Ad Code

តារា​សម្ដែង ពេជ្រ ថាវ​រ៉ា ត្រូវ​ជនសង្ស័យ​តាម​បាញ់សម្លាប់​ដល់​មុខ​ផ្ទះ​

ភ្នំពេញ ៖ តារា​សម្ដែង​ស្រី​ដែល​តែង​ជួប​រឿង​បរាជ័យ​ផ្ទួនៗ​គ្នា​ ទាំង​ជីវិត​ស្នេហា​ និង​មុខ​ជំនួញ​ កញ្ញា ពេជ្រ ថាវ​រ៉ា បាន​ធ្វើ​ឲ្យ​មហាជន​មានការ​រន្ធត់ចិត្ត​ និង​ភ្ញាក់ផ្អើល​ស្ទើរ​គ្រប់គ្នា​ ខណៈ​រូបថត​មួយ​សន្លឹក​របស់​តារា​ស្រី​រូប​នេះ​ត្រូវ​បាន​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​យក​មក​បង្ហោះ​ និង​Share​បញ្ជូន​បន្ត​ឲ្យ​គ្នា​ បញ្ជាក់​អំពី​សកម្មភាព​គ្រោះថ្នាក់​ នៃ​ការ​តាម​បាញ់​ប្រហារ​សម្លាប់​ជីវិត ​ដែល​ធ្វើ​ឲ្យ​រូប​នាងរង​គ្រាប់​កាំភ្លើង​ហូរ​ឈាម​ប្រឡាក់​ពេញ​ខ្លួន​ ដេក​ដួល​ភ្លាមៗ​នៅមុខ​ផ្ទះ។​


បើ​តាម​ការសង្កេត​ទៅលើ​រូបថត​ខាងលើ​ដែល​បង្ហាញ​ពី​សកម្មភាព​នៃ​អំពើ​បាញ់​ប្រហារ​កើត​មក​លើ​តារា​សម្ដែង ​កញ្ញា ពេជ្រ ថាវ​រ៉ា ត្រូវ​បាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​យក​បង្ហោះ​បង្ក​ឲ្យ​មហាជន​អ្នក​គាំទ្រ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ ក្រោយពី​ពួកគាត់​បាន​ឃើញ​តារា​សម្ដែង​រូប​នេះ​រងគ្រោះ​ដោយ​អំពើ​បាញ់​សម្លាប់​រហូត​ដេក​ដួល​នៅ​ខាងមុខ​ផ្ទះ​មាន​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន។


ស្រប​ពេល​នៃ​ការ​បែក​ធ្លាយ​ដំណឹង ​រួម​ជា​មួយ​នឹង​រូបថត​របស់​តារា​សម្តែង​មាឌ​ធំ​ដំបង​ កញ្ញា ពេជ្រ ថាវ​រ៉ា ដែល​ត្រូវ​បាន​គេ​បង្ហោះ និង​បញ្ជូន​ឲ្យ​គ្នា​បន្ត​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​នេះ​ដែរ​ភ្លាមៗ​នេះ​ក៏​ឃើញ​មាន​អ្នកគាំទ្រ​ ក៏ដូចជា​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាក់​ បាន​សរសេរ​តប​ជា​សំនួរ និង​បញ្ចេញ​អារម្មណ៍​ភ្ញាក់ផ្អើល​ព្រមៗ​គ្នា​ផង​ដែរ​ ជុំវិញ​ហេតុការណ៍ ​នៃ​ការ​តាម​បាញ់សម្លាប់​រហូត​ដល់​ខាង​មុខ​ផ្ទះ​នេះ។


ថ្វីត្បិត​តែ​រូបថត​មួយ​សន្លឹក​នេះ​បាន​ស្តែង​ឲ្យ​ឃើញ​ថា តារា​សម្តែង​ល្បីឈ្មោះ​គួរសម​ កញ្ញា ពេជ្រ ថាវ​រ៉ា បាន​រង​របួស​ត្រូវ​គ្រាប់កាំភ្លើង​ដេក​ដួល​សន្លប់​ស្ដូកស្ដឹង ​មិន​ដឹង​ស្លាប់​ ឬមួយ​រស់​ ព្រោះតែ​ជន​មិន​ស្គាល់​មុខ​តាម​បាញ់​ប្រហារ​មក​លើ​។ ជាមួយគ្នា​នោះ​ក៏​មាន​មតិ​ខ្លះ​បាន​លើក​ឡើង​ថា ទំនង​ហេតុការណ៍​គ្រោះថ្នាក់​នេះ​ គឺ​គ្រាន់តែ​ជា​ការ​ថត​សម្តែង​ក្នុង​ឈុត​សាច់រឿង​ប៉ុណ្ណោះ​ទេ​….! ដោយ​សារ​មើល​ទៅ​វា​មិន​ដូចជា​ការពិត​ឡើយ។​


មាន​អ្នកគាំទ្រ និង​មជ្ឈដ្ឋាន​មហាជន​ខាងក្រៅ​ជាច្រើន​ន​បាន​សរសេរ​សារ​ចោទ​ជា​សំនួរ​ថា​ តើ​នេះ​ជា​ការ​ពិត ឬ​គ្រាន់តែ​ជា​ការ​ថត​សម្តែង​រឿង​?? ប៉ុន្តែ​បើ​ទោះ​ជា​មាន​សំណួរ​ចោទសួរ​សម្ដែង​ពី​ក្តី​បារម្ភ​ក៏ដោយ ​គឺ​ពុំ​ទាន់​មាន​ប្រភព​ណាមួយ​ចេញមុខ​បញ្ជាក់​ឲ្យ​ច្បាស់​នៅឡើយ​ទេ ​ជុំវិញ​ហេតុការណ៍​កើតឡើង​ខាង​លើ​នេះ។ ​ខណៈ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៥​នេះ​ កម្ពុ​ជាថ្មី​ក៏​នៅ​មិនទាន់​បាន​ទទួល​ការ​បក​ស្រាយ​បំភ្លឺ​ណាមួយ​ពី​តារា​សម្តែង​កញ្ញា ពេជ្រ ថាវ​រ៉ា នៅឡើយ​ទេ ​ព្រោះ​លេខ​ទូរស័ព្ទ​ដែល​នាង​ធ្លាប់​ប្រើ​មិន​អាច​ធ្វើការ​ទំនាក់ទំនង​បាន​ទេ៕
Pisey-2015-08-14-full-C


Pisey-2015-08-14-full-C5


Pisey-2015-08-14-full-C8


Pisey-2015-08-14-full-C9




តារា​សម្ដែង ពេជ្រ ថាវ​រ៉ា ត្រូវ​ជនសង្ស័យ​តាម​បាញ់សម្លាប់​ដល់​មុខ​ផ្ទះ​

Post a Comment

0 Comments

Close Menu