Ad Code

អ្នក​ប្រដាល់​ខ្មែរ​៣​និង​ថៃ​៣​ ជួបគ្នា​លើ​សង្វៀន​SEA-TV ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ក្នុង​កម្មវិធី ​Ganzberg Top Fighter នា​ព្រឹក​ថ្ងៃអាទិត្យ​ ទី​០១ ខែ​កុម្ភៈ លើ​សង្វៀន ​SEA-TV អ្នក​ប្រដាល់​ខ្មែរ​៣​រូប​នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​៣​រូប។ អ្នក​ប្រដាល់​កម្ពុជា​ទាំង​៣​រូប​នោះ គឺ​ ហ៊ឹម សេរី អ្នក​ប្រដាល់​ក្លឹប​តា​ព្រហ្ម​មានជ័យ​បង្ក្រាប​គ្រឿងញៀន ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ ​Det ordoom ដោយ​ប្រកួត​ក្នុង​ទម្ងន់​៥១​គីឡូក្រាម​។ អ្នក​ប្រដាល់​ថៃ​រូប​នេះ​ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន ​SEA-TV​នេះ​ម្តង​ហើយ ដោយ​វាយ​ចាញ់​ ម៉ន វិ​រះ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ក្នុង​ទឹក​ទី​៣​កាលពី​ថ្ងៃទី​០៧ ខែ​ធ្នូ​ ឆ្នាំ​២០១៤​កន្លងមក​នោះ​។​ Det ordoom អ្នក​ប្រដាល់​ថៃ​រូប​នេះ មាន​កម្ពស់​ប្រហាក់ប្រហែល ​ហ៊ឹម សេរី​ដែរ តែ​ប្រវត្តិ​ប្រកួត​របស់​គេ​ច្រើនជាង​ សេរី ​ដោយ​ប្រកួត​បាន​ចំនួន​៥៥​ដង ដោយ​ឈ្នះ​៤០​ដង ចាញ់​១៣​ដង និង​ស្មើ​២​ដង ខណៈ​ដែល​ ហ៊ឹម សេរី អ្នក​ប្រដាល់​កម្ពុជា​យើង​ប្រកួត​បាន​ចំនួន​៣៥​ដង ឈ្នះ​៣០​ដង ចាញ់​៤​ដង និង​ស្មើ​១​ដង​។ ហ៊ឹម សេរី ធ្លាប់​ប្រកួត​ជាមួយ​ថៃ​ប្រមាណ​៣​ដង​ហើយ ដោ

អ្នក​ប្រដាល់​ខ្មែរ​៣​និង​ថៃ​៣​ ជួបគ្នា​លើ​សង្វៀន​SEA-TV

ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ក្នុង​កម្មវិធី ​Ganzberg Top Fighter នា​ព្រឹក​ថ្ងៃអាទិត្យ​ ទី​០១ ខែ​កុម្ភៈ លើ​សង្វៀន ​SEA-TV អ្នក​ប្រដាល់​ខ្មែរ​៣​រូប​នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​៣​រូប។ អ្នក​ប្រដាល់​កម្ពុជា​ទាំង​៣​រូប​នោះ គឺ​ ហ៊ឹម សេរី អ្នក​ប្រដាល់​ក្លឹប​តា​ព្រហ្ម​មានជ័យ​បង្ក្រាប​គ្រឿងញៀន ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ ​Det ordoom ដោយ​ប្រកួត​ក្នុង​ទម្ងន់​៥១​គីឡូក្រាម​។ អ្នក​ប្រដាល់​ថៃ​រូប​នេះ​ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន ​SEA-TV​នេះ​ម្តង​ហើយ ដោយ​វាយ​ចាញ់​ ម៉ន វិ​រះ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ក្នុង​ទឹក​ទី​៣​កាលពី​ថ្ងៃទី​០៧ ខែ​ធ្នូ​ ឆ្នាំ​២០១៤​កន្លងមក​នោះ​។​

Det ordoom អ្នក​ប្រដាល់​ថៃ​រូប​នេះ មាន​កម្ពស់​ប្រហាក់ប្រហែល ​ហ៊ឹម សេរី​ដែរ តែ​ប្រវត្តិ​ប្រកួត​របស់​គេ​ច្រើនជាង​ សេរី ​ដោយ​ប្រកួត​បាន​ចំនួន​៥៥​ដង ដោយ​ឈ្នះ​៤០​ដង ចាញ់​១៣​ដង និង​ស្មើ​២​ដង ខណៈ​ដែល​ ហ៊ឹម សេរី អ្នក​ប្រដាល់​កម្ពុជា​យើង​ប្រកួត​បាន​ចំនួន​៣៥​ដង ឈ្នះ​៣០​ដង ចាញ់​៤​ដង និង​ស្មើ​១​ដង​។ ហ៊ឹម សេរី ធ្លាប់​ប្រកួត​ជាមួយ​ថៃ​ប្រមាណ​៣​ដង​ហើយ ដោយ​វាយ​ឈ្នះ ​ថៃ ​ដោយ​ពិន្ទុ​ទាំង​៣​ដង​។ ជា​អ្នក​ប្រដាល់​ដែល​មាន​កណ្ដាប់ដៃ​លឿន រហ័ស និង​ខ្លាំង​នោះ ហ៊ឹម សេរី​មិន​ញ​ញើត​អ្នក​ប្រដាល់​ថៃ​នោះ​ឡើយ​។

បើ​តាម​លោក​ មាស សុខ​គ្រី គ្រូបង្វឹក​ក្លិប​តា​ព្រហ្ម​មានជ័យ​និយាយ​ឲ្យ​ដឹង​ថា ហ៊ឹម សេរី បាន​ត្រៀមខ្លួន​យ៉ាង​ល្អ​សម្រាប់​ជំនួប​ជាមួយ​ថៃ​នេះ​។ ចាំ​មើល តើ ​ហ៊ឹម សេរី អាច​យកឈ្នះ Det ordoom បាន​ឬ​អត់ ? អ្នក​ប្រដាល់​កម្ពុជា​ ពេជ្រ ម្ទេសខ្មាំង ក្លិប​អារុណ​រះ​កីឡា ត្រូវ​ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ ​Peach Thong Chhai ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​។

អ្នក​ប្រដាល់​ថៃ​រូប​នេះ បើ​តាម​លោក​ ញាន សុធី ​អ្នក​ផ្គូផ្គង​ប្រដាល់​ប្រចាំ ​SEATV និយាយ​ឲ្យ​ដឹង​នោះ​ថា គេ​ជា​ជើង​ខ្លាំង​មួយ​រូប​នៅ​ប្រទេស​ថៃ ដោយ​គេ​មាន​ប្រវត្តិ​ប្រកួត​បាន​៦២​ដង​ ឈ្នះ​៥១​ដង​ចាញ់​០៩​ដង និង​ស្មើ​២​ដង​។ Peach Thong Chhai នេះ មិន​ធ្លាប់​ដែល​មក​កម្ពុជា​ទេ​កន្លងមក​។ គេ​មាន​កម្ពស់​ទាប​ជាង​ម្ទេសខ្មាំង​បន្តិច​ប៉ុណ្ណោះ គឺ​១,៥៩​ម៉ែត្រ ក្នុងពេលដែល​ម្ទេសខ្មាំង​មាន​កម្ពស់​១,៦២​ម៉ែត្រ​។ ទោះជា​យ៉ាងណា​សម្រាប់​ការ​ជួប​ជាមួយ​ម្ទេសខ្មាំង​ជើង​ខ្លាំង​របស់​កម្ពុជា​ម្នាក់​នេះ Peach Thong Chhai​មិនជា​ស្រួលខ្លួន​ប៉ុន្មាន​ទេ ទោះបីជា​ការប្រកួត​ជាមួយ​ថៃ​នេះ​ជា​ជំនួប​លើកដំបូង​ក៏ដោយ ។ ម្ទេសខ្មាំង​នេះ​វាយ​ខ្លាំង​ និង​មាន​បច្ចេកទេស​ក្នុង​ការ​ប្រកួត​ល្អ ហើយ​មួយទៀត ​គេ​ដូចជា​ថ្នឹក​ហើយ​រឿង​វាយ​លើ​សង្វៀន​ប្រដាល់​នេះ​។ ព្រំ សំណាង អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័ត្រ​យោង​៩១១ គេ​នឹង​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ ​Sak Soben ដោយ​ប្រកួត​ក្នុង​ទម្ងន់​៧១​គីឡូក្រាម​។ ព្រំ សំណាង​ជា​ជើង​ខ្លាំង​ម្នាក់​ដែរ​របស់​កម្ពុជា ហើយ​គេ​ក៏​ធ្លាប់​ប្រកួត​ជាមួយ​បរទេស​ច្រើនដង​ហើយ​ដែរ ដោយ​ឈ្នះ​ច្រើនជាង​ចាញ់​។​

Sak Soben នេះ មិនដែល​មក​ស្រុក​ខ្មែរ​ទេ​កន្លងមក​។ បើ​តាម​ប្រវត្តិ​ប្រកួត​របស់​គេ មិនជា​អន់​ទេ​ដោយ​ធ្លាប់​ឆ្លងកាត់​ប្រកួត​ចំនួន​៦៦​ដង ក្នុង​នោះ​វាយ​ឈ្នះ​៥៩​ដង​ទៅ​ហើយ ចាញ់​៧​ដង​ និង​មិនដែល​ស្មើ​ឡើយ​។

អ្នក​ប្រដាល់​កណ្ដាប់ដៃ​ខ្លាំង ​ព្រំ សំណាង គេ​ប្រកួត​បាន​៥២​ដង តិច​ជាង Sak Soben ១៤​ដង​ប៉ុណ្ណោះ ក្នុង​នោះ​វាយ​ឈ្នះ​៤២​ដង និង​ចាញ់​៨​ដង​ ស្មើ​២​ដង​។ គេ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​លើក​ចុង​ក្រោយ គឺ​ឈ្នះ ​Sing dech S.Khamsing ដោយ​ពិន្ទុ​ កាលពី​ឆ្នាំ​២០១៤​កន្លងមក​។​

ចាំ​មើល​ឡើង​ប្រកួត​លើក​នេះ ព្រំ សំណាង អាច​យកឈ្នះ​អ្នក​ប្រដាល់​ថៃ Sak Soben បាន​ឬ​អត់៕

វិ​សិទ្ធ




Post a Comment

0 Comments

Close Menu