Ad Code

កំណើន​សេដ្ឋកិច្ច​របស់​អាមេរិក អង់គ្លេស ស្ថិតនៅ​ក្នុង​ការ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់

កិច្ច​ប្រជុំ​មួយ​របស់ Federal Reserve របស់​អាមេរិក និង​ការ​ប៉ាន់ស្មាន​ដំបូ​ងនៃ​កំណើន​សេដ្ឋ​កិច្ច​នៅត្រីមាស​ទី២​របស់​អាមេរិក ទំនង​ជា​កត្ដាស្នូល​នៃ​សេដ្ឋកិច្ច​នៅសប្ដាហ៍នេះ​ ជា​មួយ​លទ្ធភាព​ទីផ្សារ​ជាលើកដំបូង​នៅក្នុង​រយៈ​ពេល​រាប់ខែ​ ដើម្បី​ពិនិត្យ​មើល​ទៅ​ឯនាយការ​តស៊ូ​ប្រាក់​បំណុល​​របស់​ប្រទេស​ក្រិក នោះ​ទៅ​ទៀត។


បន្ទាប់ពី​កិច្ច​ប្រជុំ​សង្គ្រោះបន្ទាន់​ជាបន្ដ​បន្ទាប់​​របស់​តំបន់​ចាយប្រាក់អឺរ៉ូមក ប្រទេស​ក្រិក បាន​ទទួល​ប្រាក់​កម្ចី​រយៈ​ពេល​ខ្លី​ចំនួន​៧.២​ពាន់​លាន​អឺរ៉ូ (៧.៩ពាន់លានដុល្លារ) និងបាន​អនុម័ត​​នូវ​​វិធានការ​ជាបន្ដបន្ទាប់​ សំដៅ​បញ្ចុះ​បញ្ចូល​ឥណ​ទាយក​អន្ដរ​ជាតិ ដើម្បី​យល់​ព្រម​លើ​ជំនួយ​សង្គ្រោះ​លើក​ទី៣​ចំនួន​៨៦​ពាន់​លាន​អឺរ៉ូ។ ការ​ពិភាក្សា​ទាំង​នោះ​ទំនងជា​នឹង​កើត​ឡើង​​នៅដើម​ខែ​សីហា។


នៅក្នុង​ពេល​ជាមួយ​គ្នា​នេះ គណៈកម្ម​ាធិការ​​បើក​ចំហទីផ្សារ​ដែលកំណត់​អត្រា​ទីផ្សារ​ នឹង​ជួប​ប្រជុំគ្នាន​ៅ​ថ្ងៃអង្គារ និង​ថ្ងៃពុធ។ ពួកអ្នក​សេដ្ឋ​កិច្ច​ មិន​រំពឹងថា អត្រា​កើនឡើង​នោះទេ រហូត​ដល់​ខែ​កញ្ញា នៅពេលដែល​ធនាគារ​កណ្ដាល​មាន​ផែនការ​បើក​ធ្វើសន្និសីទ​​សារព័ត៌​មាន​មួយ​​មិនដូច​នៅ​ក្នុង​ខែ​កក្កដានោះទេ លុះ​ត្រា​តែ​សេចក្ដី​ថ្លែងការណ៍​ត្រូវបាន​រៀបចំ​ធ្វើ​ឡើង។


យ៉ាង​ណាក៏ដោយ ក៏លោក​ Janet Yellen ប្រធាន​របស់ Fed បាន​ព្រមានថា ការប្រជុំនីមួយៗ​ គឺ​ត្រូវ​ផ្សាយ​ផ្ទាល់​ ជាមួយ​លទ្ធភាព​នៃ​សេចក្ដី​សម្រេច​​នៅពេល​ណា​មួយក៏បាន។ អ្នកធ្វើ​នយោ​បាយ​ទំនង​ជា​នឹងមាន​ការ​តម្រង់​ទិស​មួយ​​រួចហើយ​ អំពី​ផលិតផល​សរុបក្នុង​ស្រុក​របស​់អាមេរិក នៅ​ក្នុង​ត្រីមាសទី២ ដែល​ការ​ប៉ាន់ស្មាន​លើក​ដំបូង​អំពីបញ្ហានេះ នឹង​ត្រូវ​បាន​ចេញផ្សាយ​នៅ ក្នុង​ថ្ងៃ​ព្រហស្បតិ៍។ សេដ្ឋកិច្ច​ត្រូវបាន​គេ​មើល​ឃើញ​ថា វិល​ត្រឡប់​ទៅរក​កំណើន​២.៧ភាគ​រយ​ បន្ទាប់ពី​ការ​រួញ​នៅក្នុ​ងរយៈ​ពេល​៣ខែ ដែល​ប៉ះពាល់​ដោយសារ​អាកាស​ធាតុនោះ។


កា​រលក់​រាយ​ខ្សោយ និង​របាយការណ៍​ការ​ងារ​ដែល​គួរ​ឲ្យ​ខកចិត្ដ​នៅក្នុង​ការ​ធ្លាក់ច​ុះ​យ៉ាង​ខ្លាំង​នៅក្នុង​ខែ​មិថុនា​ និង​ខែ​ឧសភា អំពី​ការ​ជឿទុកចិត្ដ​ទៅលើ​បញ្ហា​ពាណិជ្ជកម្ម​បាន​ធ្វើ​ឲ្យ​កើនឡើង​នូវ​ការបារម្ភ​អំពី​សេដ្ឋកិច្ច​ដ៏ធំ​បំផុត​​របស់​ពិភពលោកនេះ​ កំពុង​តែ​មានសភាព​យឺត។ ប៉ុន្ដែ​ការ​កើនឡើង​១ភាគ​៥ប្រចាំ​ខែ​នៅក្នុង​តម្លៃ​របស់​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ខែ​មិថុនា និង​ទិន្នន័យ​​ផ្ដល់​ផ្ទះ​សម្បែង​ដ៏ខ្លាំង​នោះ អាច​គាំទ្រ​ការ​រឹត​បន្ដឹង​នយោបាយ​នៃ​រូបិយវត្ថុ។


នៅប្រទេស​អង់គ្លេស​ ទិន្នន័យ​នៅថ្ងៃ​អង្គារ ត្រូវបានគេ​រំពឹង​ថា នឹង​បង្ហាញ​សេដ្ឋកិច្ច​ដ៏ធំបំផុត​ទី២​របស់​អឺរ៉ុបនេះ​ បានជាសះស្បើយពីការ​បង្អង់​ល្បឿន គួរ​ឲ្យ​ភ្ញាក់​ផ្អើលនៅដើម​ឆ្នាំ​២០១៥ និង​មាន​កំណើន​ប្រចាំត្រីមាស​០.៧ភាគរយ​នៅក្នុង​រយៈពេលពីខែ​មេសា ដល់ខែ​មិថុនា ត្រឡប់​ទៅ​រក​ប្រភេទនៃជំហាន​ដែលគេ​បានឃើញ​នៅ​ដំណាច់​នៃឆ្នាំ​កន្លងមក៕


VOA



កំណើន​សេដ្ឋកិច្ច​របស់​អាមេរិក អង់គ្លេស ស្ថិតនៅ​ក្នុង​ការ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់

Post a Comment

0 Comments

Close Menu