Ad Code

សមត្ថកិច្ច​ស្រុក​ល្វាឯម ឃាត់ខ្លួន​បុរស​២​នាក់ ​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​

កណ្ដាល ៖ កម្លាំង​សមត្ថកិច្ច​ស្រុក​ល្វាឯម​ធ្វើការ​ឃាត់ខ្លួន​បុរស​២​នាក់ ដែល​កំពុង​ប្រើប្រាស់​គ្រឿង​ញៀន បន្ទាប់ពី​ប្រជាពលរដ្ឋ​បាន​រាយការណ៍។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​៣០​នាទី ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​លើ​ផ្ទះ​ឈ្មោះ​ សុខ សេង​លី ស្ថិតនៅ​ភូមិ​តា​ជោ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល។​


ប៉ូលិស​ស្រុក​ល្វាឯម​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំងពីរ​នាក់​ទី​១​-មានឈ្មោះ សុខ សេង​លី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នេសាទ​ត្រី មាន​ទីលំនៅ​ភូមិ​តា​ជោ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល និង​ទី​២​-ឈ្មោះ​ ហៀ​ង ឡី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ​ជនជាតិ​ខ្មែរ មុខរបរ នេសាទ​ត្រី មាន​ទីលំនៅ​ភូមិ​តា​ជោ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល។​


ប៉ូលិស​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ មាន​ប្រជាពលរដ្ឋ​បាន​ទូរស័ព្ទ​មក​ប្រាប់​សមត្ថកិច្ច​យើង​ថា​មាន​អ្នក​ប្រើ​គ្រឿងញៀន​នៅ​លើ​ផ្ទះ​ជិត​ផ្ទះ​គាត់។ ហើយ​ភ្លាមៗ​នោះ​សមត្ថកិច្ច​យើង​បាន​រៀប​កម្លាំង​ទៅដល់​កន្លែង​កើតហេតុ ក៏​ស្រាប់តែ​បាន​ឃើញ​មុខសញ្ញា​កំពុង​ប្រើប្រាស់​គ្រឿងញៀន​នៅ​លើ​ផ្ទះ​របស់​ឈ្មោះ សុខ ​សេង​លី។


កម្លាំង​យើង​បាន​ឃាត់ខ្លួន​មុខសញ្ញា​បាន​ចំនួន​០២​នាក់​តែម្ដង និង​ដកហូត​បាន​ដប​ទឹក​ក្រូច​ជ័រ​ចំនួន​១​កញ្ចប់​ បារី​សេក​១​កញ្ចប់ មាន​បារី​ចំនួន​២​ដើម ថង់​តូចៗ ចំនួន​៣ (​ដាក់​ថ្នាំ​ប្រើ​កន្លងមក​អស់ហើយ​) ទុយយោ​ចំនួន​១១​កំណាត់ ក្រដាស​ពណ៌​ប្រាក់ ​និង​កម្ទេច​ថង់​តូចៗ​មួយ​ចំនួន​(​ជា​ឧបករណ៍​សម្រាប់​ជក់​)​។​ ជនសង្ស័យ​ទាំងពីរ​នាក់ រួម​នឹង​វត្ថុតាង ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់៕




សមត្ថកិច្ច​ស្រុក​ល្វាឯម ឃាត់ខ្លួន​បុរស​២​នាក់ ​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​

Post a Comment

0 Comments

Close Menu