Ad Code

ប្រធាន​UN​បណ្ដេញ​មេដឹកនាំ​បេសកកម្ម​នៅ​អាហ្វ្រិក​កណ្ដាល​ចំពោះ​ការ​អះអាង​រំលោភបំពាន​ផ្លូវ​ភេទ

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​ បាន គី​មូ​ន ​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា លោក​បាន​បណ្ដេញ​ប្រធាន​បេសកកម្ម​នៅ​ក្នុង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​ដោយ​បាន​ប្រកាស​ថា “​វា​ល្មម​គ្រប់គ្រាន់​ហើយ​” បន្ទាប់ពី​មានការ​ចោទប្រកាន់​ជា​បន្តបន្ទាប់​អំពី​ការ​រំលោភបំពាន​ផ្លូវ​ភេទ​លើ​កុមារ​ដោយ​កង​រក្សា​សន្តិភាព។


លោក​បាន គី​មូ​ន បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅឯ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​ពិភពលោក​មួយ​នេះ​ក្នុង​ទីក្រុង ញូ​វយ៉​ក ថា លោក​Babacar Gaye សញ្ជាតិ​សេ​ណេ​ហ្គា​ល់ បាន​លាលែង​ពី​តំណែង​តាម​ការ​ស្នើ​​សុំ​របស់ខ្ញុំ។


ការធ្វើ​បែបនេះ​បន្ទាប់ពី​មានការ​ចោទប្រកាន់ថា កង​ថែរក្សា​សន្តិភាព​មួយ​មកពី កងកម្លាំង MINUSCA បាន​ចាប់រំលោភ​ក្មេងស្រី​អាយុ ១២ ឆ្នាំ​ម្នាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​បន្ទាប់ពី​ការ​អះអាង​ស្រដៀង​គ្នា​នេះ​ត្រូវ​បាន​ធ្វើឡើង​ប្រឆាំង​នឹង​កងទ័ព​ម៉ា​រ៉ុ​ក​និង​ប៊ូ​រ៉ង់​ឌី​នៅក្នុង​អង្គភាព​នេះ។


លោក​Gaye ​អាយុ​៦៤ ​ឆ្នាំ​ត្រូវ​បាន​តែងតាំង​ជា​ប្រមុខ​ទី​មួយ​នៃ​កម្លាំង​របស់​​MINUSCA ប្រមាណ ១២ ០០០ នាក់​កាលពី​ខែ​កក្កដា​ឆ្នាំមុន​ហើយក៏​ជា​បេសកជន​ពិសេស​របស់​លោក​បាន​គី​មូ​ន ប្រចាំ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​ផង​ដែរ។


អ្នកការទូត​សញ្ជាតិ​សេ​ណេ​ហ្គា​ល់​រូប​នេះ​បាន​ប្រាប់ វិទ្យុ បារាំង​២៤ ថា លោក​បាន​ចែករំលែក កំហឹង​របស់​លោក បាន គី​មូ​ន ហើយ​ការលាលែង​ពី​តំណែង​របស់គាត់​គឺ​តំណាង​ឲ្យ​ការឆ្លើយតប​របស់​អង្គការ​នេះ​ក្នុងការ​អាកប្បកិរិយា​ដែល​មិនអាច​ទទួល​យកបាន​ពី​ទាហាន​ដែល​ចូលមក​ដើម្បី​ការពារ​ប្រជាជន។


អ្នកនាំពាក្យ​របស់​អង្គការសហប្រជាជាតិ​លោក Stephane Dujarric បាន​ពិពណ៌នា​ការសម្រេចចិត្ត​បណ្តេញ​ប្រធាន​បេសកកម្ម​នេះ​ថា​ ជា “​រឿង​មិន​ធ្លាប់​មាន​ពី​មុន​មក​” ហើយ​វា​ជា​សញ្ញា​យ៉ាងច្បាស់​ថា​អង្គការសហប្រជាជាតិ​កំពុង​ឆ្ពោះ​ទៅ​រក​ការ​ដោះស្រាយ​ចំពោះ​ការចោទប្រកាន់​ពី​ការប្រព្រឹត្ត​មិន​ត្រឹមត្រូវ។


កងកម្លាំង ​MINUSCA ដែល​បំពេញបេសកកម្ម​នៅ​សហភាព​អាហ្វ្រិក​ជិត​មួយ​ឆ្នាំ​កន្លង​មក​ហើយ​នោះ​ត្រូវ​បាន​ញាំញី​ដោយ​ការចោទប្រកាន់​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​ទាហាន​របស់​ខ្លួន។


លោក Dujarric បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​មានការ​ចោទប្រកាន់​ពី​កំហុស​ចំនួន ៥៧ ហើយ​ដែល ១១ នៅ​ក្នុង​នោះ​គឺពាក់ព័ន្ធ​នឹង​ការរំលោភបំពាន​ផ្លូវភេទ​លើ​កុមារ។ ពាក្យបណ្តឹង​ចុងក្រោយ​បំផុត​ត្រូវ​បានបង្ហាញ​ដោយ​អង្គការ​លើកលែងទោស​អន្តរជាតិ​កាលពី​ថ្ងៃ​អង្គារ​ដោយ​ពាក់ព័ន្ធ​នឹង​ក្មេងស្រី​ម្នាក់​ ដែល​បាន​ប្រាប់​សាក្សី​ថា នាង​ត្រូវបាន​រំលោភ​ដោយ​ទាហាន​អង្គការសហប្រជាជាតិ​ក្នុងអំឡុងពេល​ការស្វែងរក​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះមួយ​នៅក្នុង​សង្កាត់​មូស្លីម PK5 នៃ​រដ្ឋ Bangui កាលពី​សប្តាហ៍​មុន។


សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​កំពុង​ព្យាយាម​ងើប​ចេញពី​អំពើហិង្សា​ដែល​បាន​ផ្ទុះឡើង​បន្ទាប់ពី​មាន​រដ្ឋប្រហារ​មួយ​ក្នុង​ឆ្នាំ ២០១៣ រវាង​ក្រុម​ឧទ្ទាម​មូស្លីម​ប្រឆាំងនឹង​ពួក​សកម្មប្រយុទ្ធ​សាសនា​គ្រិស្ត។


កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​ពិសេស​មួយ​បាន​ធ្វើឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ពិភាក្សា​អំពី​ការ រំលោភបំពាន ​ផ្លូវ​ភេទ​ដោយ​កង​រក្សា​សន្តិសុខ​ ហើយ​លោក​បាន គី​មូ​ន ក៏​នឹង​ប្រាប់​មេបញ្ជាការ​កងកម្លាំង​ និង​ប្រេសិត​មកពី​បេសកកម្ម​ទាំង ១៦​ផង​ដែរ​ថា ការចោទប្រកាន់​ត្រូវតែ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំង។


កាលពី​ខែមិថុនា​លោក បាន គី​មូ​ន ជ្រើសតាំង​ក្រុម​ពិនិត្យ​ឡើង​វិញ​មួយ​ ដែល​ដឹកនាំ​ដោយ អតីត​តុលាការ​កំពូល​របស់​ប្រទេស​កាណាដា​គឺ​លោកស្រី Marie Deschamps ដើម្បី​ដោះស្រាយ​ចំពោះ​ការ​ចោទប្រកាន់​ថា កងទ័ព​បារាំង​និង​អាហ្វ្រិក​បាន​រំលោភបំពាន​ផ្លូវភេទ​កុមារ​នៅក្នុង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល។


ជាមួយគ្នា​នោះ ឯកអគ្គរដ្ឋទូត​អាមេរិក​Samantha Power បាន​និយាយ​ថា លោកស្រី​មានការ “​រន្ធត់​” ចំពោះ​ការចោទប្រកាន់​នា​ពេល​ចុងក្រោយ​នេះ​ហើយ​បាន​និយាយ​ថា​ជនល្មើស​ត្រូវតែ​ទទួលទោស៕


AFP


M13-08-15-o6


លោក Babacar Gaye ដែលជា​តំណាង​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ​ប្រចាំ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​និយាយ​នៅឯ​ទីស្នាក់ការ​កណ្តាល​របស់ CAR ក្នុង​ទីក្រុង Bangui កាលពី​ឆ្នាំមុន​(​រូប AFP)




ប្រធាន​UN​បណ្ដេញ​មេដឹកនាំ​បេសកកម្ម​នៅ​អាហ្វ្រិក​កណ្ដាល​ចំពោះ​ការ​អះអាង​រំលោភបំពាន​ផ្លូវ​ភេទ

Post a Comment

0 Comments

Close Menu