Ad Code

អ៊ុយ​ក្រែ​ន ​បដិសេធ​ការ​អះអាង​របស់​ឧទ្ទាម​ថា​ចាប់ផ្តើម​ដក​អាវុធ​


​ ​ពួក​បំបែក​ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ី​បាន​អាវុធ​ធុន​ធ្ងន់​ខ្លះ​ចេញពី​រណសិរ្ស​ជួរមុខ​នៅ​ភាគ​ខាងកើត អ៊ុយ​ក្រែ​ន ប៉ុន្តែ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​បាន​បដិសេធ​ការ​អះ​អាង​របស់​ពួក​ឧទ្ទាម​ដែល​ថា​ការ​ដក​អាវុធ​ចេញ​បាន​ចាប់​ផ្តើម​នោះ​។​

​ ​គម្រោង​សន្តិភាព​បាន​ដោះស្រាយ​នៅក្នុង​ការចរចា​ជា​បន្តបន្ទាប់​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ​នោះ​មាន​បំណង​បង្កើត​តំបន់ទ្រនាប់​ធំ​ទូលាយ​មួយ​រវាង​កាំភ្លើង​ធំ​របស់​ភាគី​ទាំងពីរ​នោះ ​គឺជា​ចំណែក​នៃ​ប្រឹង​ប្រែង​ដើម្បី​បញ្ចប់​ជម្លោះ​ដែល​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ជិត​៥.៨០០​នាក់ ចាប់តាំងពី​ខែមេសា​មក​។ អាវុធ​ធុន​ធ្ងន់​ត្រូវ​បាន​គេ​ដកថយ​ក្រោយ​ចម្ងាយ​២៥​ទៅ​៧០​គ​.​ម ពី​រណសិរ្ស​ជួរមុខ។​

ការ​មិន​ចុះ​សម្រុង​គ្នា​ស្ដីពី​ការ​ដក​អាវុធ​ថយ​កើតឡើង​នៅពេល​កិច្ចព្រមព្រៀង​សន្តិភាព​ផុយ​ស្រួយ​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​ពិភាក្សា​នៅ​ទីក្រុង​ប៉ារីស​ដោយ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី អ៊ុយ​ក្រែ​ន អាល្លឺម៉ង់ និង​ប្រទេស​បារាំង​។ ការ​ពិភាក្សា​នោះ​បាន​បញ្ចប់​ដោយ​ពុំ​មាន​ការ​រីកចម្រើន ទោះ​បី​ជា​ពួក​អ្នក​ចូល​រួម​បាន​សន្យា​ថា​នឹង​ប្រកាន់ខ្ជាប់​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​។​

​ ​រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន​លោក ប៉ាវ​ឡូ​គ្លី​ម​គីន (Povlo Klimkin) បាន​និយាយប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា​ការ​បាញ់​ផ្លោង​របស់​ពួក​ឧទ្ទាម​ទៅលើ​ទីតាំង​របស់​អ៊ុយ​ក្រែ​ន​បាន​បញ្ឈប់​មុន​អ៊ុយ​ក្រែ​ន​ចាប់ផ្តើម​ដក​កាំភ្លើង​ធំ​របស់​ខ្លួន​៕

រឹទ្ធ​

Post a Comment

0 Comments

Close Menu