Ad Code

វត្ត​ខ្ទរ ទទួល​ប័ណ្ណ​សំគាល់​សិទ្ធិ​អចលនវត្ថុ​ពី​សម្តេច​ព្រះ​សង្ឃនាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៥ នៅ​វត្ត​ពោធិព្រឹក្ស (​ហៅ​វត្ត​ខ្ទរ​) មាន​រៀបចំ​ពិធី​ប្រគល់​-​ទទួល​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ដល់ វត្ត​ពោធិព្រឹក្ស (​ហៅ​វត្ត​ខ្ទរ​) ស្ថិត​ក្នុង​ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ក្រោម​ព្រះ​អធិបតីភាព សម្តេច​ព្រះ​សុមេធាធិបតី ន​ន្ទ ង៉ែត សម្តេចព្រះ​សង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​ការយាង​និមន្ត​ចូលរួម​ពី​៖ សម្តេចព្រះ​ពោធិវ័ង្ស អំ លឹម​ហេង សម្តេចព្រះ​សង្ឃនាយករង​ទី​២ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, ព្រះ​ញាណវង្ស ឃឹម សន ព្រះ​មេគណ​រាជធានី​ភ្នំពេញ​, ព្រះ​ចរណ​:​វិសុទ្ធិ វេ​ង សេង​ពេជ្រ ព្រះ​អនុគណ​ខណ្ឌ​ជ្រោយចង្វារ និង​ព្រះ​ថេ​រា​នុ​ថេរ​:​ជាច្រើន​អង្គ​ទៀត ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី លោក ឃ្លាំង ហួត អភិបាល​នៃ​គណ​:​អភិបាលខណ្ឌ លោក​ប្រាក់ ចាន់​ណា ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ប្រមាណ ៦០០​នាក់។


លោក ឃ្លាំង ហួត បាន​លើក​ឡើង​ថា រឿង​ដី​វត្ត​ខ្ទរ​នេះ​មាន​បញ្ហា​យូរលង់​ណាស់​មក​ហើយ ដោយ​សារ​តែ​មាន​មន្ត្រី​ខិលខូច​មួយចំនួន​ឃុបឃិត​គ្នា​ជាមួយ​ក្រុមហ៊ុន​ចង់បាន​ដី​វត្ត​មិន​គិត​ពី​បាប​បុណ្យ​អ្វី​ឡើយ។ លោក​បន្ត​ថា ដី​វត្ត​ខ្ទរ​ខាងលិច​នេះ ព្រះសង្ឃ គណៈកម្មការ​អាចារ្យវត្ត លោកយាយ លោក​តា លោក​អ៊ុំ លោកពូ អ្នក​មីង និង​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ទាំងអស់​ខិតខំ​ថែរក្សា​ទុក ដើម្បី​ប្រើប្រាស់​ជា​សម្បត្តិ​របស់​វត្ត​យូរអង្វែង​តទៅទៀត ព្រោះថា​ដី​វត្ត​ដែល​ស្ថិតនៅ​ខាងកើត​ផ្លូវជាតិ​លេខ​៦ មាន​ទំហំ​តូច ហើយ​ងាយ​រងគ្រោះ​ដោយសារ​កត្តា​ធម្មជាតិ បាក់​ច្រាំង​ជា​រៀង​រាល់ឆ្នាំ ដូច្នេះហើយ​ទើប​ថែរក្សា​ដី​វត្ត​ម្ខាង​ទៀត​ដែល​នៅ​ជាប់​ខាងលិច​ផ្លូវជាតិ​លេខ​៦ (​ដី​ដែល​ក្រុមហ៊ុន​មានបំណង​ចង់​យក​នោះ​) ដើម្បី​ទុក​សម្រាប់​ពេលណា​មានការ​បាក់​ច្រាំង​ប៉ះពាល់​ដល់​ដី​វត្ត​ដែល​នៅ​ខាងកើត​ផ្លូវ នឹង​រើ​ទី​វត្ត​ទៅ​នៅ​ខាងលិច​ផ្លូវ​វិញ តែ​ជា​អកុសល​ដី​វត្តមាន​ការ​រត់​ការ​ដោះដូរ។ ស្រាប់តែ​នៅ​យប់​ថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១៣ ក្រុមហ៊ុន​បាន​យក​អេ​ស្កា​វោ​ទ័​រ​បម្រុង​មក​កំទេច​ឈាបនដ្ឋាន​ចោល​តែ​ត្រូវ​បាន​រារាំង​ដោយ​ប្រជាពលរដ្ឋ​ទាំង​កណ្តាល​យប់​។


លុះ​ព្រឹក​ឡើង​ថ្ងៃទី​២៣​ ខែវិច្ឆិកា ​ឆ្នាំ​២០១៣ ព្រះសង្ឃ គណៈកម្មការ​អាចារ្យវត្ត ប្រជាពលរដ្ឋ​ប្រ​ហែល​ជាង ១០០០​នាក់ បាន​ធ្វើ​ការ​តវ៉ា​បិទផ្លូវ​ជាតិ​លេខ​៦ ដើម្បី​ជា​ការ​សម្ដែង​មតិ​មួយ​មិន​ឯកភាព​ក្នុង​ការ​ដោះដូរ​ដី​វត្ត​នេះ ពេល​បាន​ដំណឹង​ភ្លាម លោក ឃ្លាំង ហួត ត្រូវ​បាន ឯកឧត្តម ប៉ា សុជាតិ​វង្ស ក្នុង​ឋាន​:​ជា​អភិបាល​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ឲ្យ​ចូលខ្លួន​ធ្វើការ​សម្របសម្រួល និង​ដោះស្រាយ​ជាបន្ទាន់​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពួកគាត់​បើកផ្លូវ​ឡើងវិញ​។ ក្នុង​ពេល​សម្របសម្រួល​នោះ​ដែរ លោក ឃ្លាំង ហួត បាន​លើក​ឡើងថា លោក​បានដឹង​រឿង​វត្ត​នេះ​ខ្លះៗ​ហើយ​ប៉ុន្តែ​ទប់​មិន​ឈ្នះ​ដោយសារ​ដី​វត្ត​នេះ​មានតម្លៃ​ខ្ពស់​ពេក ក្នុង​មួយ​ម៉ែត្រការ៉េ​តម្លៃ​រាប់រយ​ដុល្លារ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ឃ្លាន​ចង់បាន និង​មន្ត្រី​មួយចំនួន​ដែល​មិន​គិត​បុណ្យ​គិត​បាប ធ្វើការ​ទាំង​បំពាន​ហ៊ាន​ភូតភរ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ធ្វើការ​ដោះដូរ​ដី​នេះ ដោយ​ឃើញ​នូវ​ភាព​អយុត្តិធម៌​បែបនេះ លោក ក៏​សម្រេចចិត្ត​ផ្តិត​មេដៃ​ចំពោះមុខ​ព្រះ​ភក្ត្រ​ព្រះសង្ឃ គណ​:​កម្ម​ការ​អាចារ្យវត្ត លោកយាយ លោកតា លោក​អ៊ុំ លោកពូ អ្នក​មីង និង​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ទាំងអស់ ក្នុង​ឋាន​:​ជា​អភិបាលខណ្ឌ​សុំ​ធានា​ថា ​នឹង​យក​ដី​វត្ត​នេះ​មកវិញ​អត់​ឲ្យ​បាត់​មួយ​ចង្អាម​ណា ហើយ​ប្រគល់​ជូន​វត្ត​គ្រប់គ្រង ដោយ​លោក​យល់​ច្បាស់​ថា សម្តេច​តេ​ជោ លោក​ជា​ថ្នាក់ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត ប្រកបដោយ​ធម៌ គោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​យ៉ាង​ខ្ជាប់ខ្ជួន ក៏ប៉ុន្តែ​រឿង​នេះ មាន​មន្ត្រី​កុហក ភូតភរ សម្ដេច​តេ​ជោ ដូច្នេះហើយ​ទើប​មាន សជណ ដោះដូរ​ដី​វត្ត​នេះ បន្ទាប់ពី​មានការ​បកស្រាយ និង​ធានា​អះអាង​ពី​លោក ឃ្លាំង ហួត ថា​នឹង​យក​ដី​ជូន​វត្ត​ជូន​ប្រជាជន​វិញ ទើប​ប្រជាជន​ព្រម​បើកផ្លូវ​ឲ្យ​ចរាចរ​ដូច​ធម្មតា​វិញ។


លោក ឃ្លាំង ហួត បន្តថា យោង​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពស់​ខ្ពស់​របស់​សម្តេច​ត​ជោ នា​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៣ ទីស្តីការ​គណ​:​រដ្ឋមន្ត្រី បាន​ចេញ​លិខិត​លេខ ១៩០៥ សជណ ចុះ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៣ ករណី​និរាករណ៍​លិខិត​លេខ ៤៤៥ សជណ ចុះ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១២ ស្តីពី​ការ​ផ្លាស់ប្តូរ​ទីតាំង​ឈាបនដ្ឋាន​វត្ត​ពោធិព្រឹក្ស ហៅ​វត្ត​ខ្ទរ ទៅកាន់​ទីតាំង​ថ្មី ស្ថិត​នៅត្រង់​ចំណុច​ស្ពាន​ទី​៥ សង្កាត់​ព្រែកលៀប ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន អេង កាំ​ង ឌី​វេឡុ​ប​មែ​នខ​ប​ភើ​រេ​សិន បន្ត​ផែនការអភិវឌ្ឍន៍​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដោយ​រក្សាទុក​ទីតាំង​នេះ ឲ្យ​នៅ​ដដែល​។ ជាមួយគ្នា​នោះ​ដែរ​លោក​បាន​បញ្ជាក់​ថា សម្តេច​តេ​ជោ​បាន​បញ្ជា​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ជូន​វត្ត​ដើម្បី​ប្រើប្រាស់ ហើយ​សម្ដេច​នឹង​ចូលរួម​ក្នុង​ការ​អភិវឌ្ឍន៍​ដី​វត្ត​នេះ ចង់​ចាក់​ដី ចង់​ធ្វើ​របង ធ្វើ​សាលារៀន ធ្វើ​សួនច្បារ ដើម្បី​ថែរក្សា​ជា​សម្បត្តិ​វត្ត សមជា​ទី​សក្ការៈ​នៃ​ពុទ្ធសាសនិក ក្លាយជា​គរុភណ្ឌ​របស់​វត្ត ជា​បេតិកភណ្ឌ​ជាតិ រក្សា​បាន​នូវ​វប្បធម៌ អរិយធម៌​ជាតិ ទុកជា​កេរ្តិ៍ដំណែល​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ។


សូម​បញ្ជាក់​ថា ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ របស់​វត្ត​ពោធិព្រឹក្ស ហៅ​វត្ត​ខ្ទរ ត្រូវ​បាន​ប្រគល់​ដោយ​ផ្ទាល់​ពី សម្តេច​ព្រះ​សុមេធាធិបតី ន​ន្ទ ង៉ែត សម្តេច​ព្រះ​សង្ឃនាយក នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ជូន​ដល់​ព្រះ​ចរណៈ​វិសុទ្ធិ វេ​ង សេង​ពេជ្រ ព្រះ​អនុគណ​ខណ្ឌ​ជ្រោយ​ចង្វារ ដើម្បី​ថែរក្សា​ទុក។

នា​ទិវា​ដ៏​មហា​នក្ខត្តឫក្ស និង​ពោរពេញ​ដោយ​មហា​បុណ្យ​កុសល លោក ឃ្លាំង ហួត ក្នុងនាម​គណៈ​អភិបាលខណ្ឌ​ជ្រោយចង្វារ និង​ជំនួសមុខ​ឲ្យ​ក្រុមប្រឹក្សា មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ​ទាំងមូល​និយាយ​រួម ដោយឡែក​ព្រះសង្ឃ ពុទ្ធបរិស័ទ និង​ប្រជាពលរដ្ឋ​ក្នុងភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ដែល​មាន​វត្តមាន​នៅពេល​នោះ មាន​មោទនភាព និង​ក្តីរំភើប​រីករាយ​ជា​អនេកប្បការ ដែល​បាន​ចូលរួម​ក្នុង​ពិធី​ប្រគល់​-​ទទួល​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ដល់ វត្ត​ពោធិព្រឹក្ស (​ហៅ វត្ត​ខ្ទរ​) ស្ថិត​ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ នា​ឱកាស​នោះ។ ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន អេង កាំ​ង ឌី​វេឡុ​ប​មែ​នខ​ប​ភើ​រេ​សិន បន្ត​ផែនការអភិវឌ្ឍន៍​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដោយ​រក្សាទុក​ទីតាំង​នេះ ឲ្យ​នៅ​ដដែល​។ ជាមួយគ្នា​នោះដែរ​លោក​បាន​បញ្ជាក់​ថា សម្តេច​តេ​ជោ​បាន​បញ្ជា​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ជូន​វត្ត​ដើម្បី​ប្រើប្រាស់ ហើយ​សម្តេច​នឹង​ចូលរួម​ក្នុង​ការ​អភិវឌ្ឍន៍​ដី​វត្ត​នេះ ចង់​ចាក់​ដី ចង់​ធ្វើ​របង ធ្វើ​សាលារៀន ធ្វើ​សួនច្បារ ដើម្បី​ថែរក្សា​ជា​សម្បត្តិ​វត្ត សមជា​ទី​សក្ការៈ​នៃ​ពុទ្ធសាសនិក ក្លាយជា​គរុភណ្ឌ​របស់​វត្ត ជា​បេតិកភណ្ឌ​ជាតិ រក្សា​បាន​នូវ​វប្បធម៌ អរិយធម៌​ជាតិ ទុកជា​កេរ្តិ៍ដំណែល​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ។


សូម​បញ្ជាក់​ថា ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ របស់​វត្ត​ពោធិព្រឹក្ស ហៅ​វត្ត​ខ្ទរ ត្រូវ​បាន​ប្រគល់​ដោយ​ផ្ទាល់​ពី សម្តេច​ព្រះ​សុមេធាធិបតី ន​ន្ទ ង៉ែត សម្តេចព្រះ​សង្ឃនាយក នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ជូន​ដល់​ព្រះ​ចរណៈ​វិសុទ្ធិ វេ​ង សេង​ពេជ្រ ព្រះ​អនុគណ​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​ថែរក្សា​ទុក។ នា​ទិវា​ដ៏​មហា​នក្ខត្តឫក្ស និង​ពោរពេញ​ដោយ​មហា​បុណ្យ​កុសល លោក ឃ្លាំង ហួត ក្នុងនាម​គណៈ​អភិបាលខណ្ឌ​ជ្រោយចង្វារ និង​ជំនួសមុខ​ឲ្យ​ក្រុមប្រឹក្សា មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ​ទាំងមូល​និយាយ​រួម ដោយឡែក​ព្រះសង្ឃ ពុទ្ធបរិស័ទ និង​ប្រជាពលរដ្ឋ​ក្នុងភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ដែល​មាន​វត្តមាន​នៅពេល​នោះ មាន​មោទនភាព និង​ក្តីរំភើប​រីករាយ​ជា​អនេកប្បការ ដែល​បាន​ចូលរួម​ក្នុង​ពិធី​ប្រគល់​-​ទទួល​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ដល់ វត្ត​ពោធិព្រឹក្ស (​ហៅ វត្ត​ខ្ទរ​) ស្ថិត​ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ នា​ឱកាស​នោះ៕
NIta-14-A-14-Full


NIta-14-A-15-Full


NIta-14-A-16-Full


NIta-14-A-17-Full


NIta-14-A-18-Full


NIta-14-A-19-Full



វត្ត​ខ្ទរ ទទួល​ប័ណ្ណ​សំគាល់​សិទ្ធិ​អចលនវត្ថុ​ពី​សម្តេច​ព្រះ​សង្ឃនាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

Post a Comment

0 Comments

Close Menu