Ad Code

រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​ ចាប់ពង្រត់​ពួក​គ្រឹស្តនិក​យ៉ាងតិច​១៥០​នាក់

​ ​ពួក​សកម្មជន​គ្រឹ​ស្ត​និក​ស៊ី​រី​បាន​និយាយ​នៅ​ថ្ងៃ​អង្គា​រថា ពួក​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​បាន​ចាប់ពង្រត់​មនុស្ស​យ៉ាងតិច​១៥០​នាក់ ពី​ភូមិ​គ្រឹ​ស្ត​និក Assyrian នៅ​ភាគ​ឥសាន​ប្រទេស​ស៊ី​រី​ដែល​ពួកគេ​បាន​វាយឆ្មក់​។​

​ ​គ្រឹ​ស្ត​និក​ស៊ី​រី​មួយ​ក្រុម​ដែល​តំណាង​ឲ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាច្រើន​នៅ​ខាងក្នុង ​និង​នៅ​ខាងក្រៅ​ប្រទេស​និយាយ​ថា ខ្លួន​បាន​បញ្ជាក់​ច្បាស់​ថា មនុស្ស​យ៉ាងតិច​១៥០​នាក់​កំពុង​បាត់​ខ្លួន​ក្នុង​នោះ​រួមមាន ​ស្ត្រី ​មនុស្ស​ចាស់ ​ដែល​ត្រូវ​បាន​ចាប់ពង្រត់​ដោយ​ពួក​សកម្មប្រយុទ្ធ​។​

​ ​លោក​បា​សាម​អ៊ី​សាក​(Bassam Ishak) ប្រធាន​ក្រុម ក្រុមប្រឹក្សា​ជាតិ​ស៊ី​រី​យ៉ាក់​របស់​ប្រទេស​ស៊ី​រី​ដែល​គ្រួសារ​របស់​លោក​មកពី​ហា​សា​កា​នោះ​បាន​និយាយប្រាប់​រ៉​យ​ទ័​រ មកពី​ក្រុង​អា​ម៉​ង់​ថា ​"​យើង​បាន​បញ្ជាក់​ច្បាស់​ថា​ មនុស្ស​យ៉ាងតិច​១៥០​នាក់​ដែល​ត្រូវ​បាន​គេ​ចាប់ពង្រត់​ពី​ប្រភព​ផ្សេងៗ​នៅ​លើ​មូលដ្ឋាន​"​។​

​ ​កាលពីពេល​ថ្មីៗ​នេះ ក្រុម​សង្កេតការណ៍​សិទ្ធិមនុស្ស​ស៊ី​រី​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស​នោះ​និយាយ​ថា មនុស្ស​៩០​នាក់ ត្រូវ​បាន​គេ​ចាប់ពង្រត់​នៅពេល​ពួក​សកម្មប្រយុទ្ធ​ធ្វើការ​វាយឆ្មក់​នៅពេល​ទៀបភ្លឺ​ទៅលើ​ភូមិ​ដាច់ស្រយាល​ដែល​មាន​ពួក​គ្រឹ​ស្ត​និក​ភាគតិច​រស់នៅ​ខាងលិច​ហា​សា​កា​ដែលជា​ទីក្រុង​មួយ​គ្រប់គ្រង​ដោយ​ពួក​ឃើ​ដ​៕

រឹទ្ធ​

Post a Comment

0 Comments

Close Menu