Ad Code

ជនជាតិ​អង់គ្លេស​ម្នាក់​ ត្រូវ​គេ​លប​កាប់​នឹង​ពូថៅ​របួសធ្ងន់​

ភ្នំពេញ ៖ បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ ​ត្រូវ​បាន​ក្មេង​ពាល​លប​កាប់​ក្បាល​នឹង​ពូថៅ​ បណ្តាល​ឲ្យ​របួស​ធ្ងន់ ​ហើយ​ចំណែក​ជន​ដៃដល់​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​ភ្លាមៗ​ផង​ដែរ​ កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់​ថ្ងៃទី៥​ ខែសីហា ឆ្នាំ​២០១៥​នៅ​ចំណុច​ខាងជើង​ស្តូក​មិត្តភាព​កម្ពុជា​វៀតណាម​សួនច្បារ​ខាងមុខ​វត្ត​បទុម ​ក្នុង​សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​លើ​ដែល​ឃាត់ខ្លួន​នេះ​ឈ្មោះ​ឌឹម ង៉ោ ហៅ​ម៉ៅ  ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ពុំ​មាន​មុខរបរ​ និង​ទីលំនៅ​ពិតប្រាកដ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ​Philip Schcimmin ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ មុខរបរ​ទេសចរណ៍​កាន់​លិខិតឆ្លងដែន​លេខ​១១១៣៦៧៧៧៧០​ស្នាក់នៅ​ផ្ទះ​សំណាក់​កោះ​តូច​សង្កាត់​ផ្សារ​ថ្មី​៣​ ខណ្ឌដូនពេញ​បាន​រង​របួស​ក្បាល​ ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ជនរងគ្រោះ​និង​មិត្តភក្ដិ ​បាន​នាំគ្នា​ដើរលេង​នៅ​ម្តុំ​សួនច្បារ​វត្ត​បទុម​លុះ​មកដល់​ចំណុច​កើតហេតុ​ ស្រាប់​តែ​មាន​ជនសង្ស័យ​ម្នាក់​បាន​រត់​យក​ពូថៅ​មក​កាប់​ជនបរទេស​រងគ្រោះ​ដោយ​ពុំ​ដឹង​ពី​មូល​ហេតុអ្វី​ទាំងអស់​ បណ្តាល​ឲ្យ​ជនរងគ្រោះ​រូប​នោះ​របួស​ធ្ងន់ធ្ងរ​ហើយ​ព្យាយាម​រត់​គេចខ្លួន​ ដោយ​បោះ​ពូថៅ​ចោល​តែ​ភ្លាមៗ​នោះ​កម្លាំង​នគរបាល​មូលដ្ឋាន​ចុះ​ស្រាវ​ជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នោះ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ៕

ជនជាតិ​អង់គ្លេស​ម្នាក់​ ត្រូវ​គេ​លប​កាប់​នឹង​ពូថៅ​របួសធ្ងន់​

Post a Comment

0 Comments

Close Menu