ក្រុមហ៊ុនផលិត និងនាំចេញ ទូរស័ព្ទ iPhone ក្លែងក្លាយ ជាង 41.000 គ្រឿង និងខ្សែភ្ជាប់សៀគ្វីទូរស័ព្ទប្រមាណ 66.000 សរសៃ ដែលទើបតែត្រូវបានរកឃើញដោយអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងទីក្រុងប៉េកាំង។
ការផលិតទូរស័ព្ទ iPhone ក្លែងក្លាយនៅក្នុងប្រទេសចិន គឺមិនមែនជាបាតុភូតថ្មីនៅក្នុងប្រទេសចិននោះទេ ប៉ុន្តែទំហំផលិត និងការស្វែងរកនៅក្រៅប្រទេសសម្រាប់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងត្រូវបានគេនិយាយថាមិនធ្លាប់មានពីមុនមកនោះទេ។
បើយោងតាមប៉ូលិសទីក្រុងប៉េកាំងក្រុមហ៊ុននេះបាននាំចេញផលិតផលក្លែងក្លាយក្នុងឆ្នាំនេះសរុបប្រមាណជា120 លានយន់ (19,4 លានដុល្លារ) ដែលធ្វើឲ្យករណីនេះ គឺជាករណីដ៏ធំបំផុតនៃការក្លែងក្លាយស្លាកយីហោឆ្លងកាត់ប្រទេស ដែលប៉ូលិសទីក្រុងប៉េកាំង មិនដែលធ្លាប់បានបង្ក្រាបពីមុនមក។
យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិសបានឲ្យដឹងថា ជនសង្ស័យដែលមានអាយុ 43 ឆ្នាំ ឈ្មោះ Yu និងប្រពន្ធដែលមានអាយុ 40 ឆ្នាំអាយុរបស់គាត់ឈ្មោះ Xie បានដំណើរការក្រុមហ៊ុនមួយនេះ។ ពួកគេបានទិញ បន្ទះ mainboard របស់ទូរស័ព្ទដែលប្រើប្រាស់រួច មកពីក្រៅប្រទេសនិងគ្រឿងបន្លាស់ ដែលមានស្លាកសញ្ញាក្លែងក្លាយពីទីក្រុង Shenzhen។ ពួកគេក៏បានជួលកម្មកររាប់រយនាក់ដើម្បីដំឡើងទូរស័ព្ទ ដោយប្រើប្រាស់គ្រឿងបន្លាស់ទាំងនោះ នៅក្នុងទីក្រុងប៉េកាំង ហើយលក់ផលិតផលរបស់ពួកគេនៅក្នុងប្រទេសអាមេរិក។ វាក៏ត្រូវបានគេរាយការណ៍ថាមានខ្សែចង្វាក់ផលិតកម្មចំនួនប្រាំមួយប្រភេទទៀតត្រូវបានរកឃើញនៅក្នុងតំបន់ឧស្សាហកម្មនេះ ដែលមានទំនាក់ទំនងគ្នាស្ថិតនៅក្រោមការក្លែងបន្លំរបស់ក្រុមហ៊ុនថែទាំឧបករណ៍អេឡិចត្រូនិក។
ក្រុមហ៊ុននេះបានធ្វើឲ្យអាជ្ញាធរចាប់អារម្មណ៍ជាលើកដំបូង បន្ទាប់ពីទូរស័ព្ទ iPhone ក្លែងក្លាយមួយចំនួនធំត្រូវបានរឹបអូសនៅក្នុងសហរដ្ឋអាមេរិកនាដើមខែឧសភានេះ។ បច្ចុប្បន្ននេះប្តីប្រពន្ធនេះ និងជនសង្ស័យចំនួន៧នាក់ផ្សេងទៀតត្រូវបានយកទៅឃុំឃាំង៕
សូមប្រយ័ត្ន ទូរស័ព្ទ iPhone ក្លែងក្លាយមកពីអាមេរិក
0 Comments