Ad Code

ពលរដ្ឋ​ប៉ាឡេស្ទីន​ទាមទារ​ឲ្យ​រៀបចំ​បណ្ដឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំង​អ៊ីស្រាអែល

ដោយ​ងាក​ទៅ​រក​ការ​ដាក់​សម្ពាធ​ទៅលើ​ប្រទេស​អ៊ីស្រាអែល​នោះ​ ពលរដ្ឋ​ប៉ាឡេស្ទីន​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ថា ខ្លួន​កំពុង​តែ​ភ្ជាប់​ការ​ទាក់​ទង​ទៅ​តុលាការ​​​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ដើម្បី​ប្ដឹង​ពី​បទ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ប្រឆាំង​នឹង​រដ្ឋ​ជ្វីហ្វ​ (អ៊ីស្រាអែល) ដែល​នោះ​ជា​ហានិភ័យ​មួយ​នាំ​មក​នូវ​ការ​គំរាម​កំហែង​ថា​ មាន​ការសងសឹក​ពី អ៊ីស្រាអែល​ និងការ​ទិតៀន​ពីសហរដ្ឋ​អាមេរិក​ផង​ទៅទៀត។

ប្រធានាធិបតី​ប៉ាឡេស្ទីន​លោក Mahmoud Abbas បាន​ធ្វើ​សកម្មភាព​ដូច្នេះ​គឺរយៈពេល​មួយ​ថ្ងៃបន្ទាប់​ពីឈឺចាប់​ដោយសារ​បរាជ័យ​នៅឯ​ក្រុម​ប្រឹក្សា​សន្ដិសុខ​សហប្រជាជាតិ​ដែល​បោះ​ឆ្នោត​ដោយសម្រេច​មិន​មាន​ដំណោះស្រាយ​មួយទៅ​លើ​សុពលភាព​ដែល​មាន​រយៈពេល​៣ឆ្នាំ​មួយ​សម្រាប់​ការបង្កើត​រដ្ឋ​ប៉ាឡេស្ទីន​នៅ​លើទឹកដី​ដែល​កាន់​កាប់​ដោយ​អ៊ីស្រាអែល​នោះ។
លោក Abbas បាននិយាយ​ថា យើង​ចង់​ប្ដឹង។ នេះជាការ​ឈ្លានពាន​មួយ​ប្រឆាំង​នឹង​យើង​ ប្រឆាំង​ និង​ទឹកដី​របស់​យើង។ ក្រុម​ប្រឹក្សា​សន្ដិសុខ​ធ្វើ​ឲ្យ​យើង​បាត់បង់​អស់ក្ដី​សង្ឃឹម​ ព្រោះ​តែមិន​ព្រម​ដោះ​ស្រាយ។
ការ​ងាក​ទៅ​រក​តុលាការ​អន្តរជាតិ​នៅ​ឯ​ក្រុង​ឡាអេ (The Hague) នោះជាការ​សម្ដែង​ឲ្យ​ឃើញ​នូវ​ការ​ប្រែប្រួល​ផ្នែក​នយោបាយ​ ជា​ការ​ផ្លាស់​ប្ដូរ​ទំនាក់ទំនង​ជាមួយ​ប្រទេស​អ៊ីស្រាអែល​របស់លោក Abbas។​ គោល​ដៅ​ជាចុង​ក្រោយ​វិញនោះ​គឺ​ដាក់​សម្ពាធ​ទៅលើ​ប្រទេស​អ៊ីស្រាអែល​ឲ្យដក​ថយចេញ​ពីទឹកដី​ ព្រម​ទាំង​ការ​ទទួល​យល់​ព្រម​ឲ្យ​មាន​ការ​បង្កើត​រដ្ឋ​ប៉ាឡេ​ស្ទីន​មួយ​ឡើង។
យុទ្ធសាស្ត្រ​បែបនេះ​នាំមកនូវ​ហានិភ័យ​ច្រើន​យ៉ាង​ណាស់​ ដែល​ក្នុងនោះ​វា​អាច​ថា​ ជន​ប៉ា​ឡ​ស្ទីន​ខ្លួនឯង​អាច​រង​នឹង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​កម្មសង្គ្រាម​ ព្រោះតែ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុកកែត​ពីក្រុម​ជ្រុលនិយម​ Hamas ទៅលើ​មជ្ឈមណ្ឌល​ដែលមានពលរដ្ឋ​អ៊ីស្រាអែល​រស់​នៅ​ ព្រម​ទាំង​រាល់​អំពើ​ហិង្សា​​ផ្សេងៗ​ទៀត​ប្រឆាំង​នឹង​មុខ​សញ្ញា​ជា​គោលដៅ​គឺ​ជនជាតិ​ជ្វីហ្វ។
នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​សច្ចា​ថា ​នឹង​បង្កើន​ការ​សង​សឹក។ នៅ​ឯក្រុង​វ៉ាស៊ីនតោន​ អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​លោក Jeff Rathke បាន​លើក​យក​មក​និយាយ​ថា សហរដ្ឋ​អាមេរិក​រង​ភាព​ចម្រូងចម្រាស​ច្របូកច្របល់​មែនទែន​ដោយ​សារ​ប៉ាឡេស្ទីន​ដែល​ចេះ​តែ​បង្កើន​ជំហាន​ឆ្ពោះ​ទៅ​មុខ។ លោក​និយាយ​ថា ក្រសួង​ការ​បរទេស​អាមេរិក​មិនធ្វើ​អ្វីទាំង​អស់​ចំពោះ​អ្វី​ដែល​ស្ថិត​នៅ​ឆ្ងាយ​នៅឡើយ​សម្រាប់​សេចក្ដី​ប្រាថ្នា​របស់​ពល​រដ្ឋ​ប៉ាឡេស្ទីន​នោះ​គឺ​សម្រាប់​រដ្ឋមួយ​ដែល​មាន​អធិបតេយ្យ​ភាព និង​ឯករាជ្យនោះ។
លោក Abbas ត្រូវស្ថិតនៅ​ក្រោម​សម្ពាធ​យ៉ាងធ្ងន់​ក្នុងការ​ដាក់​បណ្ដឹង​ប្រឆាំង​អ៊ីស្រាអែល​នោះ​ដែល​នាំឲ្យ​បរាជ័យ​នៃ​ការចរចា​សន្ដិភាព​​រៀបចំ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​ ទាក់ទិន​ទៅ នឹង​សង្គ្រាម​រយៈពេល​៥០ថ្ងៃ​រវាង​អ៊ីស្រាអែល​នឹង​សកម្មជន​ប៉ាឡេស្ទីន​នៅតំបន់​ Gaza កាលពី​រដូវ​ក្ដៅ​កន្លង​មកនេះ៕
..

Post a Comment

0 Comments

Close Menu