កំពង់ធំ ៖ ជនសង្ស័យ ជាកូនប្រសា ដែលរំលោភម្ដាយក្មេកអាយុ៨២ឆ្នាំដោយប្រើក្បាច់ពិសេសនោះ បានចង.កសម្លាប់ខ្លួនហើយនៅចន្លោះម៉ោង៨ទៅ៩យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងបន្ទប់ឃុំឃាំងនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្រោយពីធ្វើសកម្មភាពរំលោភម្ដាយក្មេកហើយនោះ ជនសង្ស័យត្រូវបានកងរាជអាវុធហត្ថស្រុកបារាយណ៍ឃាត់ខ្លួន និងបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំដើម្បីធ្វើការសាកសួរ។ ក្រោយពីសាកសួររួច កម្លាំងអាវុធហត្ថក៏យកជនសង្ស័យទៅឃុំខ្លួនដើម្បីត្រៀមបញ្ជូនទៅតុលាការ។
សេចក្ដីរាយការណ៍បានបន្តថា នៅក្នុងការឃុំខ្លួននោះកម្លាំងអាវុធហត្ថទុកតែលីអូជាប់នឹងខ្លួនឲ្យជនសង្ស័យប៉ុណ្ណោះ។ ពេលនោះជនសង្ស័យសុំឲ្យទុកខោវែង និងអាវមួយទុកដណ្ដប់ការពារមូស ហើយអាវុធហត្ថក៏យល់ព្រម ប៉ុន្តែនៅម៉ោង៩យប់ កម្លាំងអាវុធហត្ថចុះទៅពិនិត្យ ស្រាប់តែឃើញជនសង្ស័យចង.កធ្វើអត្តឃាតបាត់ទៅហើយ ដោយយកអាវចងជាមួយនឹងខោ។ ករណីនេះ ក្រោយពីធ្វើការពិនិត្យសមត្ថកិច្ចជំនាញកងរាជអាវុធហត្ថសន្និដ្ឋានថា ជនសង្ស័យអាចចង.កនៅចន្លោះពីម៉ោង៨ទៅម៉ោង៩យប់។
សេចក្ដីរាយការណ៍បន្តទៀតថា នៅព្រឹកថ្ងៃទី២៩ ខែកក្កដា នោះ អាវុធហត្ថខេត្តកំពង់ធំ មិនឲ្យអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលទៅផ្ដិតយករូបឡើយ ក្នុងបំណងបិទបាំងរឿង។ ប៉ុន្តែដោយរឿងនេះត្រូវបែកធ្លាយពេញទូទាំងខេត្តកំពង់ធំនោះ ទើបអនុញ្ញាតឲ្យចូលយកព័ត៌មាន និងផ្ដិតយករូបភាពតែម្ដង។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង ៣.០០នាទីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ ឃុំឈូកខ្សាច់ស្រុកបារាយណ៍ខេត្តកំពង់ធំ ជនសង្ស័យជាកូនប្រសាឈ្មោះកុយ ផល អាយុ៣៧ឆ្នាំ រួមជាមួយមិត្តភ័ក្ដិនាំគ្នាផឹកស៊ីស្រវឹងជោកជាំ ហើយក៏បែកគ្នាទៅផ្ទះរៀង។ ក្រោយមកពេលជនសង្ស័យមកដល់ផ្ទះឃើញម្ដាយក្មេកនៅម្នាក់ឯង ក៏មានអារម្មណ៍ចង់រួមភេទទើបចាប់ម្ដាយក្មេក រំលោភដោយប្រើក្បាច់ពិសេស។ ពេលនោះម្ដាយក្មេង ដែលជាដូចចាស់ ដែលបានទទួលរង នូវទារុណកម្មយ៉ាងព្រៃផ្សៃនេះ បានព្យាយាមស្រែកហៅឲ្យអ្នកផងជួយ តែត្រូវបានកូនប្រសាគំរាមសម្លាប់ចោល ទើបទ្រាំតាមយថាកម្ម។ លុះជនសង្ស័យបានសម្រេចដូចបំណង ក្រោយមក កូនស្រីជនរងគ្រោះ បានមកដល់ត្រូវបានដូចចាស់ រៀបរាប់ពីហេតុការណ៍ ទើបប្តឹងកងរាជអាវុធហត្ថស្រុកបារាយណ៍ រហូតលោកសេង សំ មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកបារាយណ៍ដឹកនាំកម្លាំងចុះទៅឃាត់ខ្លួនជនសង្ស័យតែម្តង។ ករណីនេះជនសង្ស័យ បានឆ្លើយថា ខ្លួនទើបតែប្រព្រឹត្តម្តងគត់ ក៏ជាប់ខ្នោះតែម្តង។ ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ស. ណ.ប អាយុ៨២ឆ្នាំ។ ចំណែកជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ។ ប៉ុន្តែមិនទាន់បញ្ជូនទៅតុលាការផង ជនសង្ស័យក៏អត្តឃាតតែម្ដង៕
កូនប្រសា ដែលរំលោភម្ដាយក្មេក ដោយប្រើក្បាច់ពិសេស បានចង.កសម្លាប់ខ្លួន
0 Comments