Ad Code

ជំនាញការ​សហរដ្ឋអាមេរិក ៖ កូរ៉េខាងជើង​អាច​មាន​អាវុធ​បរមាណូ​១០០​នៅ​ឆ្នាំ​២០២០


​ ​ពួក​អ្នកស្រាវជ្រាវ​សហរដ្ឋអាមេរិក​បាន​ព្រមាន​នៅ​ថ្ងៃ​អង្គា​រថា ប្រទេស​កូរ៉េខាងជើង​ទំនងជា​បាន​ប្រុងប្រៀប​ពង្រីក​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​សម្រាប់​រយៈពេល​៥​ឆ្នាំ​ខាងមុខ ហើយ​នៅក្នុង​ឆាក​ដ៏​អាក្រក់​បំផុត​មួយ​នោះ អាច​មាន​អាវុធ​បរមាណូ​១០០​ដើម​នៅ​ឆ្នាំ​២០២០​។​

​ ​ពួកគេ​និយាយ​ថា បណ្ដា​ក្រុមហ៊ុន​អ៊ីរ៉ង់​ដែល​រីកចម្រើន​បំផុត​អាច​ចូល​រួម​ចំណែក​ដោយ​មិនដឹង​ខ្លួន​នៅក្នុង​កម្មវិធី​នុយក្លេអ៊ែរ​ដែល​គេ​សង្ស័យ​របស់​ក្រុង​ព្យុងយ៉ាង​ជាមួយនឹង​គ្រឿង​ឧបករណ៍​របស់​គេ ដែល​ត្រូវ​បាន​បង្វែរ​ទិសដៅ​ទៅកាន់​ប្រទេស​ឯកោ​តាមរយៈ​ប្រទេស​ចិន​។​

​ ​ទោះបីជា​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង​នៅតែ​លួចលាក់​នៅក្នុង​ភាព​មិន​ប្រាកដ​នោះ ក្នុង​ព្យុងយ៉ាង​បច្ចុប្បន្ន​ត្រូវ​គេ​ជឿ​ថា មានការ​ស្តុក​ទុក​អាវុធ​នុយក្លេអ៊ែរ​ប្រហែល​ពី​១០​ទៅ​១៦​ដើម ដែល​ត្រូវ​បាន​ផលិត​ចេញពី​ភ្លុ​យ​តូ​នី​ញ៉ូ​ម ឫ​អ៊ុយ​រ៉ា​នៅ​ញ៉ូ​ម​កម្រិត​អាវុធ​។​

​ ​ប្រទេស​កូរ៉េខាងជើង​បាន​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​នៅក្នុង​ឆ្នាំ​២០០៦ ២០០៩ និង​២០១៣​។ ខ្លួន​ក៏បាន​បាញ់​សាកល្បង​ទៀងទាត់​ផង​ដែរ​នូវ​កាំជ្រួច​ដោយ​បង្ក​ឲ្យ​មានការ​ថ្កោលទោស​ពី​សំណាក់​អន្តរជាតិ​។​

​ ​កូរ៉េខាងត្បូង​និង​សហរដ្ឋអាមេរិក​បាន​និយាយ​នៅ​ថ្ងៃ​អង្គា​រថា គេ​នឹង​ធ្វើ​សមយុទ្ធ​យោធា​រួម​ប្រចាំឆ្នាំ​របស់​គេ​នៅ​ថ្ងៃទី​២ ខែ​មិនា ដោយ​បង្ក​ឲ្យ​មាន​ភាព​តានតឹង​កើនឡើង​ជាមួយ​ប្រទេស​កូរ៉េខាងជើង​៕

រឹទ្ធ​

Post a Comment

0 Comments

Close Menu