Ad Code

ប្រធានាធិបតី​សិង្ហ​បុរី​ជប់លៀង​ជូន​ប្រមុខរដ្ឋ​ ប្រមុខ​រដ្ឋាភិបាល ​ដែល​បាន​អញ្ជើញ​ចូលរួម ​​បុណ្យ​ឯករាជ្យ​ជាតិ​សិង្ហ​បុរី

ភ្នំពេញ ​៖ ​បេសកជន​ពិសេស​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​រាយការណ៍​មក​ថា នៅ​ម៉ោង​ជាង​១២​ ​ថ្ងៃ​ទី​០៩​ ខែ​សីហា​ ឆ្នាំ​២០១៥​នេះ ឯកឧត្តម តូ​នី តាន់ កេង​យាំង ប្រធានាធិបតី នៃ​សាធារណរដ្ឋ​សិង្ហបុរី បាន​រៀបចំ​ពិធី​លាងសាយភោជន៍​អាហារ​ថ្ងៃត្រង់​ជូន​ដល់​ប្រមុខរដ្ឋ ​ប្រមុខ ​រដ្ឋាភិបាល និង​គណៈប្រតិភូ​នៃ​បណ្ដា​ប្រទេស​នានា​លើ​សកលលោក ដែល​បាន​អញ្ជើញ​ចូលរួម​ខួប​លើក​ទី​៥០​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​សិង្ហ​បុរី។

នៅ​ក្នុង​ពិធី​ផ្លូវ​ការ​ ដែល​រៀបចំឡើង​នៅ​វិមាន​អី​ស្តា​ន​ណា (Istana) បណ្តា​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល និង​គណៈប្រតិភូ​នៃ​បណ្តា​ប្រទេស​នានា​លើ​សកលលោក ត្រូវ​បាន​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល​រាក់ទាក់​បំផុត​ពី​ឯកឧត្តម​ប្រធានាធិបតី​សិង្ហ​បុរី។

ថ្លែង​ក្នុង​ពិធី​លាង សាយភោជន៍​ជា​ម​ហា​កិត្តិយស​នោះ ឯកឧត្តម តូ​នី តាន់ កេង​យាំង មានប្រសាសន៍​ថ្លែង នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ថ្វាយ និង​ជូន​ចំពោះ​ព្រះករុណា​ស៊ុ​លត​ង់ សម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល និង​គណៈប្រតិភូ​នៃ​បណ្តា​ប្រទេស​នានា លើ​សកលលោក ដែល​បាន​ចំណាយ​នូវ​ពេលវេលា​ដ៏​មានតម្លៃ​បំផុត​យាង និង​អញ្ជើញ​មក​ចូលរួម​ទិវា​ឯករាជ្យ​ជាតិ​របស់​សាធារណរដ្ឋ​សិង្ហ​បុរី នៅ​លើ​ទឹកដី​ដ៏​ស្រស់បំព្រង​នេះ។ ឯកឧត្តម​ប្រធានាធិបតី​មានប្រសាសន៍​ថា ប្រជាជន​សិង្ហ​បុរី​មាន​សេចក្ដីសោមនស្ស​រីករាយ​ជា អនេក ក្នុង​ការធ្វើ​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​បំផុត ថ្វាយ និង​ជូន​ចំពោះ​បណ្តា​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល និង​គណៈប្រតិភូ​ទាំងអស់ ដែល​បាន​យាង និង​អញ្ជើញ​មក​ចូលរួម​ទិវា ឯករាជ្យ​ជាតិ ដែល​នេះ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ព្រះទ័យ និង​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់ បំផុត​ពី​សំណាក់​ថ្នាក់ដឹកនាំ​ទាំងអស់​ចំពោះ​បុព្វហេតុ​ឯករាជ្យភាព និង​ការអភិវឌ្ឍ​ប្រទេស សិង្ហ​បុរី​ក្នុង​រយៈពេល​៥០​ឆ្នាំ​កន្លងទៅនេះ៕
M09-09-15-m1


ប្រធានាធិបតី​សិង្ហ​បុរី​ជប់លៀង​ជូន​ប្រមុខរដ្ឋ​ ប្រមុខ​រដ្ឋាភិបាល ​ដែល​បាន​អញ្ជើញ​ចូលរួម ​​បុណ្យ​ឯករាជ្យ​ជាតិ​សិង្ហ​បុរី

Post a Comment

0 Comments

Close Menu