Ad Code

ឡុង ថាវ​រី ធ្លាប់​ចេញទៅ​កែ​សម្ផស្ស​នៅ​ថៃ

ភ្នំពេញ ៖ ក្រោយពី​ដាក់ខ្លួន​ចូល​ប្រឡូក​នៅ​ក្នុង​វិស័យ​សិល្បៈ​រយៈពេល​ជាង​២​ឆ្នាំ​មក​នោះ ​តារា​សម្ដែង​រលក​ថ្មី​កំពុង​មាន​ពន្លឺ​ក្នុង​វិថី​សិល្បៈ​ កញ្ញា ឡុង ថាវ​រី ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ នាង​ហាក់​កំពុង​តែ​លេច​មុខ​លេច​មាត់ច្រើន​គួរសម នៅ​ក្នុង​អាជីព​សិល្បៈ តាមរយៈ​ការ​ចេញមុខ​តួ​សម្ដែង​រហូត​ទទួល​បាន​តំណែង​ធ្វើជា​តួឯក​ និង​មាន​ការ​គាំទ្រ​ពី​សំណាក់​មហាជន​គ្រប់​វ័យ។​

ស្រប​ពេល​ដែល​កេរ្តិ៍ឈ្មោះ​កំពុងតែ​បោះជំហាន​ទៅមុខ​តាមរយៈ​សមត្ថភាព​តួ​សម្ដែង​បូករួម នឹង​រូប​សម្រស់​របស់​នាង​នេះ​ដែរ​ ក៏​មាន​ព័ត៌មាន​បែក​ធ្លាយ​មក​ថា តារា​សម្ដែង​នាង ឡុង ថាវ​រី ហៅ ម៉ា​រី កាលពី​ថ្មីៗ​កន្លងមក​នេះ​ បាន​ចំណាយ​លុយ​រាប់ពាន់​ដុល្លារ​ចេញទៅ​កែ​សម្ផស្ស ​ធ្វើ​មុខ ​និង​ខ្ទង់ច្រមុះ​នៅ​ប្រទេស​ថៃ ​ដើម្បី​បន្ថែម​សម្រស់​ពី​ធម្មជាតិ​ឲ្យ​មាន​សភាព​កាន់តែ​ស្រស់​ស្អាត​ជាង​មុន​ឡើង​ថែម​ទៀត។​

ប្រភព​ពី​មជ្ឈដ្ឋាន​អ្នក​សិល្បៈ​ដូចគ្នា​បាន​និយាយ​ថា ឡុង ថាវ​រី កាលពី​ប៉ុន្មាន​ខែ​មុន​នេះ​ បាន​ចំណាយ​លុយ​មិន​តិច​ជាង​ពាន់​ដុល្លារ​នោះ​ទេ ដើម្បី​កែខៃ​រូប​សម្រស់​ និងធ្វើ​ខ្ទង់ច្រមុះ​នៅ​ប្រទេស​ថៃ​ឲ្យ​កាន់​តែ​មាន​ភាព​ស្រស់​ស្អាត​បន្ថែម​ទៀត ខណៈ​ដែល​ដំណឹង​នេះ​ត្រូវ​បាន​កញ្ញា ឡុង ថាវ​រី លាក់​បាំង​ពុំ​ឲ្យ​នរណា​ម្នាក់​បាន​ដឹង​នោះ​ឡើយ។

ប្រភព​បាន​និយាយ​ទៀត​ថា កាលពី​កន្លង​មក​នេះ​ អតីត​កញ្ញាឯក Miss Nikon​ចំណាត់ថ្នាក់​លេខ​៣ និង​បច្ចុប្បន្ន​ គឺជា​តារា​សម្ដែង​ស្រី​រូប​ស្រស់​សោភា​កញ្ញា ឡុង ថាវ​រី បាន​ចេញពី​ស្រុក​ខ្មែរ​ទៅ​ស្នាក់​នៅ​ប្រទេស​ថៃ​ជិត​មួយ​សប្ដាហ៍ ​ដើម្បី​ធ្វើ​ការ​កែ​សម្ផស្ស​ និង​ខ្ទង់ច្រមុះ​ឲ្យ​កាន់​តែ​មាន​ខ្ទង់ ស្រស់​ស្អាត​ជាង​ធម្មតា។​

ដោយឡែក ​បើ​តាម​ការ​សង្កេតឃើញ​ពី​មហាជន​អ្នកគាំទ្រ​កញ្ញា ឡុង ថាវ​រី ក្រោយពី​កែ​ខ្ទង់​ច្រមុះ​ និង​កែកុន​រូប​សម្ផស្ស​មក​នោះ​ នាង​ហាក់​មាន​យីអ៊ុន​ឡើង​ខ្ពស់​ជាង​មុន​ ទាំង​អាជីព​សម្ដែង​សិល្បៈ និង​រឿងរ៉ាវ​ស្នេហា​ផ្ទាល់ខ្លួន។​ មិនតែប៉ុណ្ណោះ បច្ចុប្បន្ន​នាង​ក៏​សម្បូរ​អ្នក​តាម​ប្រមាញ់​សុំ​ស្នេហ៍​ទៀត​ផង​។ ស្រប​ពេល​ដំណឹង​ស្នេហ៍​រវាង​នាង ​ជាមួយ​តារា​ចម្រៀង​លោក អី​ណូ បាន​ស្ងប់​ស្ងាត់​បាត់​សូន្យឈឹង​វិញ​នោះ។​

ជុំវិញ​ព័ត៌មាន​លេចឮ​ខាង​លើ​នេះ កម្ពុជាថ្មី មិនទាន់​អាច​ទាក់ទង​ដើម្បី​ធ្វើការ​សួរនាំ​ពី​កញ្ញា ឡុង ថាវ​រី បាន​នៅឡើយ​ទេ ​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៥​នេះ។ សង្ឃឹម​ថា​ ក្រោយពី​ទទួល​បាន​ព័ត៌មាន​នេះ ថាវ​រី នឹង​ចេញមុខ​បកស្រាយ​ប្រាប់​មហាជន​ឲ្យ​ដឹង​ច្បាស់​ពី​ការពិត៕
Pisey-2015-07-24-full-Z

Pisey-2015-07-24-full-Z1




ឡុង ថាវ​រី ធ្លាប់​ចេញទៅ​កែ​សម្ផស្ស​នៅ​ថៃ

Post a Comment

0 Comments

Close Menu