នៅវេលាព្រឹកនេះការប្រកួតរវាងក្រុម គុជសារ កន្ទុយវៃ និងក្រុមRed Devil ហើយការប្រកួតនេះគឺដើម្បីដណ្ដើមយកពានរង្វាន់លេខ៣។ លទ្ធផលបណ្ដោះអាសន្ននៅតង់ទី១ លទ្ធផល៣ទល់និង២ ដែលនាំមុខគ្រាប់ដំបូងដោយក្រុមគុជសារ កន្ទុយវៃ ដែលទាត់បញ្ចូលទីដោយកីឡាករ លេខ២៧ មុំ ចិន្តា គ្រាប់ទី២ ដោយកីឡាករ លេខ១៦ ជូរ កន្ទុល ចំណែកឯក្រុមRed Devil គ្រាប់បាល់ដំបូង ទាត់បញ្ចូលទីដោយកីឡាករ លេខ១១ លឹម រដ្ឋា គ្រាប់ទី២ ដោយកីឡាករ លេខ៩ ហ៊ាង តារាវុត និងគ្រាប់ទី៣ ដោយកីឡាករលេខ៨ ហង្ស សុភត្រា។
លទ្ធផលចុងក្រោយដែលសម្រេចសេចក្ដីថា ក្រុមណាមួយដែលអាចដណ្ដើមយកលេខ៣បាននោះ នៅតង់ទី២ លទ្ធផល៤ទល់និង២ ដែលគ្រាប់បាល់របស់ក្រុម Red Devil គឺទាត់បញ្ចូលទី ដោយកីឡាករ លេខ១០ យ៉េន គឹមហ៊ួច ទាត់បញ្ចូលទីបាន២គ្រាប់។ គ្រាប់បន្ទាប់ដោយកីឡាករលេខ៩ ហ៊ាង តារាវុត និងកីឡាករ លេខ១៦ សុជ រតនៈ។ ចំណែកឯក្រុម គុជសារកន្ទុយវៃ បានទាត់បញ្ចូលទីដោយ កីឡាករលេខ២០ សុខ កូឡាម៉ារ៉ា និងកីឡាករលេខ៧ ម៉ុញ សុខា។
សរុបសេចក្ដីមកលទ្ធផលគឺក្រុមRed Devil ជាម្ចាស់ពានរង្វាន់លេខ៣ របស់ពានរង្វាន់ស្វាយរៀងខាប់។ លទ្ធផលចប់ការប្រកួត៧ទល់នឹង៤ ចំណែកឯកីឡាករ ដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងការប្រកួត គឺកីឡាករ លេខ១០ យ៉េន គឹមហ៊ួច និងកីឡាករលេខ៩ ហ៊ាង តារាវុត រកគ្រាប់បាល់ឲ្យក្រុម ម្នាក់២គ្រាប់។
ជាចុងក្រោយគណៈកម្មការរៀបចំការប្រកួត សូមជូនដំណឹងដល់ទស្សនិកជនទាំងអស់ គឺអាចចូលរួមទស្សនាការប្រកួតពានរង្វាន់ស្វាយរៀងខាប់នៅរសៀលម៉ោង៣:០០ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៥ រវាងក្រុម ស.ស.យ.ក បាវិត ជាមួយក្រុម ធារី បាវិត ហើយបើក្រុមណាមួយឈ្នះគឺទទួលបានលេខ១ និងក្រុមចាញ់ទទួលបានលេខ២ ហើយនេះជាការប្រកួតបិទវគ្គរបស់ស្វាយរៀងខាប់។ អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់ចូលរួមទស្សនាដោយសេរីនៅ ពហុកីឡាដ្ឋានជាតិ ខេត្តស្វាយរៀង៕
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រស្វាយរៀងCUPលើកទី១ឆ្នាំ២០១៥

0 Comments