Ad Code

រថយន្ត​ហាយ​ប្រ៊ី​ត​រេ​ចង្កូត​ជ្រុល​បុក​ជញ្ជាំង​ការដ្ឋាន​សំណង់ និង​បង្គោល​ស្លាក​សញ្ញា​ចរាចរណ៍

ភ្នំពេញ​៖ រថយន្ត​ហាយ​ប្រ៊ី​ត​មួយគ្រឿង​ ដែល​បើកបរ​ដោយ​អ្នក​ស្រវឹង​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ជញ្ជាំង​ការដ្ឋាន​សំណង់​មួយកន្លែង និង​បង្គោល​ស្លាក​សញ្ញា​ចរាចរណ៍​បណ្តាល​ឲ្យ​រង​ការខូចខាត កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៥ តាម​បណ្ដោយ​ផ្លូវ​លេខ​២៤០ កែង​នឹង​ផ្លូវ​លេខ​១៩ ស្ថិត​ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ​គេ​ឃើញ​រថយន្ត​ហាយប្រ៊ីត​ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2Q-2203 បើកបរ​ដោយ​យុវជន​ម្នាក់​មាន​សភាព​ស្រវឹង​ស្រា ​បាន​បើក​តាម​បណ្ដោយ​ផ្លូវ​លេខ​២៤០ ទិសដៅ​ពី​កើត​ទៅ​លិច លុះ​មកដល់​ចំណុច​កើតហេតុ​ ក៏​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​ជញ្ជាំង​ការដ្ឋាន​សំណង់ និង​បង្គោល​ស្លាក​សញ្ញា​ចរាចរណ៍​រង​ការខូចខាត។

ប្រភព​ព័ត៌មាន​បាន​ប​ន្ត​ថា ក្រោយ​កើតហេតុ​អ្នកបើកបរ រថយន្ត​បង្ក​បាន​គេចខ្លួនបាត់​បន្សល់​ទុក​តែ​រថយន្ត​នៅនឹងកន្លែង​កើតហេតុ ហើយ​មួយសន្ទុះ​ក្រោយមក​ក៏មាន​មិត្តភ័ក្ដិ បងប្អូន បានមក​ដោះស្រាយ​ជាមួយនឹង​សមត្ថកិច្ច​ផងដែរ។

ប៉ុន្តែ​អ្វីដែល​មិន​ប្រក្រតី​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​ខាង​ភាគី​រថយន្ត​បង្កហេតុ​បាន​ទំនាក់ទំនង​សុំ​ការ​អន្តរាគមន៍ ដើម្បី​យក​រថយន្ត​នេះ​ចេញពី​កន្លែងកើតហេតុ ដោយ​សំអាងថា​ជា​រឿង​បន្តិចបន្តួច ហើយ​មួយ​សន្ទុះ​ក្រោយមក​សមត្ថកិច្ច​មូលដ្ឋាន​ហាក់ដូចជា​ត្រូវរ៉ូវ​គ្នា ក៏បាន​អនុញ្ញាត​ឲ្យ​រថយន្ត​បង្ក​នោះ​ចេញទៅ​បាត់​តែម្តង ខណៈ​ដែល​សមត្ថកិច្ច​ជំនាញ​មិនទាន់​នឹង​ទៅដល់​កន្លែង​កើតហេតុ​ផង​នោះ៕
M20-07-15-e1

M20-07-15-e

M20-07-15-2


រថយន្ត​ហាយ​ប្រ៊ី​ត​រេ​ចង្កូត​ជ្រុល​បុក​ជញ្ជាំង​ការដ្ឋាន​សំណង់ និង​បង្គោល​ស្លាក​សញ្ញា​ចរាចរណ៍

Post a Comment

0 Comments

Close Menu