺជា​ប្រភេទ​នៃ​សហ​បណ្តឹង​មួយ​ដែលមាន ភាពខុសគ្នា​នឹង​សហ​បណ្តឹង​ចាំបាច់​។ សហ បណ្តឹង​ធម្មតា​គឺជា​ការរួមបញ្ចូល​ក្នុង​បណ្តឹង​តែ មួយ​នូវ​ការទាមទារ​ច្រើន​រវាង​ភាគី​ច្រើន នាក់ ដែល​អាច​ប្តឹង​បាន ឬ អាច​ត្រូវបាន​ប្តឹង​ផ្សេងៗ គ្នា​។ ឧទាហរណ៍​មានដូចជា​បណ្តឹង​ដែល​ម្ចាស់ ហាង​ធ្វើឡើង​ដោយ​យក​អ្នកទិញ​ទំនិញ​មកជា ន ចុង​ចម្លើយ ដើម្បី​ទាមទារ​អោយ​អ្នកទិញ​ទំនិញ ច្រើន​នាក់​នោះ បង់ថ្លៃ​លក់ទំនិញ​ដែល​អ្នកទិញ ទំនិញ​នីមួយ​បាន​ទិញ ក្នុង​បណ្តឹង​តែមួយ ឬ បណ្តឹង​ដែល​ទាមទារ​នូវ​សំណង​នៃ​ការខូចខាត ដែលមាន​ជនរងគ្រោះ​ច្រើន​នាក់ ជាដើម​ចោទ ហើយ​ចារី​ជា​ចុង​ចម្លើយ​ជាដើម​។​
(​ខ​)​ការវិនិច្ឆ័យ និង ចេញ​សាលក្រម​ចំពោះ សហ​បណ្តឹង​ធម្មតា​
ក្នុង​សហ​បណ្តឹង​ធម្មតា សកម្មភាព​បណ្តឹង ដែល​ធ្វើ​ដោយ​បុគ្គល​ម្នាក់​ក្នុងចំណោម​អ្នក ធ្វើ​សហ​បណ្តឹង ដូចជា​ការអះអាង​អង្គហេតុ ការសារភាព​តាមផ្លូវ​បណ្តឹង ការលះបង់ ឬ​ការ ទទួលស្គាល់​នូវ​ការទាមទារ ការ​សះជា​តាមផ្លូវ បណ្តឹង ការដក​ពាក្យបណ្តឹង​ជាដើម មិនមាន ឥទ្ធិពល​ចំពោះ​អ្នកធ្វើ​សហ​បណ្តឹង​ដទៃ​ទេ​។ សកម្មភាព​បណ្តឹង​របស់​ភាគី​ម្ខាង​ទៀត​ចំពោះ​បុគ្គល​ម្នាក់​ក្នុងចំណោម​អ្នកធ្វើ​សហ​បណ្តឹង​ក៏​ដូចគ្នា​។ ម្យ៉ាងទៀត ហេតុ​នៃ​ការផ្អាក ឬ បង្អង់​នីតិវិធី​បណ្តឹង ដែល​កើតមានឡើង​ចំពោះ បុគ្គល​ម្នាក់​ក្នុងចំណោម​អ្នកធ្វើ​សហ​បណ្តឹង គ្រាន់តែ​ផ្អាក ឬ បង្អង់​នីតិវិធី​នៃ​បណ្តឹង​ក្នុង​ទំនាក់ទំនង​រវាង​អ្នកធ្វើ​សហ​បណ្តឹង​នោះ​និង ភាគី​ម្ខាង​ទៀត​ប៉ុណ្ណោះ ហើយ​ពុំមាន​ឥទ្ធិពល ទៅលើ​អ្នកធ្វើ​សហ​បណ្តឹង​ដទៃទៀត​ទេ។
(​នៅមាន​ត​)
ពន្យល់​ក្រមនីតិវិធី​រដ្ឋប្បវេណី​
អង្គ កុលបុត្រ
(​និស្សិត​សាកលវិទ្យាល័យ​ច្បាប់​)

Post a Comment

0 Comments

Close Menu