Ad Code

យូ​រី ឭ​ថា​មាន​អ្នក​តាម​សុំ​ស្រលាញ់​ច្រើន​

ភ្នំពេញ ៖ កញ្ញា ​យូ​រី ជា​តារា​ចម្រៀង​វ័យក្មេង​មាន​សម្រស់​ស្រស់​ស្អាត​សាច់​.ស​ ម៉ដ្ឋ​រលោង​ ដែល​ទើបតែ​ចូល​ប្រឡូក​នៅ​ក្នុង​វិថី​សិល្បៈ​ប្រហែល​២​ឆ្នាំ​តែប៉ុណ្ណោះ តែ​បើ​និយាយ​ពី​ប្រជាប្រិយភាព និង សន្ទុះ​នៃ​ការ​គាំទ្រ​នៅ​លើ​ទីផ្សារ​សិល្បៈ ​ហាក់​ដូចជា​កំពុងតែ​ដើរ​ឈាន​ទៅ​រក​ភាព​ល្បី​ដូច​តារា​ស្រី​ដែល​មាន​ឈ្មោះ​ល្បីៗ​ឯទៀត​ផង​ដែរ។​

ទស្សនិកជន​ជា​អ្នកគាំទ្រ​បាន​លើក​ឡើង​ថា កញ្ញា យូ​រី មួយ​រយៈ​ចុងក្រោយ​នេះ ​ទាំង​ប្រជា​ប្រិយភាព និង​កេរ្តិ៍ឈ្មោះ​របស់​នាង គឺ​កាន់​តែ​មាន​សន្ទុះ​ហក់​ឈានឡើង​ទៅ​មុខជា​លំដាប់ ពោល​គឺ​អាច​និយាយ​បាន​ថា នាង​កំពុង​តែ​មាន​យីអ៊ុន​ខ្ពស់ ខណៈ​ដែល​តារា​ស្រី​ថ្មី​ដូច​នាង​មិនទាន់​រក​ឃើញ​ទីផ្សារ​ដើម្បី​ឆក់​ដណ្ដើម​យក​កេរ្តិ៍ឈ្មោះ និង​ការ​គាំទ្រ​ល្បីល្បាញ​បាន​ដូច​នាង​នៅឡើយ​នោះ។​

ទន្ទឹម​នឹង​ការ​គាំទ្រ​កំពុងតែ​ដើរ​ទៅ​មុខជា​លំដាប់​នេះ​ដែរ កញ្ញា យូ​រី ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា នាង​តារា​ចម្រៀង​ស្រី​វ័យក្មេង​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​គួរ​ឱ្យ​ទាក់ទាញ​ថែមទៀត។ មិនតែប៉ុណ្ណោះ​កញ្ញា យូ​រី បាន​ធ្វើ​ឱ្យ​បុរសៗ​ជា​ច្រើន​មាន​ទាំង​អ្នក​រស់​នៅ​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ កំពុងតែ​នាំគ្នា​ជ្រួលជ្រើម​ឈ្លក់​វង្វេង​លង់​នឹង​សម្រស់​ដ៏​ស្រស់​សោភា​របស់​នាង​ផង​ដែរ។

ថ្មីៗ​នេះ​ មាន​ប្រភព​មួយ​បាន​បង្ហើប​ប្រាប់​ថា បច្ចុប្បន្ន​នេះ ​កំពុង​តែ​មាន​បុរសៗ​ជាច្រើន​ហើយ​សុទ្ធតែ​ជា​អ្នក​ដែល​មាន​ទ្រព្យ​ស្តុក​មាន​ទាំង​អ្នក​រស់​នៅ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ កំពុងតែ​តាម​លួង​លោក​សុំ​សេចក្ដី​ស្រលាញ់​ពី​កញ្ញា យូ​រី ដើម្បី​បាន​នាង​យក​ទៅ​ធ្វើជា​ម្ចាស់​បេះដូង​ឃុំគ្រង​ជា​កម្មសិទ្ធិ​ទៅ​ថ្ងៃ​អនាគត។​

ប្រភព​ដដែល​នេះ​បាន​បន្ត​ថា យូ​រី មិន​ធម្មតា​នោះ​ទេ​ ដោយ​សព្វ​ថ្ងៃ​នេះ​កំពុង​មាន​អ្នក​តាម​យកចិត្តយកថ្លើម​ជាច្រើន ​ក្នុង​បំណង​ចង់បាន​ការ​ស្រលាញ់​ពី​រូប​នាង។ ជាង​នេះ​ទៅ​ទៀត​នោះ ​ក៏​មាន​បុរស​អ្នកមាន​ទ្រព្យ និង​យសស័ក្ដិ​មួយ​ចំនួន​ចង់​ធានា ជួយ​ជ្រោមជ្រែង​ដល់​កញ្ញា យូ​រី ទៀត​ផង​។

ត្បិត​តែ​ពេលនេះ​មាន​បុរស​ជាច្រើន​កំពុង​ព្យាយាម​តាម​លួងលោម​រំខាន​សុំ​ស្រលាញ់​ពី​កញ្ញា យូ​រី ក៏​ពិត​មែន ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា តើ យូ​រី នឹង​ព្រម​ទទួល​យក​បុរស​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​មក​ធ្វើជា​ម្ចាស់​បេះដូង​ ឬ​មួយ​យ៉ាងណា​នោះ​ទេ? ខណៈ​ដែល​មុនៗ​នេះ​គេ​ធ្លាប់​បាន​ដឹង​ថា នាង​តែងតែ​ធ្វើការ​ច្រានចោល និង​បដិសេធ​ជានិច្ច​ចំពោះ​សំណើ​សុំ​ស្នេហ៍។​

មក​ដល់​រសៀល​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៥​នេះ ​កម្ពុជា​ថ្មី​នៅតែ​មិន​អាច​ទំនាក់ទំនង​ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បានទេ។ ខណៈ​លេខ​ទូរស័ព្ទ​ពេល​តេ​ចូល​មាន​បុរស​ម្នាក់​ជា​អ្នកទទួល​ ហើយ​ប្រាប់​ថា ខ​ល​ច្រឡំ​លេខ ​រួច​ក៏បាន​ចុច​ផ្ដាច់​ទូរស័ព្ទ។​ កម្ពុ​ជាថ្មី​ សង្ឃឹមថា​ យូ​រី នឹង​ចេញ​បកស្រាយ​នៅ​ពេល​ក្រោយ។​

យូ​រី ជា​តារា​ចម្រៀង​ដែល​ជ្រក​ក្រោម​ដំបូល​របស់​ផលិតកម្ម សាន់​ដេ នាង​ទើប​ហក់​ចូល​មក​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​បាន​ប្រហែល​២​ឆ្នាំ​ប៉ុណ្ណោះ តែ យូ​រី អាច​ថ្ពក់​ទាញ​យក​បានការ​គាំទ្រ​យ៉ាង​ភ្លូកទឹកភ្លូកដី​ពី​ស្រទាប់​យុវវ័យ​មិន​ចាញ់​តារា​ជើងចាស់​ប៉ុន្មាន​នោះ​ទេ​។ កាល​ដែល​នាង​អាច​ឆក់​យក​បាន​ប្រជាប្រិយភាព​យ៉ាង​ឆាប់​រហ័ស​ដូច្នេះ ​គឺ​ដោយសារ​នាង​ជា​តារា​ដែល​មាន​វ័យក្មេង និង​មាន​រូប​សម្រស់​សាច់​.ស ខ្ចី គួបផ្សំ​នឹង​សមត្ថភាព​របស់​នាង​ផង​ដែរ៕
Pisey-2015-07-25-full-N

Pisey-2015-07-25-full-N1

Pisey-2015-07-25-full-N5

Pisey-2015-07-25-full-N7

Pisey-2015-07-25-full-N8




យូ​រី ឭ​ថា​មាន​អ្នក​តាម​សុំ​ស្រលាញ់​ច្រើន​

Post a Comment

0 Comments

Close Menu