Ad Code

សហ​បណ្តឹង​ចាំបាច់

(​ត​ពី​មុន​)

(​ក​)​សហ​បណ្តឹង​ចាំបាច់​២​ប្រភេទ​

ក្នុងចំណោម​សហ​បណ្តឹង សហ​បណ្តឹង​ចាំ បាច់ គឺជា​សហ​បណ្តឹង​ដែល​សិទ្ធិ ឬ ទំនាក់ទំនង គតិយុត្ត​ដែលជា​កម្មវត្ថុ​នៃ​បណ្តឹង ត្រូវបាន សម្រេច​ជា​ស្ថាពរ​រួមគ្នា​ដោយមាន​ការឯកភាព ចំពោះ​អ្នកធ្វើ​សហ​បណ្តឹង​ទាំងអស់​។ ឈ្មោះ សហ​បណ្តឹង​ចាំបាច់ គឺ​ឃើញ​ដូចជា សំដៅ​ទៅលើ​ករណី​ដែល​បុគ្គល​ច្រើន​រូប​ចាំបាច់​ដាក់ពាក្យ​បណ្តឹង​ដោយ​រួមគ្នា​ក្នុងនាម​ជាដើម​ចោទ ឬ ករណី​ដែល​ចាំបាច់​ដាក់ពាក្យ​បណ្តឹង​ដោយ​យក​បុគ្គល​ច្រើន​រូប​មកជា​ចុង​ចម្លើយ មានន័យថា មានតែ​បណ្តឹង​ដែល​ចាំបាច់​ត្រូវ ដាក់​ជា​សហ​បណ្តឹង​ប៉ុណ្ណោះ ក៏ប៉ុន្តែ​ត្រូវអនុវត្ត ចំពោះ​ករណី​ដែល​ដើមចោទ​អាចដាក់​ពាក្យ បណ្តឹង​តែឯង ឬ អាច​យក​ចុង​ចម្លើយ​តែឯង​បាន ដែរ តែ​ប្រសិនបើ​ក្លាយទៅជា​សហ​បណ្តឹង ត្រូវ សម្រេច​ជា​ស្ថាពរ​នូវ​សិទ្ធិ ឬ ទំនាក់ទំនង​គតិយុត្ត ដែលជា​កម្មវត្ថុ​នៃ​បណ្តឹង​។ ហេតុនេះហើយ ប្រសិនបើ​ដាក់ឈ្មោះ​សហ​បណ្តឹង​ចាំបាច់​ចំពោះ ករណី​ដែល​ត្រូវអនុវត្ត​ក្រមនីតិវិធី​រដ្ឋប្បវេណី មាត្រា​៤១​ទៅ សហ​បណ្តឹង​ចាំបាច់​នេះ​អាច បែង​ចែកជា​២​ប្រភេទ​។​

ប្រភេទ​ទី​១ គឺជា​សហ​បណ្តឹង​ចាំបាច់​ដែល មានតែ​បុគ្គល​ច្រើន​រូប​រួមគ្នា​ទេ​ដែល​អាច​ប្តឹង ឬ អាច​ត្រូវបាន​ប្តឹង ហើយ​ប្រសិនបើ​បុគ្គល​នីមួយៗ ប្តឹង ឬ ត្រូវបាន​ប្តឹង​ដោយ​ឯកឯង​វិញ បណ្តឹង នោះ​នឹងខ្វះ​លក្ខណៈសម្បត្តិ​ជា​ភាគី ហើយ​ត្រូវ ច្រានចោល​ដោយសារតែ​មិន​ស្របច្បាប់​។​

ឧទាហរណ៍​បណ្តឹង​ទាក់ទង​នឹង​ឋានៈ​បុគ្គល ដែល​ធ្វើឡើង​ដោយ​តតិយជន អំពី​ទំនាក់ទំនង ឋានៈ​បុគ្គល​រវាង​អ្នកដទៃ ដូចជា​បណ្តឹងទាមទារ អោយ​បញ្ជាក់​មោឃភាព​នៃ​អាពាហ៍ពិពាហ៍ ឬ ទាមទារ​អោយ​លុបចោល​នូវ​អាពាហ៍ពិពាហ៍ ដែល​ធ្វើឡើង​ដោយ​តតិយជន​ជាដើម ត្រូវយក ភាគី​ទាំង​អស់នៃ​ទំនាក់ទំនង​ឋានៈ​បុគ្គល​នោះ ជា​ចុង​ចម្លើយ​។ ម្យ៉ាងទៀត បណ្តឹងទាមទារ​អោយ បែងចែក​វត្ថុ​កម្មសិទ្ធិ​អវិភាគ ដែល​ធ្វើឡើង​ដោយ ម្ចាស់​កម្មសិទ្ធិ​អវិភាគ​ម្នាក់ ត្រូវធ្វើឡើង​ចំពោះ ម្ចាស់​កម្មសិទ្ធិ​អវិភាគ​ដទៃទៀត​ទាំងអស់​។ នេះ​គឺ ប្រសិនបើ​ធ្វើការ​កំណត់​នូវ​ជា​ស្ថាពរ​នូវ​អត្ថិភាព ឬ នត្ថិភាព​នៃ​សិទ្ធិ ឬ ទំនាក់ទំនង​គតិយុត្ត​ដែល ជា​កម្មវត្ថុ​នៃ​បណ្តឹង​នោះ អោយ​ភាពខុសគ្នា​ចំពោះ ភាគី​នីមួយៗ​ទៅតាម​លក្ខណៈ​នៃ​សិទ្ធិ ឬ ទំនាក់ ទំនង​គតិយុត្ត​នោះ​អាចធ្វើអោយ​មានការ​ជ្រួល ច្របល់​ដែលជា​ការពិបាក​ខ្លាំង​ដល់​ជីវភាព​ក្នុង សង្គម​។

ហេតុដូចនេះ ប្រភេទ​នៃ​សហ​បណ្តឹង​ចាំបាច់ ដើម​នេះ អាច​ហៅថា សហ​បណ្តឹង​ចាំបាច់​ដោយ ពិត ក្នុងន័យ​ថា មាន​ភាពចាំបាច់​ធ្វើជា​សហ បណ្តឹង​តាម​លក្ខណៈ​ដើម​នៃ​សិទ្ធិ ឬ​ទំនាក់ ទំនង​គតិយុត្ត​។​

(​នៅមាន​ត​)

ពន្យល់​ក្រមនីតិវិធី​រដ្ឋប្បវេណី​

អង្គ កុលបុត្រ

(​និស្សិត​សាកលវិទ្យាល័យ​ច្បាប់​)​

Post a Comment

0 Comments

Close Menu