Ad Code

គង់ វិច្ឆិកា ជះ​កំហឹង​លើ​អ្នកសារព័ត៌មាន​សរសេរ​រិះគន់​ពី​នាង

ភ្នំពេញ ៖ បន្ទាប់ពី​មាន​សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ធ្វើ​ការ​ចុះផ្សាយ​ដោយ​សរសេរ​យោង​តាម ប្រភព​ព័ត៌មាន​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​លើកឡើង​ថា គង់ វិច្ឆិកា ចាប់តាំងពី​កេរ្តិ៍ឈ្មោះ​លូត​ឡើង​តាមរយៈ​ការ​សម្តែង​ភាពយន្ត​ជា​បន្ត​បន្ទាប់មក​គេ​ឃើញ​នាង​ហាក់​តម្កើង​ឫកពា​ខ្ពស់​ផ្ទុយ​ស្រឡះ​មុន​ពេល​ល្បីឈ្មោះ​រហូត​ទទួលរង​នូវ​ពាក្យសំដី​រិះគន់​ពី​សំណាក់​មហាជន។

ប៉ុន្តែ​ក្រោយពី​ការ​ចេញផ្សាយ​មិនបាន​យូរ​ប៉ុន្មាន​ផង​ក៏​ស្រាប់តែ​មាន​ប្រតិកម្ម​បង្ហាញ​ពី​អារម្មណ៍​ក្តៅ​ក្រ​ហាស​ពី​សំណាក់​សាមីខ្លួន​នាង​ផ្ទាល់​។ ឆ្លើយតប​ទៅ​នឹង​ការ​ចុះផ្សាយ​ពី​សំណាក់​សារព័ត៌មាន​មួយ​នេះ​តារា​សម្តែង​នាង គង់ វិច្ឆិកា បាន​ចេញមុខ​សរសេរ​ដោយ​ប្រតិកម្ម​បញ្ចេញ​កំហឹង​ខ្លាំងៗ​ធ្វើឡើង​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា​វា​ជា​រឿង​មួយ​ដែល​គ្មាន​ការពិត។

នៅក្នុង​អត្ថន័យ​ខ្លឹមសារ​ដែល​ត្រូវ​បាន​តារា​សម្តែង​នាង គង់ វិច្ឆិកា សរសេរ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​លើក​ឡើង​ថា “ញុំ​ចង់​ប្រាប់​អ្នក​ដែល​យក​រឿង​គេ​ទៅ​និយាយ​បង្ខូច​ថា​គេ​អាក្រក់​ចេះ អាក្រក់​ចុះ​បង្កើត​ពាក្យ​ថា​ខ្ញុំ​ល្បី​ធ្វើ​ឫក​ចេះ​ឲ្យ​មិត្ត​ភក្តិ​ខ្លះ​ចំអក​ឲ្យ​និង​ជេរ​ដោយ​ពាក្យ​មិនល្អ​ខ្ញុំ​ចង់​ប្រាប់​បង​ថា​ខ្ញុំ​មិនមែនជា​អ្នកល្បី​អី​ទេ​ខ្ញុំ​ទើបតែ​ចូល​សិល្បៈ​ម្សិលមិញ​ម្សិលម្ង៉ៃ​តែប៉ុណ្ណោះ​មិនដែល​តាំង​ចិត្តជា​អ្នក​ល្បី​អី​ផង”។

តារា​សម្តែង​វ័យក្មេង​កញ្ញា គង់ វិច្ឆិកា បាន​សរសេរ​ជះ​កំហឹង​លើ​អ្នក​សារព័ត៌មាន​ទៀត​ថា “គ្មាន​អី​អស្ចារ្យ​ដូច​ពាក្យ​ដែល​ថា​ផង​!!! ដូច្នេះ​មិន​មែន​ជា​រឿង​ពិត​របស់​គេ​ហើយ​យកទៅ​ចុះ​ផ្តេសផ្តាស​ប្រយ័ត្ន​បាបកម្ម​ហើយ​ទេវតា​បរាមុខ​ណា​បង”។

គួរ​រំលឹក​ថា កាលពី​ថ្មីៗ​កន្លងមក​នេះ​សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​សរសេរ​ចុះផ្សាយ​ថា​តារា​សម្តែង​កញ្ញា គង់ វិច្ឆិកា វាយឫក​ខ្ពស់​ពេល​កេរ្តិ៍ឈ្មោះ​កាន់តែ​រន្ទឺ​។ មិនតែប៉ុណ្ណោះ​ព័ត៌មាន​ខាងលើ​ក៏បាន​សរសេរ​ទៀត​ថា ចាប់តាំងពី​បាន​ល្បីឈ្មោះ​មក​អត្តចរិត​របស់​នាង​ក៏​ស្រាប់តែ​ប្រែប្រួល​ដោយ​នាង​បាន​បញ្ចេញ​ភាព​ឆ្មើងឆ្មៃ​មិនសូវ​មាត់ក​វាយឫក​ខ្ពស់​ខុសពី​ពេល​ចូល​សិល្បៈ​ដំបូង ពោលគឺ​ចរិត​របស់​នាង​ហាក់បីដូច​ចង់​យក​មេឃ​មក​ទ្រាប់​អង្គុយ​អីចឹង។

ប៉ុន្តែ​យ៉ាងណាមិញ​បន្ទាប់ពី​មានការ​ចុះផ្សាយ​ព័ត៌មាន​នេះ​គេ​ក៏​ឃើញ​មាន​ប្រតិកម្ម​ឆ្លើយតប​វាយបក​ពី​សំណាក់​តារា​សម្តែង​នាង គង់ វិច្ឆិកា ភ្លាមៗ​ផង​ដែរ​ដោយ​នាង​ចាត់​ទុក្ខ​ព័ត៌មាន​នេះ​ថា​ជាការ​សរសេរ​បំផ្លើស​ផ្ទុយ​ពី​ការពិត​ទាំងស្រុង៕

T-07-24-15-hhh-full


គង់ វិច្ឆិកា ជះ​កំហឹង​លើ​អ្នកសារព័ត៌មាន​សរសេរ​រិះគន់​ពី​នាង

Post a Comment

0 Comments

Close Menu