ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងតាមបណ្ដោយផ្លូវជាតិលេខ២ បង្កឡើងដោយរថយន្តដឹកខ្សាច់បើកបុកម៉ូតូដឹកធ្យូងពេញទំហឹងបណ្ដាលឲ្យភាគីរ៉ឺម៉ករងរបួសធ្ងន់ស្រាល២នាក់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្រោយកើតហេតុអ្នកបើកបររថយន្តដឹកខ្សាច់បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។ ចំណែកភាគីរ៉ឺម៉ក២នាក់ ដែលរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ។ រីឯវត្ថុតាងរ៉ឺម៉ក និងរថយន្តសមត្ថកិច្ចបានចុះធ្វើការវាស់វែង និងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីរង់ចាំដោះស្រាយ៕
រថយន្តដឹកខ្សាច់បុករ៉ឺម៉កដឹកធ្យូងពេញទំហឹង របួសធ្ងន់ស្រាល២នាក់
0 Comments