ក្លិប Montreal Impact បានប្រកាសការចុះហត្ថលេខាទិញយកអតីតខ្សែប្រយុទ្ធរបស់ក្លិបតោខៀវ Chelseaកីឡាករ Didier Drogba។
កីឡាករស្ថិតនៅក្នុងក្រុមជម្រើសជាតិកូឌីវ័រម្នាក់នេះ ដែលត្រូវបានដោះលែងដោយក្លិបនៅទីក្រុងឡុងដ៏ខាងលិចមួយនេះ កាលពីដំណាចរដូវកាលកន្លងទៅ នឹងត្រូវចូលលេងជាផ្លូវឲ្យក្លិប Montreal Impact នៅប្រទេសកាណាដា នៅពេលដែលគាត់ទទួលបានការអនុញ្ញាតការងាររួចហើយនោះ។
ក្លិបលេងនៅក្របខណ្ឌបាល់ទាត់ MLS មួយនេះ បច្ចុប្បន្នឈរនៅលេខរៀងទី៦ ហើយបានប្រកាសឲ្យដឹងពីដំណឹងល្អរបស់ខ្លួនកាលពីយប់ថ្ងៃចន្ទកន្លងទៅ។
ប្រធានក្លិប Impact លោក Joey Saputo បាននិយាយនៅលើវេបសាយរបស់ក្លិបថា វាគឺជាកិត្តិយសខ្លាំងណាស់ដែលអាចស្វាគមន៍ការមកដល់របស់កីឡាករ Didier Drogba មកកាន់ក្លិប Impact។ តាមអ្វីដែលលោកទទួលបានបន្ទាប់ពីមានកិច្ចប្រជុំជាមួយកីឡាករជើងចាស់ម្នាក់នេះ លោកយល់ឃើញថា គាត់ពិតជាចង់លេងឲ្យក្រុម Montrealខ្លាំងណាស់។
លោក Saputo បានបញ្ជាក់ទៀតថា វាគឺជាថ្ងៃដ៏មហាអស្ចារ្យមួយ នៅក្នុងប្រវត្តិសាស្ត្រ របស់ក្លិប ហើយការមកដល់របស់គាត់ នឹងផ្តល់អត្ថប្រយោជន៍គ្រប់រូបភាពទាំងអស់ដល់ក្លិប។
សូមបញ្ជាក់ថា កីឡាករ Drogba ធ្លាប់ឈ្នះស្បែកជើងមាស Premier League Golden Boot ២លើក អំឡុងពេលវេលារបស់លោកនៅជាមួយក្លិប Chelseaក្រោយរកបាន២០គ្រាប់ អំឡុងរដូវកាល២០០៦-០៧ និង២៩គ្រាប់ អំឡុងរដូវកាល២០០៩-១០។ គាត់បានឈ្នះជើងឯកបាល់ទាត់ Premier League ៤លើក អំឡុងការផ្ទេរ២លើកជាមួយក្លិប Chelsea ក៏ដូចជា FA Cups ៤លើក League Cups ៣លើក Community Shields ២លើក និង UEFA Champions League ម្តងកាលពីឆ្នាំ២០១២៕
ក្លិប Montreal Impact ប្រម៉ាញ់បានកីឡាករ Didier Drogba
0 Comments