Ad Code

ជន​ស្រវឹង​ខួប​ដើរ​ដួល​ធ្លាក់​ក្នុង​អណ្ដូង​បាត​អូរ ស្លាប់​ក្នុង​ទឹក​មួយ​យប់​ទល់​ភ្លឺ​

បាត់ដំបង ៖ បុរស​ម្នាក់​ដែល​ប្រជាពលរដ្ឋ​បាន​ស្គាល់​យ៉ាង​ច្បាស់​ថា​ ជា​ជន​ដែល​ចូលចិត្ត​ផឹកស្រា​ស្រវឹង​ខួប​រាល់ថ្ងៃ បាន​ដួល​បោក​ក្បាល​រមៀល​ធ្លាក់​ចូលក្នុង​ អណ្តូង​បាត​អូរ​លង់ទឹក​ស្លាប់ ហើយ​ត្រូវ​បាន​គេ​ប្រទះឃើញ​កាលពី​វេលា​ម៉ោង​៦និង៣០​នាទី​ព្រឹក ថ្ងៃទី​២៧ខែកក្កដា ឆ្នាំ២០១៥ ត្រង់ចំនុច​ភូមិ​ថ្នល់​បត់ ឃុំ​អូរ​រំដួល​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បន្ទាប់ពី​ជន​នេះ​បាន​ផឹកស្រា​ឡើង​ស្រវឹង​កាលពី​យប់​ហើយ​បាន​ដើរចេញ​ពី​វង់​ផឹក​ស៊ី​បាត់​មួយ​យប់​ទល់​ភ្លឺ។


តាម​ការ​អះអាង​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ជាមួយគ្នា​បាន​និយាយ​ថា ជនរងគ្រោះ​នេះ​មាន​ឈ្មោះ ទន់ ប៊ុនធឿន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ក្បែរ​ចំនុច​កើតហេតុ​ខាងលើ ហើយ​កាលពី​យប់​ថ្ងៃទី​២៦​ គឺ​មាន​ការ​ជួបជុំ​ផឹក​ស្រា​ស​រហូតដល់​ស្រវឹង​ធ្លាក់ភ្នែក ម្យ៉ាងវិញទៀត​បុរស​រូប​នេះ​គឺជា​ជន​ស្រវឹងខួប​គឺ​ផឹក​គ្មាន​ថ្ងៃ​ណា​ស្វាង​ឡើយ។


ប្រភព​ដដែល​បាន​បន្ត​ថា នៅពេល​ចប់​កម្មវិធី​ប្រហែលជា​ម៉ោង​រំលង​អធ្រាត្រ ពេលនោះ​ជន​រងគ្រោះ​បាន​វិលត្រឡប់​ទៅផ្ទះ​ទាំង​សភាព​ទ្រេតទ្រោត​ផង ប៉ុន្តែ​មិនបាន​ប៉ុន្មាន​នាទី​ផង​ក្រុម​គ្រួសារ​បាន​នាំគ្នា​ផ្អើល​មក​សួររក​ដោយ​មិនឃើញ​ជនរងគ្រោះ​ត្រឡប់​ទៅផ្ទះ ទើប​មានការ​ឆោឡោ​ឡើង​ដោយ ម្នាក់ៗ​នាំគ្នា​ដើររក​តាម​ដុប តាម​ព្រៃ​តែ​ទោះបីជា​យ៉ាងណា​ ក៏​នៅតែ​រក​មិនឃើញ​ដដែល។


លុះ​ព្រឹក​ឡើង​ទើប​មានការ​ភ្ញាក់ផ្អើល ដោយសារ​តែ​មាន​គេ​ប្រទះឃើញ​ជនរងគ្រោះ​ដេក​ស្លាប់​នៅ​ក្នុង​ទឹក​អណ្តូង​ ដែល​មាន​ជម្រៅ​ប្រហែល​២ម៉ែត្រ​ គឺជា​អណ្តូង​ដែល​ប្រជាពលរដ្ឋ​បាន​ជីក​នៅ​បាត​អូរ​ជិត​អូរ​ព្រំដែន​ថៃ ដែល​មាន​ចម្ងាយ​ពី​ភូមិ​ប្រហែល​២៥០​ម៉ែត្រ​សម្រាប់​យក​ទឹក​ប្រើប្រាស់ ទើប​នាំគ្នា​រាយការណ៍​ទៅ​កម្លាំង​សមត្ថកិច្ច​ដើម្បី​ចុះ​ត្រួតពិនិត្យ។


លោក​វរសេនីយ៍ត្រី សារ៉េត វិ​សេដ្ឋ អធិការរង​នគរបាល​ស្រុក​ភ្នំព្រឹក​ បាន​ធ្វើការ​សន្និដ្ឋាន​ក្រោយ​ពេល​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​ថា ជនរងគ្រោះ​អាច​មាន​ភាព​ស្រវឹង​ខ្លាំង​ហើយ​បាន​ដើរទៅ​ដល់​មាត់​អូរ​ក៏បាន​រអិលដួល​បោក​ក្បាល​ទៅ​នឹង​ដុំ​ថ្ម​ព្រមទាំង​បាន​រមៀល​ធ្លាក់​ពី​មាត់​អូរ​ទៅដល់​បាត​អូរ​ហើយ​ក៏​ធ្លាក់​ចូល​ទៅក្នុង​អណ្តូង​តែម្តង។


ក្រោយ​ពេល​ធ្វើ​កោសល្យវិច័យ​រួចមក សមត្ថកិច្ច​បាន​ធ្វើការ​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ៕
Nita-28-A-21-Full


Nita-28-A-22-Full


Nita-28-A-23-Full



ជន​ស្រវឹង​ខួប​ដើរ​ដួល​ធ្លាក់​ក្នុង​អណ្ដូង​បាត​អូរ ស្លាប់​ក្នុង​ទឹក​មួយ​យប់​ទល់​ភ្លឺ​

Post a Comment

0 Comments

Close Menu