Ad Code

បេ​ប៊ី និយាយ​កុហក​មហាជន

ភ្នំពេញ ៖ តារា​សម្ដែង និង​ជា​ពិធី​ការិនី​វ័យក្មេង​សាច់​ស្រស់​ស្អាត កញ្ញា បេ​ប៊ី ក្រោយពី​បណ្ដែត​ខ្លួន​ចូល​ប្រឡូក​សិល្បៈ​អស់​រយៈពេល​មួយសន្ទុះ​ធំ​មកនេះ ​ត្រូវ​បាន​មហាជន​មើល​ឃើញ​ថា​ នាង​ហាក់​មាន​យីអ៊ុន​ខ្ពស់​ ដែល​អាច​ឆក់​យក​ទីផ្សារ​សម្ដែង​សិល្បៈ​បាន​ច្រើន​នាំ​ឲ្យ​ប្រជាប្រិយភាព និង កេរ្តិ៍​ឈ្មោះ​របស់​នាង​កាន់តែ​ល្បីល្បាញ​ខ្លាំង។​

ស្រប​ពេល​ជាមួយគ្នា​នឹង​ការងារ​សិល្បៈ​កំពុង​រីក​លូតលាស់​ដុះដាល​ទៅមុខ​គួរ​ឲ្យ​កត់សម្គាល់​នេះ​ដែរ តារា​សម្ដែង​វ័យក្មេង​គួរ​ឲ្យ​ស្រលាញ់​ កញ្ញា បេ​ប៊ី ឮ​ល្បី​ថា បច្ចុប្បន្ន​នាង​សម្បូរ​ប្រុស​តាម​ស្រលាញ់​ច្រើន​ ពិសេស​អ្នកមាន​អំណាច និង​មាសប្រាក់ គឺ​តែង​ប្រាថ្នា​ចង់បាន​ចិត្ត​កាយ​របស់​នាង​យក​ទៅ​ក្រសោប​ក្រេប​ក្លិន​លម្អង​បុប្ផា​ដ៏​សែន​ឈ្ងុយឈ្ងប់​ម្នាក់​នេះ​ធ្វើជា​ម្ចាស់​បេះដូង។​

ប្រភព​ពី​ចង្កោម​អ្នក​សិល្បៈ​បាន​នាំ​គ្នា​និយាយ​ថា​ ស្រី​ស្រស់ បេ​ប៊ី មិន​ត្រឹមតែ​លេចធ្លោ​លើ​ការងារ​សិល្បៈ​នោះ​ទេ ​នាង​ថែមទាំង​លេចធ្លោ​ផង​ដែរ​ចំពោះ​រឿង​ស្នេហា​ ខណៈ​បច្ចុប្បន្ន​មាន​ប្រុសៗ​ជា​ច្រើន​បាន​កំពុងតែ​តាម​ចោមរោម​ស្រលាញ់​នាង។​ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ ​ព្រោះ​នាង​មាន​ម្ចាស់​រួច​ទៅ​ហើយ ​គឺ​គូស្នេហ៍​ម្ចាស់​ចិត្ត​ម្នាក់​ជា​កំលោះ​ពោះម៉ាយ​កូន​មួយ​មាន​វ័យ​ចំណាស់​ប្រហែល​ឪពុក​របស់​របស់​នាង​ទៀត​ផង។​

ប្រភព​បាន​និយាយ​ទៀត​ថា បេ​ប៊ី បាន​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ម្នាក់​នេះ​ជាង​មួយ​ឆ្នាំ​មក​ហើយ​ តែ​រឿង​ដែល​គួរ​ឲ្យ​សោកស្ដាយ​បំផុត​នៅត្រង់​នាង​តែង​ព្យាយាម​និយាយ​កុហក​បិទបាំង​ការពិត​មិន​ប្រាប់​ពី​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក​ ដើម្បី​ឲ្យ​មហាជន​បាន​ដឹង​ឡើយ។ មិនតែប៉ុណ្ណោះ​ រាល់ពេល​មាន​គេ​សួរនាំ​ពី​រឿង​នេះ​ នាង​តែង​បង្ហាញ​ពី​អាកប្បកិរិយា​ ឫកពា​មិន​សប្បាយចិត្ត​ ហាក់​មានបំណង​ចង់​លាក់បាំង​ការ​ពិត។​

ប្រភព​បាន​បន្ថែម​ថា រឿង​ដែល​ហួសចិត្ត​ជាង​នេះ​ទៅ​ទៀត​នោះ ​នៅ​ត្រង់​ថា​ ពេលខ្លះ​គេ​ក៏​ធ្លាប់​ឃើញ​កញ្ញា បេ​ប៊ី កាន់​ដៃ​បណ្ដើរ​គ្នា​ជាមួយ​បុរស​ម្នាក់​នេះ​ចូល​ភោជនីយដ្ឋាន ​និង​ហាង​ទំនើបៗ​ញ៉ាំ​អាហារ​រួមគ្នា​ទៀត​ផង ​ប៉ុន្តែ​នៅ​ពេល​គេ​សួរ​ថា ​តើ​បុរស​ម្នាក់​នោះ​ត្រូវជា​ម៉េច​ជាមួយ​នាង​ គឺ​ត្រូវ​បាន​ស្រី​ស្រស់​ម្នាក់​នេះ​ឆ្លើយ​ប្រាប់​ថា ជា​បង​ទៅវិញ។

កម្ពុជា​ថ្មី​ នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០១៥​នេះ​ មិនទាន់​អាច​ស្វែងរក​ការ​បំភ្លឺ​ជុំវិញ​រឿងរ៉ាវ​ខាងលើ​ពី​សាមី​ខ្លួន កញ្ញា ប៊េ​ប៊ី តាម​ទូរស័ព្ទ​បាន​នៅឡើយ​ទេ។ ហេតុនេះ​ យើង​រង់ចាំ​ស្វាគមន៍​ជានិច្ច​រាល់​ការ​ចេញ​មុខ​ស្រាយ​បំភ្លឺ​បញ្ជាក់​ការពិត​ប្រាប់​ដល់​មហាជន​ពី​សំណាក់​តារា​សម្ដែង និង​ពិធី​ការិនី​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​My TV​កញ្ញា បេ​ប៊ី៕

Pisey-2015-08-05-full-X

Pisey-2015-08-05-full-X5




បេ​ប៊ី និយាយ​កុហក​មហាជន

Post a Comment

0 Comments

Close Menu