Ad Code

មាស​លក្ខិណា​ចំណាយ​ប្រាក់​បើក​ស្ទូ​ឌី​យោ​ថត​បទ​ចម្រៀង​អស់​រាប់​ម៉ឺនដុល្លារ

ភ្នំពេញ៖ អ្នកនាង​មាស លក្ខិណា​ត្រូវ​បាន​ទស្សនិកជន​ទូទៅ​ស្គាល់​តាមរយៈ​ការ​ឡើង​ច្រៀង​នៅក្នុង​កម្មវិធី​មរតក​សំនៀង​របស់​ស្ថានីយទូរទស្សន៍​អប្សរា​ប៉ុស្តិ៍​លេខ​១១​។ ចាប់តាំងពី​ឆ្នាំ​២០១៣​មក​អ្នកចម្រៀង​ដែល​និយម​ច្រៀង​តែ​បទ​ពី​សម័យ​ដើម​ដ៏​ស្រស់​សោភា​រូប​នេះ​ហាក់ដូច​ជា​មាន​យីអ៊ុន​ឡើង​ស្រឺតៗ​គួរ​ឲ្យ​កត់សម្គាល់​តែម្តង ហើយ​រហូតមកដល់​ពាក់​កណ្តាល​ឆ្នាំ​២០១៥​នេះ​ក៏​ចាប់​មានឱកាស​បន្ថែម​បើក​ស្ទូ​ឌី​យោ​ថតបទ​ចម្រៀង​ផ្ទាល់ខ្លួន​ដែល​ចំណាយ​អស់ប្រាក់​រាប់ម៉ឺន​ដុល្លារ។

ជួប​ជាមួយ “កម្ពុ​ជាថ្មី” ដោយ​ផ្ទាល់​នៅ​ឯ​ស្ទូ​ឌី​យោថ​តបទ​ចម្រៀង​របស់​នាង​នៅ​ក្បែរ​ភោជនីយដ្ឋាន​ឈូក​ទិព្វ​ក្រុងភ្នំពេញ​កាលពី​ព្រឹក​មិញ​នេះ តារា​ចំរៀង​ដែល​និយម​ច្រៀង​បទ​ចម្រៀង​សម័យ​ដើម​អ្នកនាង​មាស លក្ខិណា​បាន​និយាយ​ថា នាង​ពិតជា​បាន​ចំណាយ​លុយ​អស់​ខ្ទង់​ម៉ឺន​ដុល្លារ​ដើម្បី​បើក​ស្ទូ​ឌី​យោ​នេះ​ឡើង​ដោយ​មិន​មាន​ការ​ជួយ​ទំនុក​បំរុង​ពី​នរណា​ម្នាក់​ឡើយ​។ កត្តា​ដែល​នាំ​ឲ្យ​នាង​សម្រេចចិត្ត​យក​ប្រាក់​ដែល​សន្សំទុក​ពី​អាជីព​សិល្បៈ​មក​បើក​ស្ទូ​ឌី​យោ​នេះ​ក៏​ព្រោះតែ​នាង​យល់ឃើញ​ថា នៅ​ថ្ងៃមុខ​ប្រសិនបើ​ការងារ​សិល្បៈ​របស់​នាង​មិន​រលូន​នោះ​នាង​អាចមក​គ្រប់គ្រង​ស្ទូ​ឌី​យោ​វិញ​ក៏បាន​។

តារាចម្រៀង​ដែល​មាន​ទម្រង់​មុខ​ស្រដៀង​តួកុន​អ្នកនាង​វិ​ជ្ជ​រ៉ា ដា​នី​រូប​នេះ​បញ្ជាក់​ថា តាម​ការ​ពិត​ទៅ​ស្ទូ​ឌី​យោថ​តបទ​ចម្រៀង​របស់​នាង​បាន​បើក​ឡើងជា​យូរ​មក​ហើយ ក៏ប៉ុន្តែ​ស្ថិត​ក្នុង​លក្ខណៈ​តូច​ល្មម​គឺ​ទើបតែ​ពេលនេះ​នាង​បាន​ចំណាយ​ប្រាក់​ដើម្បី​ទិញ​សម្ភារៈ​ទំនើបៗ​ដាក់​បន្ថែម​។ មាស លក្ខិណា​បញ្ជាក់​ទៀត​ថា ប្រសិនបើ​មាន​បងប្អូន​ណា​ចង់​មក​ច្រៀង​លេង​ឬក៏​ចង់​ថត​បទ​ចម្រៀង​នោះ​អាច​មក​កន្លែង​របស់​នា​ង​បាន ពោល​ស្វាគមន៍​ជានិច្ច ហើយក៏​សូម​អរគុណ​ផង​ដែរ​ចំពោះ​មិត្ត​សិល្បករ ការិនី​និង​ទស្សនិកជន​ទាំងអស់​ដែល​បាន​មក​ច្រៀង​លេង​ក៏ដូចជា​ថត​បទ​ចម្រៀង​នៅ​ស្ទូ​ឌី​យោ​របស់​នាង​ដែល​មាន​ទីតាំង​នៅ​ក្បែរ​ភោជនីយដ្ឋាន​ឈូក​ទិព្វ​នេះ​៕


មាស​លក្ខិណា​ចំណាយ​ប្រាក់​បើក​ស្ទូ​ឌី​យោ​ថត​បទ​ចម្រៀង​អស់​រាប់​ម៉ឺនដុល្លារ

Post a Comment

0 Comments

Close Menu