Ad Code

អ្នកមាន​លុយ​ និង​អំណាច​៣​គ្រួសារ ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ប្ដឹង​ប្រជាពលរដ្ឋ​១​គ្រួសារ​ទៅ​សាលា​ដំបូង​ពី​បទ​ប៉ះពាល់​ដី​សាធារណៈ

បន្ទាយមានជ័យ ៖ អ្នកមាន​លុយ​និង​អំណាច​ចំនួន​៣​គ្រួ​សារបាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ស្រុក​ប្ដឹង​ប្រជាពលរដ្ឋ​១​គ្រួសារ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចោទប្រកាន់​ពី​បទ​ប៉ះពាល់​ដី​សាធារណៈ​ដែល​ជា​បទ​ព្រហ្មទណ្ឌ​។ ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដែល​រង​បណ្ដឹង​បាន​អះអាង​ថា ករណីនេះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​គ្រួសារ​គាត់​ដែល​ត្រូវ​អ្នកមាន​លុយ​និង​មាន​អំណាច់​៣​គ្រួសារ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ស្រុក​ព្រះនេត្រព្រះ​ប្ដឹង​ចោទប្រកាន់​ប៉ះពាល់​ដី​សាធារណៈ​ពី​បទ​ក្រមព្រហ្មទណ្ឌ​ដែល​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចេញ​ដីកា​កោះ​កាលពី​ថ្ងៃទី​០២​ ខែកក្កដា ឆ្នាំ​២០១៤ ហើយ​ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលាដំបូង​ខេត្ត​ចោទ​ពី​បទ​អំពើ​ប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យសម្បត្តិ​សាធារណៈ​គ្រា​ដែល​ករណីនេះ​កើតឡើង​នៅ​ភូមិ​ចក្រី​ ឃុំ​ជប់​វ៉ា​រី​ ស្រុក​ព្រះនេត្រព្រះ ​ខេត្តបន្ទាយមានជ័យ​។ បន្ទាប់មក​ចៅក្រម​ស៊ើបសួរ​បាន​ចេញ​ជូន​ព័ត៌មាន​អំពី​ការ​បញ្ចប់​ការ​ស៊ើបសួរ​អញ្ជើញ​ឈ្មោះ ប៊ុន តាន់​លី ភេទ​ប្រុស​ និង​ប្រពន្ធ​ឈ្មោះ ទេព ភា​ល់ (​អ្នក​ទាំង​២​ជា​ជនសង្ស័យ​)​តែម្តង​។ ឈ្មោះ ប៊ុន តាន់​លី ប្រពន្ធ​ឈ្មោះ ទេព ភា​ល់​បាន​ប្រាប់​ឲ្យ​ដឹង​ថា​នេះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​គ្រួសារ​គាត់​ដែល​ត្រូវ​រង​នូវ​បណ្ដឹង ​និង​ប្ដឹង​ដោយ​អ្នកមាន​លុយ​និង​មានអំណាច​៣​គ្រួសារ​គឺ​ទី​១​-ឈ្មោះ ស៊ឹង ខាន់ ភេទ​ស្រី​ ២-ឈ្មោះ ចាន់​អួ​ង ​ភេទ​ប្រុស​ ៣​-ឈ្មោះ ​ហេង ​សុធា​ ភេទ​ប្រុស ដែល​រស់នៅ​ភូមិ​ចក្រី​ ឃុំ​ជប់​វ៉ា​រី​ស្រុក​ព្រះនេត្រព្រះ​បាន​ឃុបឃិត​ជាមួយ​លោក ​វ៉ាត​ វី​រះ ​ជា​អភិបាលរង​ស្រុក​ព្រះនេត្រព្រះ​បាន​ប្ដឹង​គ្រួសារ​របស់​គាត់​ទៅ​សាលាដំបូង​ខេត្ត​ចោទប្រកាន់​ពី​បទ​រំលោភ​យក​ដី​ផ្លូវ​ដែល​មាន​បណ្តោយ​២៣.៧​ម៉ែត្រ ​ទទឹង​១.៨​ម៉ែត្រ​។​ ក្រោយពេល​ប្ដឹង​គ្រួសារ​របស់​គាត់​ទៅ​សាលាដំបូង​ខេត្ត​ ហើយ​លោក លី សុវណ្ណារិទ្ធ អភិបាលស្រុក​ព្រះនេត្រព្រះ​បាន​ចេញ​លិខិត​ជូនដំណឹង​ចាក់​ដី​លុប​ដែល​ប៉ះពាល់​របង​ផ្ទះ​របស់​គាត់​។​ ព្រោះ​ដី​របស់​គាត់​រស់នៅ​មាន​បណ្តោយ​២៣.៧​ម៉ែត្រ​ និង​ទទឹង​១២.៨​ម៉ែត្រ​ ផ្លូវ​ខាងត្បូង​២​ម៉ែត្រ​ ដែល​ត្រូវ​ចោទប្រកាន់​រំលោភ​។​ គាត់​បាន​ប្រគល់​ជូន​ចាក់​ដី​យក​ហើយ​ តែ​មាន​៣​គ្រួសារ​ដែល​ដើម​បណ្ដឹង​ ១-ឈ្មោះ ស៊ឹង ខាន់ ភេទ​ស្រី​ ២-​ឈ្មោះ ចាន់ អួ​ង ភេទ​ប្រុស ៣-ឈ្មោះ ហេង សុធា ភេទ​ប្រុស ​បាន​បិទផ្លូវ​ម្ខាង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​ដងទឹក​ស្រះ​ធំ​បូរាណ​ទៅវិញ​។ លោក យឹម​ យឿន​ សមាជិក​ក្រុមប្រឹក្សា​ស្រុក​ព្រះនេត្រព្រះ​បាន​បញ្ជាក់​ថា កាលពី​លោក​នៅ​ជា​អធិការ​ស្រុក​គឺ​ឈ្មោះ ប៊ុន តាន់​លី ប្រពន្ធ​ឈ្មោះ ទេព ភា​ល់​ បាន​សុំ​ចាក់​ដី​ចំណុច​ផ្លូវ​ ព្រោះ​ផ្លូវ​ចូល​វា​ជ្រៅ​ទឹក​ដក់​ក្លិនស្អុយ​ទើប​ឲ្យ​ចាក់​លុប​សម្រាប់​ផ្លូវ​ចេញ​ចូល​ទៅមក​ដងទឹក​ស្រះ​ពេលនេះ​ត្រូវ​បានឈ្មោះ ស៊ឹង ខាន់​.​ឈ្មោះ ចាន់ អួ​ង និង​.​ឈ្មោះ ហេង សុធា ធ្វើ​របង​បិទផ្លូវ​តែម្តង​។​ លោក វ៉ាត វី​រះ អភិបាលរង​ស្រុក​ព្រះនេត្រព្រះ​បាន​ប្រាប់​ថា ចំពោះ​គ្រួសារ​ឈ្មោះ ប៊ុន តាន់​លី ប្រពន្ធ​ឈ្មោះ ទេព ភា​ល់ គឺ​សាលាស្រុក​មិនបាន​ប្ដឹង​ទៅ​សាលាដំបូង​នោះ​ទេ​ គឺ​គ្រាន់តែ​ធ្វើ​លិខិត​ជូនដំណឹង​រក្សា​ការពារ​តែ​ប៉ុណ្ណោះ​ គឺ​រឿង​នេះ​លោក​បាន​ដកខ្លួន​ចេញ​ហើយ​ទុក​ឲ្យ​លោក លី សុវណ្ណារិទ្ធ អភិបាលស្រុក​ដោះស្រាយ​។ លោក លី សុវណ្ណារិទ្ធ អភិបាលស្រុក​បាន​ប្រាប់​ថា ចំពោះ​គ្រួសារ​ឈ្មោះ ប៊ុន តាន់​លី ប្រពន្ធ​ឈ្មោះ ទេព ភា​ល់ ដែល​បាន​រំលោភ​យក​ដី​ផ្លូវ​ពេលនេះ​ គឺ​លោក​អភិបាលខេត្ត​បាន​ឲ្យ​ស្រុក​ចាក់​ដី​រួចរាល់​ហើយ ​តែ​បញ្ហា​ប្តឹងផ្តល់​ទៅ​សាលាដំបូង​គឺជា​រឿង​បី​គ្រួសារ​ឈ្មោះ ស៊ឹង ខាន់ ឈ្មោះ ចាន់ អួ​ង ឈ្មោះ ហេង សុធា នោះ​ទេ​។ លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ថា នៅពេល​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដែល​ត្រូវ​បី​គ្រួសារ​ប្ដឹង​នោះ​ដើម្បី​ជួប​ឲ្យ​ជួយ​រក​យុត្តិធម៌​តែ​លោក​និយាយ​ទៅកាន់​គ្រួសារ​នោះ​ថា គេ​ប្ដឹង​ទៅ​សាលាដំបូង ​គឺ​មិនមែន​រឿង​រំលោភ​ដី​យក​ដី​ផ្លូវ​នោះ​ទេ​គឺ​ស្រុក​ប្ដឹង​ពី​បទ​រារាំង ​និង​ជេរ​ប្រមាណ​សមត្ថកិច្ច​ទៅវិញ​។ ​ប៉ុន្តែ​ខ្លួន​អះអាង​ថា មិន​ដឹង​ថា​បាន​រារាំង​ឫ ជេរ​ប្រមាទ​សមត្ថកិច្ច​នោះ​ទេ នេះ​ជា​ការ​ចោទប្រកាន់​របស់​អាជ្ញាធរ​ទម្លាក់កំហុស​ដល់​គ្រួសារ​គាត់​ជា​រឿង​អយុត្តិធម៌​ពី​ស​ទៅ​ខ្មៅ​ទៅវិញ​៕​

គង្គា

Post a Comment

0 Comments

Close Menu