Ad Code

សូវ​ណ្ណ នី​កា បាត់​ទៅ​ណា ​ស្រប​ពេល​សំឡេង​រិះគន់​កំពុងតែ​កើតមានឡើង​

ភ្នំពេញ ៖ តារា​ចម្រៀង​សំឡេង​ស្រួយ​ធ្លាប់​ឆ្លងកាត់​ការ​ប្រឡង​ក្នុង​កម្មវិធី​The Voice Cambodia កញ្ញា សូ វណ្ណ​នី​តា ថ្មីៗ​នេះ​ត្រូវ​បាន​ទស្សនិកជន​ធ្វើការ​រិះគន់​លើ​នាង​ថា​ ចាប់​តាំង​ពី​សន្ទុះ​កេរ្តិ៍ឈ្មោះ​ល្បី​បន្តិច​តាមរយៈ​ការ​ចម្រៀង​រាំ​នៅ​តាម​ឆាក​ប្រគំ​តន្ត្រី​របស់​កម្មវិធី​ទូរទស្សន៍​មក​ គេ​ឃើញ​តារា​ស្រី​រូប​នេះ​ហាក់​មានការ​តម្លើង​ឫកពា​ខ្ពស់​ជាង​មុន​ពេល​ចូល​សិល្បៈ​ដំបូង។ ប៉ុន្តែ​បន្ទាប់ពី​មាន​សំឡេង​រិះគន់​បែបនេះ​មក​ នាង​ហាក់​ដូច​ជា​ស្ងប់ស្ងាត់​បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈ​ចុងក្រោយ​នេះ។​

ប្រភព​ពី​មជ្ឈដ្ឋាន​មហាជន​អ្នកគាំទ្រ​បាន​និយាយ​ថា ​អ្នកចម្រៀង​វ័យក្មេង​ កញ្ញា សូវ​ណ្ណ នី​កា ពេល​ចូល​ប្រឡូក​សិល្បៈ​ដំបូង​ មើល​ទៅ​នាង​មាន​ចរិត​ឫកពា​ទន់ភ្លន់ គួរ​ឲ្យ​ចង់​រាប់អាន​ណាស់​ពាក្យសម្ដី​និយាយ​ចេះ​គោរព​ចាស់ទុំ​ រៀមច្បង​សិល្បៈ​ ផ្ទៃមុខ​ជាប់​នូវ​ស្នាមញញឹម​ជានិច្ច ដែល​ធ្វើ​មហាជន​ជាច្រើន​ស្រឡាញ់​ និង​គាំទ្រ។ ម្យ៉ាងទៀត​ ក្រោយពី សូវ​ណ្ណ នី​កា បាន​លេច​ឈ្មោះ​ក្នុង​សិល្បៈ​ជិត​មួយ​ឆ្នាំ​នេះ ​នាង​ក៏​កាន់តែ​មមាញឹក​ ធ្វើ​ឲ្យ​តារា​រូបនេះ​រីកមុខ​រីក​មាត់​ដូច​គ្រាប់​ជី។​

ប៉ុន្តែ​យ៉ាងណាមិញ​ បើ​និយាយ​ពី​អត្តចរិត​របស់​នាង​ ក៏​ស្រាប់តែ​ប្រែប្រួល​ផង​ដែរ​ ទន្ទឹម​ពេល​ដែល​កេរ្តិ៍ឈ្មោះ​លេចធ្លោ​លើ​អាជីព​ចម្រៀង។​ មិនតែប៉ុណ្ណោះ​ នាង​ក៏​ហាក់​បញ្ចេញ​ភាព​ឆ្មើងឆ្មៃ​ មិន​សូវ​មាត់.ក ​វាយឫក​ខ្លាំង ​ខុស​ពី​ពេល​ចូល​សិល្បៈ​ដំបូង។​

តាម​ប្រភព​ខ្លះ​បាន​លើក​ឡើង​ថា បើ​ទោះ​បី​ជា​ពេលនេះ​ កញ្ញា សូវ​ណ្ណ នី​កា កំពុង​មានឱកាស ចេញមុខ​ក្នុង​ទីផ្សារ​សិល្បៈ​បន្តិច​ក៏​ពិត​មែន ប៉ុន្តែ​ទៅ​ថ្ងៃ​ខាងមុខ នាង​ច្បាស់​ជា​ស្រុត​ធ្លាក់​ចុះ​មកវិញ​ផង​ដែរ​នូវ​ប្រជាប្រិយភាព​ និង​ការ​គាំទ្រ ​ស្រប​ដែល​ការរិះគន់​មិន​ពេញចិត្ត​ពី​សំណាក់​មហាជន​ក៏​កំពុង​មាន​ភាព​ផ្ទុះ​ឡើងជា​បន្តបន្ទាប់។​

កម្ពុ​ជាថ្មី​ មិន​អាច​ស្វែងរក​ការ​បកស្រាយ​ពី​កញ្ញា សូវ​ណ្ណ នី​កា បាន​នៅឡើយ​ទេ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៥​នេះ​។​ កម្ពុ​ជាថ្មី ស្វាគមន៍​ចំពោះ​ការ​ចេញ​មុខ​បំភ្លឺ​ពី​សំណាក់​តារា​ជើង​ថ្មី​ កញ្ញា សូវ​ណ្ណ នី​កា នៅ​ពេល​ក្រោយ៕
Pisey-215-07-29-full-F

Pisey-215-07-29-full-F1

Pisey-215-07-29-full-F5

សូវ​ណ្ណ នី​កា បាត់​ទៅ​ណា ​ស្រប​ពេល​សំឡេង​រិះគន់​កំពុងតែ​កើតមានឡើង​

Post a Comment

0 Comments

Close Menu