Ad Code

ឈិន ឡុង ជ្រោមជ្រែង​កូន​ឲ្យ​ធ្វើ​ជា ​តារា​ចម្រៀង​និង តារា​សម្តែង

តារា​សម្តែង​ដ៏​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​ចិន​លោក ឈិន ឡុង កាលពីពេលថ្មីៗនេះ លោក​បានប្រកាស​ប្រាប់​អ្នក​សារ​ព័ត​មាន​ថា លោក​នឹង​ជួយ​ជ្រុំ​ជ្រែង​កូនប្រុស​របស់លោក Jaycee Chan ឲ្យ​ធ្វើជា​តារាចម្រៀង​និង​សម្តែង​វិញ។

លោក ឈិន ឡុង បានទទួល​បទសម្ភាសន៍​មួយ​កាលពីពេលថ្មីៗនេះ ក្នុងនោះ​លោក​ក៏បាន​លើកឡើង​ពី​រឿង​ដែល​ទាក់ទង​នឹង​កូនប្រុស​របស់លោក គឺ​លោក Jaycee Chan ប្រាប់​អ្នក​សារ​ព័ត​មាន​ថា ចាប់តាំងពី Jaycee បាន​ត្រូវបាន​ឃាត់ខ្លួន​ដោយសារតែ​ការសេព​គ្រឿងញៀន​អស់​រយៈពេល ៦ខែ កន្លងមកនេះ លោក​បាន​ស្តីបន្ទោស​អោយគេ​យ៉ាងខ្លាំង ហើយ​ថែមទាំង​ដេញ​គេ​ឲ្យ​ចេញទៅ​ឲ្យ​ឆ្ងាញ មិន​ចង់​ជួយ  និង​ឲ្យ Jayceeចេះ​រស់នៅ​ដោយ​ខ្លួនឯង​ទៀតផង។ ប៉ុន្តែ ដោយសារតែ​ឈាម​ខាប់​ជាង​ទឹក និង ឆ្លងកាត់​អស់​មួយរយៈ​ពេល​មក លោក​ក៏​សម្រេច​ផ្លាស់ប្តូរ​គំនិត​វិញ ហើយ​លោក​គិតថា ខ្លួនឯង​មិនគួរណា​ចិត្តដាច់​និង​អ​ត្មា​និយម មិន​ជួយ​កូនប្រុស​ខ្លួន​នោះទេ។

លោក ឈិន ឡុង​ក៏បាន​បន្ថែមទៀតថា ក្នុងពេលថ្មីៗនេះ Jaycee ដែលជា​កូនប្រុស​របស់លោក បាន​សរសេរ​បទ​ចម្រៀង​ជាច្រើន និង​បាន​អាន​សៀវភៅ​ជាច្រើន​ផងដែរ។ ដោយសារ​ហេតុនេះ លោក​ក៏បាន​សម្រេចចិត្ត នឹង​ជួយ​ជ្រុំ​ជ្រែង​កូនប្រុស​របស់លោក ឲ្យ​ធ្វើជា​តារាចម្រៀង​និង​តារា​សម្តែង​វិញ។

ចុងក្រោយ លោក ឈិន ឡុង បាន​និយាយ​បន្តទៀតថា  Jaycee នឹង​ត្រៀម​ចេញ​អាល់​បុ​ម​បទ​ចម្រៀង​ថ្មី​មួយ​នៅ​ចុងឆ្នាំ​នេះ ហើយ​ក្នុងនោះ​មាន បទ​មួយ​ដែល លោក និង Jaycee ច្រៀង​រួមគ្នា​ទៀតផង។


ឈិន ឡុង ជ្រោមជ្រែង​កូន​ឲ្យ​ធ្វើ​ជា ​តារា​ចម្រៀង​និង តារា​សម្តែង

Post a Comment

0 Comments

Close Menu