តាមការបញ្ជាក់ពីលោកអនុសេនីយ៍ទោជា ច័ន្ទឡាគ្រូបង្ហាត់ក្បាច់គុណតេក្វាន់ដូររបស់អាវុធហត្ថរាជធានីភ្នំពេញកាលពីវេលាម៉ោង៨និង៥នាទី ព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥បានឲ្យដឹងថាការពង្រឹងសកម្មភាពហ្វឹកហាត់បន្ថែមនេះធ្វើឡើងក្រោយពីទទួលបានជោគជ័យ ក្នុងការប្រកួតប្រជែងក្បាច់គុណតេក្វាន់ដូរថ្នាក់ជាតិទូទាំងប្រទេស កាលពីចុងខែកក្កដាថ្មីៗនេះ ដោយអាវុធហត្ថរាជធានីទទួលជ័យលាបភីនូវពានរង្វាន់មេដាយរហូតដល់២៨គ្រឿងគឺមេដាយមាស១១មេដាយប្រាក់៨និងមេដាយសំរឹទ្ធ៩ទុកជូនអង្គភាពរួចមក។
ភាពជោគជ័យនេះកើតមានឡើងក្រោមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោរ័ត្ន ស្រា៑ងមេបញ្ជាការរងកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញស្ដីពីការជំរុញបន្ថែមលើការហ្វឹកហាត់មុខវិជ្ជាជំនាញៗរបស់សមត្ថកិច្ចរួចមកកម្លាំងអាវុធរាជធានី និងអាវុធហត្ថតាមបណ្ដាខណ្ឌ ព្រមទាំងការិយាល័យ ពាក់ព័ន្ធបានដំណើរការហ្វឹកហាត់ជារៀងរាល់ថ្ងៃលើជំនាញបង្ក្រាបបទល្មើសពិសេសក្បាច់គុណតេក្វាន់ដូរអស់រយៈពេលជាងកន្លះឆ្នាំមកហើយៗទទួលបានជំនាញលើក្បាច់គុណនេះ ជាង៧០ភាគរយហើយសំរាប់អាវុធហត្ថរាជធានី។
លោកអនុសេនីយ៍ទោជាច័ន្ទឡាបានបន្តថា ការហ្វឹកហាត់ក្បាច់គុណ និងជំនាញបង្ក្រាបរាល់ថ្ងៃនេះធ្វើឡើងក្រោមការចុះត្រួតពិនិត្យ និងបង្វឹកផ្ទាល់ពីសំណាក់លោកវរសេនីយ៍សៀទីនប្រធានក្លឹបតេក្វាន់ដូររបស់អាវុធហត្ថរាជធានីតែម្តង ហើយការហ្វឹកហាត់នេះ គឺមានសារៈសំខាន់ខ្លាំងណាស់សំរាប់សមត្ថកិច្ចអាវុធរាធានីនិងតាមបណ្តាខណ្ឌ ដើម្បីឲ្យកាន់តែស្ទាត់ជំនាញ ក្នុងការបង្ក្រាបជនល្មើសពិសេសកាត់បន្ថយនូវការប្រើអាវុធតែម្តង បើអាចធ្វើទៅបាន។
លោកបន្តថា នៅចំពោះមុខក្រៅពីមុខវិជ្ជាជំនាញខាងលើនេះ កម្លាំងអាវុធហត្ថបានបន្តហ្វឹកហាត់លើជំនាញបាញ់ស៊ិបឡើងផ្លោះរបងខ្ពស់ៗ ឡើងជញ្ជាំងឡើងខ្សែពួរក្រាបលូននិងជំនាញបង្ក្រាបបង្កានិងសង្គ្រោះផងដែរ ដើម្បីបំរើសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលជាកត្តាសំខាន់បំផុត៕
អាវុធហត្ថពង្រឹងបន្ថែមលើការហ្វឹកហាត់តេក្វាន់ដូរ ក្រោយទទួលបានពានរង្វាន់មេដៃមាសប្រាក់ សំរឹទ្ធិចំនួន២៨គ្រឿង
0 Comments