Ad Code

​ទួរគី​ និង​អាមេរិក ​រួម​កម្លាំង​គ្នា​ដើម្បី​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​ ចេញពី​ប្រទេស​ស៊ី​រី​

​មន្ត្រីជាន់ខ្ពស់​អាមេរិក​ បាន​ថ្លែងថា សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ទួរគី​ បាន​ឯកភាពគ្នា​ដើម្បី​ធ្វើការ​រួមគ្នា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងជាមួយនឹង​ក្រុម​ជី​ហាដ​រដ្ឋ​ឥស្លាម​ដ៏​ទូលំទូលាយ​ នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​។




​លោកនាយក​រដ្ឋមន្ត្រី​ទួរគី Ahmet Davutoglu បាន​ប្តេជ្ញា​ដើម្បី​វាយប្រហារ​ប្រឆាំងនឹង​ពួក​សកម្មប្រយុទ្ធ​ឃើដ​។



​កិច្ចព្រមព្រៀង​ជាមួយ​អាមេរិក ​បានកើត​ឡើង​ជា​មួយ​ឯកអគ្គរដ្ឋទូត​មកពី​ប្រទេស​ទាំង​២៨​របស់​អង្គការ​ណា​តូ​ ក្នុងការ​ជួបប្រជុំគ្នាកាល​ពី​ថ្ងៃ​អង្គារ​ នៅ​ទីក្រុង​ប៊្រុស​សែ​ល តា​ម​សំណើ​​របស់​​ទួរគី ដើម្បី​ពិភាក្សា​ពី​យុទ្ធនាការ​របស់ទីក្រុង​​អង់កា​រ៉ា​ ប្រឆាំងនឹង​ក្រុម IS និង​ពួក​សកម្មប្រយុទ្ធ​ឃើ​ដ។



​សំដៅ​ទៅលើ​ក្រុម​រដ្ឋ​ឥស្លាម​ដោយ​អក្សរ​​កាត់ ISIL មន្ត្រីជាន់ខ្ពស់​របស់​ស​ហ​រដ្ឋ​អាមេរិក​ម្នាក់​បាន​ប្រាប់ AFP ថា ទីក្រុង​អង់កា​រ៉ា​ និង​ក្រុង​វ៉ា​ស៊ីន​តោន ​មានបំណង​ដើម្បី​បង្កើត​តំបន់​មិន​មាន ISIL និង​ធានា​សន្តិសុខ​ និង​ស្ថិរភាព​កាន​់​តែច្រើន​នៅតាម​បណ្តោយ​ព្រំដែន​របស់​ទួរគី​ ជាមួយ​ប្រទេស​ស៊ីរី។



​មន្ត្រី​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា កិច្ចខិតខំ​ប្រឹងប្រែង​យោធា​រួមគ្នា​ណាមួយ​នឹងមិន​រួមបញ្ចូល​ការដាក់​តំបន់​គ្មាន​ការហោះហើរ​នោះទេ​ ដែលជា​តម្រូវការ​របស់​ទួរគី​ ជា​យូរអង្វែង​មកហើយ​។



​លោក Davutoglu បាន​និយាយ​កាលពីថ្ងៃ​​ចន្ទ​ថា ប្រទេស​ទួរគី​ នឹង​បង្កើន​ប្រតិ​ប​ត្ដិ​ការ​យោធា​​​ប្រឆាំងនឹង​អង្គភាព​ខុសច្បាប់ Kurdistan Workers’ Party (PKK) រហូតដល់​ក្រុម​នេះ​ដក​ហូត​អាវុធ។



​ទួរគី​ បាន​បង្កើន​យុទ្ធនាការ​របស់ខ្លួន​ប្រឆាំង​នឹង PKK និង​ក្រុម IS ជាការ​រួមគ្នា​ដ៏​ទូលំទូលាយ ចូលទៅក្នុង “​សង្គ្រាម​ភេរវកម្ម​”។



​ប្រទេស​ទួរគី​ បាន​អំពាវនាវ​ឲ្យ​មានការជួប​ប្រជុំ​​របស់​អង្គការ​ណា​តូ​ លើ​ការវាយលុក”ប្រឆាំង ​​ភេរវកម្ម​” របស់ខ្លួន​ប្រឆាំងនឹង​ពួក​ឧទ្ទាម​ឃើដ​ និង IS ហើយ​សមាជិក​ទាំង​២៨​របស់​សម្ព័ន្ធភាព​យោធា​របស់​ប្រទេស​នេះ​ បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​នៅ​ទីក្រុង​ប្រ៊ុស​សែ​ល ​កាលពី​ថ្ងៃ​អង្គារ។



​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក ​លោក John Kirby បាន​ឲ្យ​ដឹងថា ទួរគី​ មានសិទ្ធិ​​ដើម្បី​​​ការពារ​ខ្លួនឯង​ប្រឆាំងនឹង PKK ដែល​សហរដ្ឋអាមេរិក ​ក៏បាន​ចាត់ទុក​វា​ជា​អង្គភាព​ភេរវកម្ម​​ផងដែរ​ ខណៈពេលដែល​ប្រមុខ​អង្គការ​ណា​តូ​លោក Jens Stoltenberg ក៏បាន​គាំទ្រ​រដ្ឋាភិបាល​ទីក្រុង​អង់កា​រ៉ា​ ផងដែរ​។



​ប្រទេស​ទួរគី​ ក៏បានផ្ដល់​ភ្លើង​ខៀវ​ដល់សហ​រដ្ឋ​អាមេរិក​ផងដែរ​ ឲ្យ​ប្រើប្រាស់​មូលដ្ឋាន​ទ័​ព​អាកាស Incirlik របស់ខ្លួន​ដើម្បី​វាយប្រហារ​ក្រុម IS បន្ទាប់ពី​ការចរចា​ដ៏​ស្វិតស្វាញ​ជាច្រើន​ខែ។



​លោក Davutoglu បាន​និយាយ​បញ្ជាក់ថា ការទាមទារ​របស់​ទីក្រុង​អង់កា​រ៉ា​ សម្រាប់​តំបន់​គ្មាន​ការហោះហើរ​ត្រូវ​ដោះស្រាយ “​ចំពោះ​កម្រិត​ជាក់លាក់​មួយ​”៕


AFP




​ទួរគី​ និង​អាមេរិក ​រួម​កម្លាំង​គ្នា​ដើម្បី​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​ ចេញពី​ប្រទេស​ស៊ី​រី​

Post a Comment

0 Comments

Close Menu