Ad Code

ចុះ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ក្រោម​ប្រធានបទ​ចំនួន​បី

សៀមរាប​ ៖​ កម្លាំង​នគរបាល​ចរាចរណ៍​សហការ​ជាមួយ​យុវជន​កាកបាទក្រហម​, យុវជន​កាយរិទ្ធ​កម្ពុជា​ប្រមាណ​​​ជិត​៥០​នាក់ ​បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ភ្លើងស្តុប ជិត​សណ្ឋាគារ​សុខា​អង្គរ ដើម្បី​ចុះ​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ក្រោម​ប្រធានបទ​ចំនួន​បី។

ការ​ចុះ​ផ្សព្វផ្សាយ​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​០៨​ ខែ​សីហា​ ឆ្នាំ​២០១៥​ ក្នុង​សង្កាត់​ស្វាយដង្គំ​ ក្រុង​សៀមរាប។

លោក​វរសេនីយ៍ទោ​ជឹម សុវណ្ណ ​នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ពង្រឹង និង​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​នេះ​ដែរ​គឺ​ដោយមាន​ការ​ចូលរួម​សហការ​យ៉ាង​ល្អ​ពី​សំណាក់​​​ប្អូនៗ​ជា​យុវជន​កាយ​រិ​ទ្ធ​ យុវជន​កាកបាទក្រហម​ខេត្ត​សៀមរាប ទើប​ប្រតិបត្តិការ​នេះ​ទទួល​បាន​ជោគជ័យ​ទៅ​បាន​យ៉ាង​រលូន។

លោក​បន្ត​ថា សកម្មភាព​ចុះ​ផ្សព្វផ្សាយ​នោះ​គឺ​ផ្តោត​សំខាន់​ចំនួន​បី​ទី​១​ការបើកបរ​មិន​ពាក់មួក​សុវត្ថិភាព​ ទី​២​ហានិភ័យ​បើកបរ​ក្រោម​ជាតិ​ស្រវឹង​ ទី​៣.​អ្នក​រួម​ដំណើរ​ក៏​ពាក់មួក​សុវត្ថិភាព​ដែរ។ លោក​បន្ត​ថា​ កម្លាំង​សរុប​ទាំង​ប៉ូលិសចរាចរណ៍​ និង​យុវជន​ទាំងនោះ​មាន​ចំនួន​៤៧​នាក់​ក្នុងនោះ ស្រី​១៧​នាក់ និង​ប្រើប្រាស់​ប័ណ្ណ​ផ្សព្វផ្សាយ​អស់​ចំនួន​១០៥០​សន្លឹក។

ជា​ការ​ពិត​ណាស់​ពី​មួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​ប្រហារជីវិត​មនុស្ស ​និង​រង​របួស​ជាច្រើន​នាក់ ដោយ​គ្មាន​ថមថយ​សោះ​ឡើយ​ ហើយក៏​ជា​ជំងឺ​មួយ​ដ៏​កាច​សាហាវ ដែល​រដ្ឋាភិបាល​កំពុង​ព្រួយ​បារម្ភ ​និង​ព្យាយាម​ទប់ស្កាត់​យ៉ាង​ខ្លាំង​ផង​ដែរ៕
M09-09-15-g2

M09-09-15-g1

M09-09-15-g


ចុះ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ក្រោម​ប្រធានបទ​ចំនួន​បី

Post a Comment

0 Comments

Close Menu