កំពង់ធំ ៖ កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥នៅតំបន់សឹករងកំពង់ធំបានបើកកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងដាក់ផែនការសកម្មភាព ការងារឆមាសទី២ ឆ្នាំ២០១៥ដោយមានការចូលពី លោក ពៅ ហេង មេបញ្ជាការរង នាយសេនាធិការយោធាភូមិភាគ៤ លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ចាការសឹករងកំពង់ធំ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន សរុប៦០នាក់។
លោក វរសេនីយ៍ រ៉េន សាមុត នាយការិយាល័យ ទី១យោធាភូមិភាគ៤ បានអានសេចក្ដីប្រកាស តែងតាំង ផ្លាស់ប្ដូរមុខងារយោធិន និង អានអនុក្រឹតបំពាក់គ្រឿង ឥស្សរិយសការងារជូនបុគ្គលដែលមានស្នាដៃ ចំនួនសរុប ៤៥រូប ក្នុងនោះ មេដាយមាស ចំនួន២១រូប មេដាយប្រាក់ចំនួន១៤រូប និងមេដាយសំរឹទ្ធ ១០រូប។
លោក សោម ស៊ុន មេបញ្ចាការតំបន់សឹក បានមានប្រសាសន៍ សំណេះសំណាលនិងផ្ដាំផ្ញើ ថា ទី១ ក្នុងទិសដៅបន្ដ ត្រូវគ្រប់គ្រងក្ដាប់សភាពការណ៍ក្នុងភូមិសាស្ដ្រ រាល់បទល្មើសផ្សេងៗនិងរាយការណ៍ឲ្យបានទាន់ពេលវេលា ទី២ លុបបំបាតចោលអំពើពុករលួយ ទី៣ បើក វេទិកាសាធារណៈ ទី៤ សុំអោយបន្ត ត្រៀមខ្លួនត្រៀមកម្លាំងជានិច្ច ដើម្បីការពាររាល់ការបញ្ជូន អោយបានទាន់ពេលវេលា ប្រយុទ្ធក្នុងឧបសគ្គណាមួយចាំបាច់ ទី៥បន្ដការងារបង្កបង្កើន ផល ដាំដំណាំបន្លែ កាត់បន្ថយ បន្លែមានជាតិគីមីចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារទ័ព ទី៦ ការកសាងទីតាំងអង្គភាព កសាងអាគា ដែលចំណាយទឹកប្រាក់ អស់ជាង ១០ម៉ឺន ដុល្លា ដើម្បីកែលំអសោភ័ណភាព ទី៧ ពង្រឹង ការឯកភាព ផ្ទៃក្នុងឲ្យបានល្អ លុប បំបាត់ចោលសតិអារម្មណ៍ចង្អៀតចង្អល់ អ្នកចូលមកញុះញង់ បំបែកបំបាក់អូសទាញ ត្រូវចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់ ទី៨ បន្តសហការគ្នាជាមួយរដ្ឋបាលខេត្ត ទី៩ ដោះស្រាយ សុំដីសម្បទានជូន អតីតទាហាន ដែលគ្មានដីពិតប្រាកដ ទី១០ សុំអោយទទួលតួនាទីមុខងាររៀងខ្លួនដែលបានផ្ដល់អោយ។
លោក ឧត្តមសេនីយ៍ទោ ពៅ ហេងមេបញ្ជាការរង នាយសេនាធិការយោធាភូមិភាគ៤ បានមានប្រសាសន៍ផ្ដាំផ្ញើ និងកោតសរសើរ ចំពោះមេបញ្ជាការតំបន់ប្រតិបត្តិការកំពង់ធំនិង នាយទាហាន ក្នុងការងារដែលកន្លងមក ទី១ ការកសាងសំណង់អាគារយោធាបានច្រើន ទី២ ការសាងសង់កែលំអ វិមានសព ទី៣ ការងារបញ្ចាពីថ្នាក់លើដល់ថ្នាក់ក្រោម បានល្អ ទី៤ ការងាររុករក អដ្ឋិធាតុបានច្រើន និងទប់ស្កាត់អោយ បាន នូវការប្រព្រឹត្តបទល្មើស អំពើខុសច្បាប់ គ្រឿងញៀន ចោរលួច ចោរ ប្លន់ ការពារសន្ដិសុខ សណ្ដាបធ្នាប់ ធានាឲ្យបាន នូវ ភូមិ ឃុំមានសុវត្ថិភាពនិង ជួយពលរដ្ឋ នូវពេលមានគ្រោះមហន្ដរាយ ផ្សេងៗ៕
តំបន់ប្រតិបត្តិការសឹករងប្រជុំបូកសរុបការងារឆមាសទី១
0 Comments