ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក ក្នុងនោះយប់៣លើក, បណ្តាលឲ្យមនុស្សស្លាប់៣នាក់(ស្រីម្នាក់) រងរបួសធ្ងន់៤នាក់(ស្រីម្នាក់) និងរបួសស្រាល៥៦នាក់(ស្រី៥១នាក់)។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ៧លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប១១គ្រឿង ក្នុងនោះមានម៉ូតូចំនួន១០គ្រឿង, និងរថយន្តធុនតូច១គ្រឿង។
ប្រភពព័ត៌មានដដែលប្រាប់បន្តថា មូលហេតុដែលបណ្ដាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន៣លើក,មិនគោរពសិទ្ធ១លើក,ស្រវឹង១លើក,មិនប្រកាន់ស្តាំ១លើក,និងកត្តាអាកាសធាតុ១លើក។ ចំពោះអ្នកជិះម៉ូតូគ្រោះថ្នាក់ ដោយមិនបានពាក់មួកសុវត្ថិភាពចំនួន១៣នាក់(យប់៣នាក់)។
យោងតាមប្រភពព័ត៌មានពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ រថយន្តទាំងអស់ដែលត្រូវផាកពិន័យសរុបចំនួន៨៥៧គ្រឿង (រថយន្តធំ១៨៩គ្រឿង) ស្មើនិង ៨៥៧ករណី,ល្មើសក្រដាសស្នាម៦៨៥ គ្រឿង ស្មើនឹង ៦៨៥ករណី, ចំពោះករណីល្មើសបច្ចេកទេស១៧២ គ្រឿង ស្មើនឹង ១៧២ករណី។ ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ១.៦៧៣ គ្រឿង៕
គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៥ខែសីហាកើតឡើង៧លើកស្លាប់៣នាក់រង របួសធ្ងន់ស្រាល៦០នាក់
0 Comments