Ad Code

ក្រុម​ក្មេង​ទំនើង​២​ក្រុម​បាន​បើក​ការ​ប្រយុទ្ធ​យ៉ាង​អនាធិបតេយ្យ​


កោះកុង ៖ ក្រុម​ក្មេង​ទំនើង​២​ក្រុម ​បាន​បើក​ការ​ប្រយុទ្ធ​យ៉ាង​អនាធិបតេយ្យ​នៅ​ចំណុច​បង្គោល​៣​ជិត​ស្ពាន​កោះកុង​ ស្ថិតនៅ​ក្នុងភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៣​និង​៣០​នាទី នា​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥​។​

បើ​តាម​ការ​ឲ្យ​ដឹងពី​លោក​វរសេនីយ៍​ត្រី ឡាយ ម៉េង​ឡាំង ប្រធាន​ការិយាល័យ​កណ្ដាល​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្តកោះកុង​បាន​ឲ្យ​ដឹង​ថា ក្រោយ​ការ​ទទួល​នូវ​ពាក្យ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ តាមរយៈ​ទូរស័ព្ទ​លោក​ក៏បាន​សហការ​ជាមួយ​នឹង​កម្លាំង​អន្តរាគមន៍​នៃ​ស្នង​ការដ្ឋាន​ខេត្តកោះកុង ដើម្បី​ចុះទៅ​បង្ក្រាប​ភ្លាមៗ​ផង​ដែរ ពេល​ទៅដល់​ក្រុម​ក្មេង​ទំនើង​ទាំង​២​ក្រុម​ក៏បាន​បែក​គ្នា ហើយ​រត់គេច​រៀងៗ​ខ្លួន​។​

ក្រោម​ការ​គាប​ស្ទាក់​អស់​រយៈពេល​ប្រមាណ​ជិត​១​ម៉ោង សមត្ថកិច្ច​ឆ្មក់​កំណត់​បាន​នូវ​មុខ​សញ្ញា និង​ធ្វើការ​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៥​នាក់ ទី​១​-ឈ្មោះ ឈិន អៀក ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទី​២​-ឈ្មោះ សៅ សុខ​លៀង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ទី​៣-ឈ្មោះ អ៊ុក តូង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ទី​៤​-ឈ្មោះ ហែម សុខ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​ទី​៥​-ឈ្មោះ លី ហួត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​។​ លោក​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ក្រោយ​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​សមត្ថកិច្ច​

ក៏បាន​ធ្វើការ​ដកហូត​បាន​នូវ​វត្ថុ​តាង​មួយចំនួន ព្រមទាំង​ម៉ូតូ​៤​គ្រឿង​ផង​ដែរ​។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​កណ្ដាល​ប្រឆាំង​បទ​ល្មើស​កំពុង​សាកសួរ​ និង​កសាង​សំណុំរឿង៕​

លឹម ហួរ​

Post a Comment

0 Comments

Close Menu