បើតាមសម្ដីអ្នកជិតដិតនឹងអតីតតារាសម្ដែងរូបនេះបានប្រាប់ថា មើលទៅជីវិតគូររបស់នាងដូចជាមានក្តីសុខខ្លាំងណាស់ ហើយនាងប្រាប់ថា មានគម្រោងយកកូនឆាប់ៗនេះ (ក្រោយពេលរៀបការភ្លាម)។
ផ្ទុយពីអ្វីដែលជាការលើកឡើងរបស់នាង នី មុល្លីកា ដោយគិតមកដល់ពេលនេះនាងរៀបការបានរយៈពេលជាង៤ឆ្នាំទៅហើយ ប៉ុន្តែនាងនៅតែមិនទាន់មានកូននៅឡើយទេ។ តាមរយៈការបង្ហាញរូបភាពផ្អែមល្ហែមរបស់នាងនៅលើបណ្ដាញសង្គមហ្វេសបុកយើងសង្កេតឃើញថា នាងហាក់ចង់បង្ហាញឲ្យមហាជនទូទៅឃើញថា ក្រោយពីនាងបញ្ចប់ជីវិតពីសិល្បៈ ហើយទៅរស់នៅជាមួយស្វាមីដែលជាអាណិកជនរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺនាងពោរពេញទៅដោយក្ដីសុខ និងសុភមង្គល។ ម្យ៉ាងវិញទៀត នាងតែងតែបង្ហាញអំពីភាពផ្អែមល្ហែមជាមួយនឹងស្វាមី រហូតមានរូបថតខ្លះហាក់ដូចជាបញ្ចេញកាយវិការស្អិតរមួតហួសប្រមាណ។
បើយើងសង្កេតមើលពីស្ថានភាពរស់នៅរបស់នាងដូចជាមិនមានអ្វីដែលគួរឲ្យព្រួយបារម្ភឡើយ ព្រោះកាលពីពេលថ្មីៗនេះ គេឃើញរូបថតជាច្រើនសន្លឹកដែលនាងបានបង្ហោះនៅក្នុង Instagram នាងបានក្លាយជាបុគ្គលិកមួយរូបនៅក្នុងហាងSalon មួយកន្លែងនៅក្បែរតំបន់ដែលនាងកំពុងរស់នៅ។
សកម្មភាពខ្លះនាងបានបង្ហាញជាមួយនឹងការកាន់កន្ត្រៃកាត់សក់ ដែលយើងអាចបញ្ជាក់បានថា នាងបានចាប់យកអាជីពនេះជំនួសឲ្យអាជីពសិល្បៈរបស់នាង។ ទោះបីជានាងឃ្លាតឆ្ងាយពីសិល្បៈក៏ពិតមែន ប៉ុន្តែជារឿយៗ នាងតែងតែបញ្ចេញសកម្មភាពរាំច្រៀង រាំកម្សាន្តសប្បាយនៅពេលមានពិធីជួបជុំមិត្តភ័ក្ដិ ឬក្រុមគ្រួសារនាថ្ងៃឈប់សម្រាកជាដើម។
តាំងពីនាងទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិករយៈពេលជិត៤ឆ្នាំ គេឃើញនាងទើបតែត្រឡប់មកលេងប្រទេសកំណើតបានតែម្ដងគត់ គឺកំឡុងពេលដែលនាងសម្ដែងរឿង”កុមារី២៥ឆ្នាំ”វគ្គ២។ ប៉ុន្តែយើងសង្កេតឃើញថា សន្ទុះនៃការគាំទ្រការសម្ដែងរបស់នាងបានធ្លាក់ចុះគួរឲ្យកត់សម្គាល់។ ការធ្លាក់ចុះនៃការគាំទ្រនេះ ទំនងបានធ្វើឲ្យនាងបាក់ទឹកក្នុងការសម្ដែង បានជាយើងកម្រឃើញនាងនិយាយពីសកម្មភាពនៃការសម្ដែងរបស់នាងខ្លាំងណាស់នៅលើទំព័រហ្វេសបុករបស់នាង។ បើតាមប្រភពដែលជិតដិតនឹងនាងបានឲ្យដឹងថា នៅខែវិច្ឆិកាខាងមុខនេះ នាងនឹងមានគម្រោងវិលមកកាន់ប្រទេសកំណើត ដើម្បីកាត់បន្ថយក្ដីនឹករលឹកដល់ក្រុមគ្រួសាររបស់នាង៕
អតីតតារាសម្ដែង នី មុល្លីកា សង្ស័យមិនមានកូនក្រោយរៀបការជិត៤ឆ្នាំ!
0 Comments