Ad Code

កន្លែង​ត្រួតពិនិត្យ​ទំនិញ​ចូល​មក​ពី​ថៃ​ក្លាយជា​កន្លែង​ជម្រិត​ទារប្រាក់​ពី​ប្រជាពលរដ្ឋ​ដឹក​ឥវ៉ាន់​តាម​រថយន្ត​កាម​រី​


បន្ទាយមានជ័យ ៖ ទីតាំង​ត្រួតពិនិត្យ​ទំនិញ​គ្រប់​ប្រភេទ​មកពី​ប្រទេស​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត និង​តាម​ច្រករបៀង​ផ្សេងៗ​ត្រង់​ចំណុច​កូន​ដំរី​ដែល​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ឯកភាព​ឲ្យ​មន្ត្រី​ជំនាញ​ចំរុះ​ចុះ​ត្រួតពិនិត្យ​ដើម្បី​ឆែកឆេរ​រក​ទំនិញ​ណា​មិន​បង់ពន្ធ​ជូន​រដ្ឋ​នោះ​ បាន​ក្លាយជា​កន្លែង​ជំរិត​ទារប្រាក់​ពី​ប្រជាពលរដ្ឋ​ដឹកទំនិញ​គេចពន្ធ​យ៉ាង​ចាស់ដៃ​ទៅវិញ។

ជា​រៀងរាល់ថ្ងៃ​គេ​សង្កេត​ឃើញ​ទីតាំង​ខាង​លើ​នេះ​កំពុង​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​នាំ​ទំនិញ​គេចពន្ធ​ ហើយក៏​មានការ​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​នាំចូល​ម៉ូតូ​អត់​ពន្ធ​តាម​ច្រករបៀង​ផ្សេងៗ​ដោយ​តម្រូវ​ឲ្យ​បង់លុយ​ឲ្យ​ខ្លួន​ដើម្បី​ដាក់​ក្នុង​ចូល​ហោប៉ៅ​ច្រើនជាង​ចូល​រដ្ឋ ​ហើយ​បង្ក​ឲ្យ​មានការ​កកស្ទះ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ស្ទើរតែ​រាល់ថ្ងៃ​ ដោយមាន​រថយន្ត​តូច.ធំ​ជាច្រើន​គ្រឿង​ចូល​បង់លុយ​ហើយ​ប្រសិនជា​រថយន្ត​ណា​មិន​ព្រម​បង់លុយ​ទៅ​ឲ្យ​គេ​តាម​តម្រូវ​នោះ​ទេ​ គេ​ទុក​មួយអន្លើ​សិន​។

បើ​តាម​អ្នក​បើក​រថយន្ត​តួ​រី​ស​ដឹក​ភ្ញៀវ​ជាតិ​ និង​មាន​ទំនិញ​បន្តិចបន្តួច​នោះ​បាន​និយាយ​ថា ​រូប​គាត់​ក៏​គេ​តម្រូវ​ឲ្យ​បង់លុយ​ឲ្យ​ខាង​មន្ត្រី​ត្រួតពិនិត្យ​ខាងលើ​នេះ​ដែរ​ គឺ​ឲ្យ​បង់​គាត់​បង់លុយ​ដោយ​តាម​រូបភាព​ច្រើន ឫ​ចំនួន​តិច​ទៅតាម​មុខទំនិញ​ដែល​បាន​ដឹក​ យ៉ាងហោចណាស់​ក៏​ត្រូវ​បាន​បង់លុយ​ម្តង​៣​០.០០០​ម៉ឺន​រៀល​ទៅ​៥​០.០០០​ម៉ឺន​រៀល​ដែរ​។ ជាក់ស្តែង​កាលពី​ល្ងាច​ថ្ងៃទី​១២​ ខែកុម្ភៈ ឆ្នាំ​២០១៥

បុរស​ស្លៀកពាក់​ស៊ីវិល​ម្នាក់​គឺជា​បុគ្គល​ម្នាក់​ជំនាញ​ខាង​គាប​ជំរិត​ពី​ក្រុម​អ្នក​រត់​តាក់ស៊ី និង​ឈ្មួញ​ផង​ដែរ​នោះ​បាន​និយាយ​ថា បើ​ឈ្មួញ​ណា​មិន​ព្រម​បង់លុយ​តាម​ការ​ទារ​នោះ​ទេ​ គេ​គំរាម​ឲ្យ​គយ​ខេត្ត​បន្ទាយមានជ័យ​ចាប់​ទំនិញ​ និង​ទម្លាក់​ទំនិញ​ជាមិនខាន​ឡើយ​ ហើយ​ទៅ​ថ្ងៃមុខ​ប្រឈម​នឹង​ការ​បាត់​បង់​របរ​រកស៊ី​ទៀត​ផង​។ ​គួរ​បញ្ជាក់​ថា​ ប្រធាន​ប៉ុស្តិ៍​នៅ​ទីនោះ​ដឹកនាំ​ដោយ​លោក​គយ​ម្នាក់​មាន​អំណាច​ក្នុង​ប៉ុស្តិ៍ ​ដោយ​តម្រូវ​ឲ្យ​ក្រុម​រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ​រថយន្ត​កាមរី​ ហើយ​ក្នុង​១​រថយន្ត​ត្រូវ​បង់លុយ​ពី​៩០​ម៉ឺន​ទៅ​១​លាន​រៀល​ជា​ប្រចាំខែ​ទើប​អាច​រកស៊ី​បាន​ស្រួល​។ ​អ្នក​ដឹកទំនិញ​បាន​សំណូមពរ​ដល់​លោក ​គោ ​ស៊ុំ​សារឿ​ត​ អភិបាលខេត្ត​បន្ទាយមានជ័យ​សូម​ឲ្យ​លោក​ដឹកនាំ​មន្ត្រី​ក្រោម​បង្គាប់​ចុះ​ត្រួតពិនិត្យ​ប៉ុស្តិ៍​នៅ​កន្លែង​ត្រួតពិនិត្យ​ទីតាំង​កូន​ដំរី​នេះ​ផង​ ព្រោះ​សព្វ​ថ្ងៃ​នេះ​កំពុង​ល្បី​ខាង​កៀប​ជំរិត​ទារ​ប្រាក់​ពី​អ្នក​រត់​តាក់ស៊ី​ដឹក​ឥវ៉ាន់​ខ្លាំង​សំបើម​ណាស់៕

គង្គា​

Post a Comment

0 Comments

Close Menu