រដ្ឋាភិបាលហុងកុងនឹងចាប់ផ្តើមការពិគ្រោះពិភាក្សា លើកទីពីរស្តីពីថា តើត្រូវជ្រើសរើសមេដឹកនាំរបស់ទឹកដីហុងកុងដោយរបៀបណានោះ។
ការពិគ្រោះពិភាក្សានេះធ្វើឡើងក្រោយពីបាតុកម្មសិទ្ធិលទ្ធិប្រជាធិបតេយ្យរយៈពេលពីរខែ ដែលបានអូសទាញឲ្យមនុស្សរាប់ម៉ឺននាក់ចូលរួមនោះ។
រដ្ឋាភិបាលរបស់ប្រទេសចិនបានយល់ព្រមឲ្យមនុស្សមានការបោះឆ្នោតជាសាធារណៈសម្រាប់មេដឹកនាំហុងកុងជាលើកដំបូងបង្អស់ ក្នុងឆ្នាំ២០១៧ ប៉ុន្តែចង់រក្សាការត្រួតពិនិត្យថា តើអ្នកណាអាចគ្រប់គ្រងបាន។
ពួកអ្នកតំណាងរាស្ត្រស្និទ្ធលទ្ធិប្រជាធិបតេយ្យ បានប្តេជ្ញាថា នឹងបោះឆ្នោតប្រឆាំងនឹងសំណើណាមួយរបស់រដ្ឋាភិបាល ដែលពុំមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដនោះ។
ការពិគ្រោះពិភាក្សានោះគឺជាជំហានចុងក្រោយបង្អស់នៅក្នុងការជជែកដេញដោលជាសាធារណៈរបស់ហុងកុង ស្តីពីថា តើមេដឹកនាំរបស់ខ្លួនត្រូវគេជ្រើសរើសយ៉ាងម៉េចនោះ។
បញ្ហានេះកើតឡើងមួយថ្ងៃក្រោយពីរដ្ឋាភិបាលហុងកុង ដាក់សេចក្តីរាយការណ៍មួយ ស្តីពីសភាពការណ៍នយោបាយនៅហុងកុង ដែលក្នុងនោះរួមមានបាតុកម្មស្និទ្ធលទ្ធិប្រជាធិបតេយ្យ ជូនក្រុងប៉េកាំងពិនិត្យមក។
និយាយដៅទៅរកបាតុកម្មរបស់មហាជននោះ មេដឹកនាំក្រុងហុងកុងលោក លឿង (Leung) បានព្រមានថា «ទង្វើបង្ខិតបង្ខំដែលខុសត្រូវឬបង្អាក់សណ្ដាប់ធ្នាប់សង្គមនោះនឹងមិនអាចធ្វើឲ្យរដ្ឋាភិបាលចិនស្ទាក់ស្ទើរនោះទេ៕

0 Comments