ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ប្រហែលទើបចេញពីផឹក បានជិះម៉ូតូធុន ធំម៉ាក DUCK ពាក់ស្លាកលេខភ្នំពេញ1CA-9797 ជិះតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែជ្រុលទៅបុករថយន្ត LANCRUISER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AE-9316 បើកបរទិសដៅស្របគ្នាចំពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូផ្លោងបោកក្បាលផ្ទប់ជាមួយនឹងកញ្ចក់រថយន្ត រងរបួសធ្ងន់ធ្ងរ ត្រូវបានគេហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកម៉ូតូបានក្រឡាប់ផ្ងារជើងឡើងលើ រងការខូចខាតផងដែរ។
ប្រភពព័ត៌មានបន្តទៀតថាក្រោយកើតហេតុសមត្ថកិច្ចជំនាញបានមកដល់កន្លែងកើតហេតុ និងធ្វើការវាស់វែងយកម៉ូតូ ព្រមទាំងរថយន្តទៅរក្សា ទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយបន្តទៀត៕
ស្រវឹងជិះម៉ូតូធំលឿនពេកជ្រុលទៅបុកគូទរថយន្តពីក្រោយដួលផ្លោងផ្ទប់នឹងកញ្ចក់រថយន្ត
0 Comments