Ad Code

ស្តេច​កម្មវិធី​បើក​វេបសាយ​Internet Explorer នឹង​ត្រូវ​បាត់​បន្តិច​ម្ដងៗ

ក្រុមហ៊ុន​អភិវឌ្ឍន៍​កម្មវិធី​របស់​កុំព្យូទ័រ Microsoft បាន​កំពុង​អភិវឌ្ឍ​កម្មវិធី​បើក​វេបសាយ ដែល​មាន​ភាព​ងាយស្រួល​ប្រើប្រាស់​សម្រាប់​អ្នក​ប្រើ​ ដែល​វា​នឹង​ត្រូវ​ជំនួស​កម្មវិធី​បើក​វេបសាយ​ Internet Explorer។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​មួយ ហើយ​នេះ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ព្យាយាម​បោះ​ជំហាន​ទៅមុខ​ជាមួយ​នឹង​កម្មវិធី​បើក​វេប​សាយ​ល្បីៗ​មួយចំនួន​ដូចជា​កម្មវិធី Chrome និង Firefox ជាដើម។

កម្មវិធី​ថ្មី​នេះ​អាចជួយ​ឲ្យ​Microsoft ឃ្លាតឆ្ងាយ​ពី​អារម្មណ៍​មិនល្អ​របស់​អ្នកប្រើប្រាស់​ចំពោះ​កំណែ​ចាស់​របស់​កម្មវិធី Internet Explorer។ អ្នក​អភិវឌ្ឍន៍​បាន​ឲ្យ​ដឹង​ថា​ កាលពីមុន ក្រុមហ៊ុន​បាន​ធ្វើការ​ពិចារណា ផ្លាស់ប្តូរ​ឈ្មោះ​ដើម្បី​បំបែក​កម្មវិធី​បើក​វេប​សាយ​ពី​ភាព​អវិជ្ជមាន​ដែល​លែង​ជា​ការ​ពិត។
បើ​តាម​អ្នក​ស្និទ្ធ​នឹង​ក្រុមហ៊ុន​នេះ​បានឲ្យដឹងថា កម្មវិធី​បើក​វេប​សាយ​នេះ​ត្រូវ​បាន​ឲ្យ​ឈ្មោះ​ថា Spartan ដែល​នឹង​ត្រូវ​បាន​កំណត់​ថ្ងៃ​បង្ហាញ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី ២០​ខែ​មករា​នេះ គឺ​នៅ​ពេល​ដែល Microsoft បង្ហាញ​ឲ្យ​ឃើញ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ Windows 10 របស់​ខ្លួន។ តែ​បើ​តាម ZDNet ​ថា​វា​ប្រហែលជា​មិន​អាច​រួចរាល់ សម្រាប់​ការ​បង្ហាញ​នោះ​ទេ​នៅពេលដែល​កំណែ​ដំបូង​របស់​កម្មវិធី​ដាក់​បង្ហាញ​ក្នុង​ខែ​តែមួយ ហើយ​កម្មវិធី​នេះ​នឹង​មាន​សម្រាប់​ទាំង​កុំព្យូទ័រ​លើ​តុ​និង​ទូរស័ព្ទ​ដៃ។
ថ្វីបើ​កម្មវិធី​បើក​វេប​សាយ​ថ្មី​នេះ​នឹង​ត្រូវ​ធ្វើ​​តាម​លំនាំ​ដើម​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី Windows 10 ដែល​វា​នឹង​មក​ជាមួយ​​​កម្មវិធី​​ និង​កំណែ​ថ្មី ​ដែល​អាច​ត្រូវ​គ្នា​នឹង​កំណែ​ចាស់​របស់​កម្មវិធី​បើក​វេសាយ Internet Explorer 12 ផងដែរ។ កម្មវិធី​ថ្មី​នេះ​នឹង​​​ប្រើប្រាស់​បច្ចេកទេស​ជាច្រើន​ដែល​ដូចគ្នា​ទៅ​នឹង Internet Explorer ប៉ុន្តែ​នឹង​ត្រូវ​ដកចេញ​នូវ​រូបរាង និង​​​អារម្មណ៍ និង​មាន​មុខងារ​អាច​បន្ថែម​ការងារ​ទៀត​ផង។
នៅ​ពេល​ដែល​ក្រុមហ៊ុន​គិត​ជា​យូរហើយ​ថា​នឹង​មាន​គម្រោង​ជួសជុល​កម្មវិធី​បើ​កវេប​សាយ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី ដែល​ពីមុន​គ្រាន់តែ​គិត​ថា​ធ្វើ​កំណែ​ទៅលើ​ Internet Explorer ជាជាង​បង្កើត​កម្មវិធី​ថ្មី​ដាច់ដោយឡែក​មួយទៀត។
អ្នកបង្កើត​កម្មវិធី​មើល​វីដេអូ​ VLC និង Microsoft Student Partner លោក Thomas Nigro គឺជា​អ្នក​ដំបូង​បំផុត​ដែល​និយាយ​ពី​កម្មវិធី​បើក​វេប​សាយ​ថ្មី​នេះ។
កម្មវិធី Internet Explorer ត្រូវ​បាន​បញ្ចេញ​ឲ្យ​ប្រើ​ប្រាស់​កាលពី​ឆ្នាំ ១៩៩៥ ហើយ​វា​បានឆ្លង​កាត់ ១១​កំណែប្រែ។ ការ​ចាប់​ផ្តើម​ដំបូង​របស់​វា​គឺ​ក្ដោបក្ដាប់​ទីផ្សារ​ខ្លាំង​ជាងគេ ប៉ុន្តែ​គូ​ប្រកួត​ប្រជែង​របស់​វា​ដូចជា Firefox និង​Chrome បាន​ដណ្ដើមយក​ទីផ្សារ​វា​បន្តិច​ម្ដងៗ​យ៉ាង​ទៀងទាត់៕

Post a Comment

0 Comments

Close Menu