Ad Code

ទិវាបុណ្យ​ឯករាជ្យ​ការ៉ាជី រង​ការលប​ភេរវកម្ម​ ដោយធ្វើ​មិន​បាន​សម្រេច​​

កង​កម្លាំង​សន្ដិសុខ​នៅក្នុង​អង្គភាព​ចារកម្ម​មួយ​ដែល​បើក​ប្រតិបត្ដិ​ការ​នោះ បាន​បំបែក​ក្រុម​ភេរវកម្ម​ ដែល​ឧបត្ថម្ភ​ដោយ​បរទេស ដែល​លប​ធ្វើ​អំពើ​អាក្រក់​​មិន​បានសម្រេច​ ចំពោះ​អំពើ​បំផ្លិច​បំផ្លាញ​ដោយចេតនា​ នាពេលប្រារព្ធ​ពិធីបុណ្យ​ឯក​រាជ្យ​ការ៉ាជី។


ក្រុមភេរវកម្ម​ ធ្លាប់តែ​ងតែ​រៀបចំ​ផែន​ការ​បើក​ការ​វាយប្រហារ​ ព្រមទាំង​បាន​ត្រៀមរៀបចំ​គ្រឿង​ផ្ទុះ​បង្កប់​នៅក្នុង​រថយន្ដ​ និងមូ៉តូ ដែល​ត្រៀម​ជា​ស្រេច​ ដើម្បីយក​ទៅប្រើ​នៅ​ទិវាបុណ្យ​ឯក​រាជ្យ​នោះ។


នៅពេល​សួរចម្លើយ​ ក្រុមដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​ទៅនឹង​អំពើ​ភេរវកម្ម​នោះ បានសារភាព​ថា រថយន្ដទាំងឡាយ​បាន​រៀបចំ​រួច​ជាស្រេច​យក​មកពី​រដ្ឋ​ការ៉ាជី ហើយ​គេ​គ្រាន់តែ​រង់ចាំ​ក្រុម​បំផ្ទុះ​គ្រាប់បែក​អត្ដ​ឃាត​ដែលធ្វើ​ដំណើរ​ពី​អាហ្វហ្គានីស្ថាន មក​កាន់​ការ៉ាជីនោះ​តែប៉ុណ្ណោះ។


ទន្ទឹម​ពេល​ជាមួយ​គ្នានោះ អធិការ​ប៉ូលិស​ការ៉ាជី លោក Mushtaq Mehar បានបើក​ជំនួប​ប្រជុំ​ផ្នែក​សន្ដិសុខ​មួយនៅ​ឯការិយាល័យ​លោក ដើម្បី​ត្រៀមវិធានការ​ការពារ​ដោយ​ប្រុង​ប្រយ័ត្ន​ រួម​ជាមួយ​នឹង​ការ​ពង្រឹង​សន្ដិសុខ​ សម្រាប់ពិធី​បុណ្យ​ទិវា​ឯករាជ្យ​ដែល​នឹងឈាន​មក​ដល់​នៅ​ពេល​ខាង​មុខនេះ។


ដើម្បី​ជាការ​ធានា​សន្ដិសុខ​ ការ​តាម​ដាន​ត្រួត​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ត្រូវបាន​ធ្វើឡើង​នៅ​ Mazar-e-Quaid ព្រម​ទាំង​សំណង់​អគារ​ដ៏​សំខាន់ៗ​ផ្សេង​ៗទៀត។


លោក Mushtaq Mehar និយាយថា ប៉ូលិស​ប្រមាណ​៤,១០០នាក់ ត្រូវបាន​ត្រៀម​លក្ខណៈ​សម្រាប់​ព្រឹត្ដិការណ៍​ដ៏ពិសេស​ ដែល​នោះ​ជា​ការ​​រួម​ចំណែក​មួយ​នៃ​វិធានការ​យ៉ាង​តឹងរ៉ឹង​ដើម្បី​អនុវត្ដ​ច្បាប់​ និងសណ្ដាប់ធ្នាប់៕


The News



ទិវាបុណ្យ​ឯករាជ្យ​ការ៉ាជី រង​ការលប​ភេរវកម្ម​ ដោយធ្វើ​មិន​បាន​សម្រេច​​

Post a Comment

0 Comments

Close Menu