Ad Code

គណៈកម្មការ​ទំនាស់​ដីធ្លី​ចុះ​ជួប​ប្រជាពលរដ្ឋ ​ដែល​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន​ញូ​ញៀន​នៅ​ក្នុង​ស្រុក​គីរីសាគរ

កោះកុង ​៖​ ក្រុម​គណៈកម្មការ​ទំនាស់​ដីធ្លី​ថ្នាក់​ជាតិ ដឹកនាំ​ដោយ​លោក​វ៉ែន សំអឿន​ ទីប្រឹក្សា​សម្តេច​តេ​ជោ ​ហ៊ុន សែន​ នៅ​ថ្ងៃ​ទី៩ ខែ​សីហា​នេះ បាន​ចុះទៅ​ជួប​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ ជាមួយ​ក្រុមហ៊ុន​ញូ​ញៀន។ ការ​ចុះ​ជួប​នោះ​បាន​ធ្វើឡើង​នៅ​វត្ត​ពោធិ​ជប៉ុន ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ដោយមាន​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន​៣៥០​គ្រួសារ។

នៅក្នុង​ឱកាស​នោះ តំណាង​ពលរដ្ឋ​ទាំង​៣៥០​គ្រួសារ មកពី​៥​ឃុំ គឺ​ឃុំ​ព្រែក​ខ្សាច់ ឃុំ​ភ្ញី​មាស ឃុំ​កូន​កុក ឃុំ​តា​នូ​ន និង​ឃុំ​ថ្ម​ស បាន​លើក​ឡើង​ពី​បញ្ហា​ជាច្រើន​ដែល​ប្រជាពលរដ្ឋ​បាន​ជួបប្រទះ ហើយក៏​មានការ​សំណូមពរ​ឲ្យ​សម្តេច ជួយ​ឃ្វាល​ដី​លំនៅដ្ឋាន​ឲ្យ​ពួកគាត់​ផង​ព្រោះ​ទីតាំង​នេះ​ពួកគាត់​អាស្រ័យ​ផល​យូរ​ឆ្នាំ​ណាស់​មកហើយ។

ជាការ​ឆ្លើយតប​លោក​ វ៉ែន សំអឿន ទីប្រឹក្សា​សម្តេច​អគ្គសេនាបតី តេ​ជោ ហ៊ុន សែន និង​ជា​អនុប្រធាន​គណៈកម្មការ​ទំនាស់​ដីធ្លី​បាន​ថ្លែង​ថា ការ​ចុះ​ជួប​ប្រជាពលរដ្ឋ​នេះ គឺ​ជំនួសមុខ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​ចុះមក​ពិនិត្យ​ជាក់ស្តែង​ពី​ទុក្ខ​លំបាក​របស់​ពលរដ្ឋ ពិសេស​បញ្ហាដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ហើយ​លោក​សន្យាថា នឹង​ពាំនាំ​ពាក្យ​របស់​បងប្អូន​ធ្វើ​របាយការណ៍​ជូន​សម្តេច។

ក្រោយពី​ជ្រាប​តាម​ប្រសាសន៍​ខាងលើ ប្រជា​សហគមន៍​ទាំង​៥​ឃុំ បាន​សង្ឃឹម​មុតមាំ​ថា រាជរដ្ឋាភិបាល​នឹងមាន​ដំណោះស្រាយ​យ៉ាង​សមស្រប​សម្រាប់​ពួកគាត់​៕

M09-09-15-s2

M09-09-15-s1

M09-09-15-s


គណៈកម្មការ​ទំនាស់​ដីធ្លី​ចុះ​ជួប​ប្រជាពលរដ្ឋ ​ដែល​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន​ញូ​ញៀន​នៅ​ក្នុង​ស្រុក​គីរីសាគរ

Post a Comment

0 Comments

Close Menu