ប៉ូលិសអ៊ីស្រាអែល បានប្រើគ្រាប់បែកឧស្ម័នធ្វើឲ្យល្ងីល្ងើ ដើម្បីបំបែកក្រុមបាតុករប៉ាឡេស្ទីន ដែលគប់ដុំថ្មមកលើប៉ូលិសអ៊ីស្រាអែលនោះ ពេលដែលព្យាយាមការពារក្រុមជនជ្វីហ្វ ពេលសូត្រធម៌នៅឯវិហារ Temple Mount នៅក្នុងក្រុង Jerusalem នោះ ជាការកត់សម្គាល់នៅក្នុងពិធីបុណ្យដ៏សំខាន់បំផុតមួយក្នុងចំណោមបុណ្យពិសិដ្ឋជាច្រើនទៀតនៃសាសនាជ្វីហ្វ។
ជនប៉ាឡេស្ទីន មានចេតនានឹងបិទទីសក្ការបូជាសាសនានោះ ដោយប្រើប្រាស់របាំងដែលអាចចល័តបាន នេះជាការលើកឡើងពីស្ដ្រីអ្នកនាំពាក្យម្នាក់ ដូចដែលអ្វីត្រូវបានលើកឡើងដោយទីភ្នាក់ងារព័ត៌មាន Reuters ផងដែរ។
ប៉ូលិសតបតទៅវិញ ដោយប្រើគ្រាប់បែកធ្វើឲ្យល្ងីល្ងើ ព្រមទាំងគ្រាប់បែកឧស្ម័នថែមទៀតផង ដើម្បីរុញក្រុមបាតុករប៉ាឡេស្ទីនឲ្យត្រឡប់ថយក្រោយវិញ នៅទីបញ្ចប់ក្រុមជនប៉ាឡេស្ទីន ក៏បានរត់ចូលមកជ្រកនៅក្នុងវិហារឥស្លាម Al-Aqsa ទៅ ហើយដែលប៉ូលិសត្រៀមនឹងរុលចូលទៅក្នុងវិហារនោះថែមទៀតផង។
ពុំមានករណីរងរបួសធ្ងន់ ត្រូវបានរាយការណ៍អំពីភាគីដែលប៉ះទង្គិចគ្នាទាំងសងខាងនោះទេ ខណៈពេលដែលសកម្មភាពប្រឆាំងទាំងនោះបានកើតមានឡើងនៅពេលព្រឹកថ្ងៃអាទិត្យ។ ក្រុមមន្ដ្រីប៉ូលិសអ៊ីស្រាអែល បានរុញច្រានក្រុមបាតុករប៉ាឡេស្ទីន ដែលនៅជុំវិញនោះ ខណៈពេលដែលក្រុមស្ដ្រីប៉ាឡេស្ទីន បានស្រែកឡូឡា ព្រមទាំងធ្វើកាយវិការផ្សេងៗដាក់ប៉ូលិសអីុស្រាអែលថែមទៀតផង។ ស្ថានភាពនៅឯព្រះវិហារ Temple Mount ស្ថិតនៅក្នុងទឹកដី Old Jerusalem ដែលកាន់កាប់ដោយអ៊ីស្រាអែល តាំងពីឆ្នាំ១៩៦៧មកម៉្លេះនោះ មានសភាពកាន់តែតានតឹងឡើង អស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ក្រុមមូស្លីម មិនចង់ឲ្យជនជាតិជ្វីហ្វទៅសូត្រនៅក្បែរទីសក្ការបូជានៃសាសនាឥស្លាម គឺនៅព្រះវិហារ Al-Aqsa Mosque នោះទេ ព្រោះនេះគឺជាទឹកដីពិសិដ្ឋបំផុតលំដាប់ទី៣នៃឥស្លាមសាសនា។
អ៊ីស្រាអែល ចង់ដាក់ទឹកដីនៃក្រុង Jerusalem នោះថា ជាតំបន់ដែលមិនអាចពុះចែកបាន រីឯប្រជាជនប៉ាឡេស្ទីនវិញ បែរជាអះអាងទាមទារយកទឹកដីភាគខាងកើតនៃក្រុង Jerusalem នេះតែម្ដង៕
RT
ក្រុមជនប៉ាឡេស្ទីនប៉ះទង្គិចគ្នាជាមួយប៉ូលិសអ៊ីស្រាអែលនៅក្បែរវិហារឥស្លាម Al-Aqsa ក្នុងក្រុង Jerusalem
0 Comments