Ad Code

ធ្វើជា​មក​ដក​លុយ​ពី​កន្លែង​សេវា​វី​ង​បន្លំ​លួច​លុយ ហើយ​រត់ឡើង​ម៉ូតូ​ប្រុង​គេចខ្លួន ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន​ស្វាគមន៍​សន្លប់​ស្ដូក​ម្នាក់​


កណ្ដាល ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក​៣​នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង បណ្ដាល​ឲ្យ​សន្លប់​ស្តូកស្តឹង​នៅ​ត្រង់​ចំណុច​មុខ​កន្លែង​សេវា​វី​ង ក្នុងភូមិ​លេខ​៤ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ខណៈ​ក្រុម​ជនសង្ស័យ​ទាំងនោះ​បាន​មក​ធ្វើជា​នាក់​ដក​លុយ ដែល​គេ​ផ្ញើ​មក ហើយ​បន្លំ​ខ្លួន​ប្រមូល​យក​លុយ របស់​ម្ចាស់​វី​ង​រត់ឡើង​ជិះ​ម៉ូតូ បើក​ចេញ​ទៅ​បុក​ធុងសាំង​ដែល​នៅ​ក្បែរ​នោះ។​

ជនសង្ស័យ​ដែល​ត្រូវ​ប្រជាពលរដ្ឋ​ចាប់បាន​វាយ​មួយ​ដៃ​មួយ​ជើង​បណ្ដាល​ឲ្យ​សន្លប់​នោះ​មាន​ឈ្មោះ​ អ៊ូ វណ្ណ​ថន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ទួល​ក្រសាំង ឃុំ​រការ​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល​។​ រីឯ​ជនសង្ស័យ​ពី​នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​តែម្តង​។​

បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា​ នៅ​ថ្ងៃទី​១២​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥ ​វេលា​ម៉ោង​១២​និង​១០​នាទី មាន​បុរស​ម្នាក់​ចូល​មក​កន្លែង​វី​ង​របស់​ឈ្មោះ ​ម៉េង ចំ​រ៉ុង រក​ទិញ​កាត​ទូរស័ព្ទ​០៩៧​ចំនួន​១០​ដុល្លារ ពេល​ជាមួយគ្នា​នោះ​ក៏​មាន​មនុស្ស​ម្នាក់ទៀត​ចូល​មក​ក្នុងផ្ទះ​របស់​ឈ្មោះ​ ចំ​រ៉ុង ក៏បាន​ប្រមូល​យក​លុយ​ពី​ថតតុ​ដាក់​ចូល​ថង់​ខ្មៅ​រួច​រត់ឡើង​ជិះ​ម៉ូតូ​C125​ ដែល​មាន​មនុស្ស​ប្រុស​ម្នាក់ទៀត​

ចាំ​ឌុប​ចេញទៅ​ទិស​ខាងលិច​។ ភ្លាម​នោះ​ឈ្មោះ​ ចំ​រ៉ុង​ ក៏បាន​ស្រែក​ឆោឡោ​ដេញ​ចាប់​បាន​បុរស​ម្នាក់​ដែល​ដឹក​ជនល្មើស​លួច​លុយ​ជិះ​ម៉ូតូ​ទៅ​បុក​ធុងសាំង​បណ្ដាល​ឲ្យ​ដួល ក៏​ត្រូវ​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ​ព្រួត​វាយ​បណ្ដាល​ឲ្យ​សន្លប់​តែ​ម្ដង​។​ ចំណែក​ជនល្មើស​ម្នាក់​លួច​លុយ​ក៏​រត់​គេច​ខ្លួន​ចុះ​តាម​មាត់ទន្លេ​បាត់​។ ជនល្មើស​ដែល​ទិញ​កាត​ទូរស័ព្ទ​បាន​គេច​ខ្លួន​ទៅ​មុន​ ហើយ​ម្ចាស់ផ្ទះ​បើក​សេវា​វេរ​និង​បើក​លុយ​( វី​ង​)​ឈ្មោះ ម៉េង ចំរុង បាន​បញ្ជាក់​ថា សម្ភារៈ​ដែល​បាត់បង់​មាន​លុយ​ដុល្លារ​ចំនួន​៥០០០​ដុល្លារ។​

ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅ​កន្លែង​កើតហេតុ​មាន​ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​ហុងដា C125​ពណ៌​ខ្មៅ​សេរី​២០១៣ ជា​របស់​ជនល្មើស​បន្សល់ទុក​និង​អត្តសញ្ញាណប័ណ្ណ​ចំនួន​០១​សន្លឹក៕​មុនី​







Post a Comment

0 Comments

Close Menu