ភ្នំពេញ ៖ សិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការកសាងផែនទីបង្ហាញផ្លូវសម្រាប់ការផ្តល់សច្ចាប័នលើអនុសញ្ញាលេខ១៨៩ស្ដីពីពលករធ្វើការងារផ្ទះ បានបើកធ្វើនាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥នេះនៅសណ្ឋាគារអីមភើរៀល។
សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមវត្តមានលោក ហ៊ូ វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួមពីតំណាងអង្កការUNWOMENអង្គការILO។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីទទួលបាននូវការយល់ដឹងកាន់តែប្រសើរលើសារៈសំខាន់នៃអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារលេខ១៨៩ ស្ដីពីកម្មករធ្វើការងារតាមផ្ទះ និងដើម្បីកំណត់ជំហានសំខាន់ៗឆ្ពោះទៅរកការផ្តល់សច្ចាប័ន ចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមនៃការងារផ្ទះនៅក្នុងបរិបទរបស់កម្ពុជា។
សិក្ខាសាលានេះក៏ដើម្បីរួមចំណែកផ្តល់ជាធាតុចូលសម្រាប់ការកសាងផែនទីបង្ហាញផ្លូវមួយឆ្ពោះទៅរកការផ្តល់សច្ចាប័នលើអនុសញ្ញាលេខ១៨៩ផងដែរ៕
សុងយោ

0 Comments